កែប ៖ ក្នុងនាមជាមន្ត្រីនគរបាលជាតិ គឺមានភារកិច្ចធ្ងន់ធ្ងរគ្រប់កាលៈទេសៈ បើទោះជាស្ថិតក្នុងស្ថានភាពស្រុកមានសង្គ្រាម ឬស្រុកទេសមានសន្តិភាព ក៏យើងមានតួនាទីសំខាន់ក្នុងការ ការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋដែរ។ការលើកឡើងបែបនេះជាប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងក្នុងពិធីសំណេះសំណាល តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស ជូនមន្ត្រីនគរបាលជាតិ ចំណុះអធិការនគរបាលក្រុងកែប-ស្រុកដំណាក់ចង្អើរ(ខេត្តកែប)នៅរសៀលថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៨ ក្នុងអធិការដ្ឋាននគរបាលក្រុងកែប ដោយក្នុងពិធីនេះ មានបំពាក់ឋានន្តរស័ក្តិ ចាប់ពីថ្នាក់អនុសេនីយ៍ រហូតដល់វរសេនីយ៍ឯក និងក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ អីុង សំអុល ស្នងការនគរបាលខេត្តកែប និងអភិបាលក្រុង-ស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបផងដែរ។នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានលើកឡើងទៀតថា កម្លាំងនគរបាលជាតិមានតួនាទីសំខាន់ណាស់ក្នុងកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ បើទោះជាក្នុងកាលៈទេសៈណាក៏ដោយ ពិសេសអស់លោកនៅតាមអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលនេះហើយដែលមានភាពស្និទ្ធស្នាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ហើយស្ថានភាពតាមមូលដ្ឋាននិមួយៗពិតជាផ្តល់នូវសុខ សុវត្ថិភាពប្រហាក់ប្រហែលគ្នា នេះបើផ្តោតលើភូមិ ឃុំមានសុវត្ថិភាព។នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាក់ទៀតថា ដោយយោងតាមការស្នើសុំ និងពិនិត្យស្ថានភាពជាក់ស្តែង ក្នុងការបន្ថែមក្របខណ្ឌ និងសំណូមពរក្របខណ្ឌថ្មី ដោយចង់បានកូនចៅប្រជាពលរដ្ឋនិងកូនចៅប៉ូលិសយើងផ្ទាល់សម្រាប់បន្តវេន ទើបនាយកដ្ឋានបុគ្គលិកបានខិតខំធ្វើជារបាយការណ៍ សំណូមពរទៅថ្នាក់ដឹកនាំដើម្បីសុំគោលការណ៍ដូចបានលើកឡើងខាងលើបានដូចបំណងហើយ។ក្រោយពីសំណេះសំណាល នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានឧបត្ថម្ភនូវសម្ភារៈជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនដល់អធិការដ្ឋាននគរបាលក្រុងកែប និងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ព្រមទាំងប៉ុស្តិ៍រដ្ឋបាលទាំង៥ផងដែរ។សូមជម្រាបថា ៖ បើយោងតាមរបាយការណ៍ របស់លោកវរសេនីឯក សូង សិុន អធិការនគរបាលក្រុងកែប បានបញ្ជាក់ថា កម្លាំងនគរបាលទាំងអស់មានសរុបចំនួន៤៧នាក់ ក្នុងនោះមានកម្លាំងនៅក្នុងអធិការដ្ឋានក្រុងកែបចំនួន២៣នាក់ ចែកជា៦ផែន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទំងបីមានចំនួន២៤នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ