ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​រដ្ឋមន្ត្រី វង សូ​ត​៖ ជំនួយ​កង់​៤០០​គ្រឿង ពី​អង្គការ​របស់​ជប៉ុន បាន​ជួយ​កុមារកំព្រា និង​ក្រីក្រ​ជាច្រើ​នាក់ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើដំណើរ​ទៅ​សាលារៀន ដោយ​ងាយស្រួល​ជាង​មុន​
Tue,29 May 2018 (Time 04:10 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 803នាក់)


(​ត្បូងឃ្មុំ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា ជំនួយ​កង់​៤០០​គ្រឿង ដែល​ជា​ជំនួយ របស់​អង្គការ​កុកឺ​សៃ ប្រទេស​ជប៉ុន បាន​ជួយ​ដល់​កុមារ​កំព្រា និង​ក្រីក្រ​ជាច្រើ​នាក់ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើដំណើរ​ទៅ​សាលារៀន ដោយ​ងាយស្រួល​ជាង​មុន​។​

​ការលើកឡើង​របស់ រដ្ឋមន្ត្រី វង សូ​ត បាន​ធ្វើឡើង នៅក្នុង​ពិធី​ប្រគល់​កង់​ជំនួយ របស់​អង្គការ​កុកឺ​សៃ ប្រទេស​ជប៉ុន ជូន​ដល់ សិស្សានុសិស្ស​ចំនួន​៤០០​នាក់ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​ជាមួយគ្នា​នោះ លោក វង សូ​ត បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​មន្ទីរ ព្រមទាំង​មន្ត្រីរាជការ​នៃ​មន្ទីរ ស​.​អ​.​យ ខេត្ត​ត្បូងឃ្មុំ អង្គការ​កុមារ​អាស៊ី អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ អាជ្ញាធរ​ស្រុក​ពញាក្រែក ដែល​បាន​សហការ រៀបចំ​កម្មវិធី ចែក​កង់ ដែល​ជា​អំណោយ​របស់ អង្គការ​កុកឺ​សៃ ប្រទេស​ជប៉ុន និង​អង្គការ​កុមារ​អាស៊ី​នាពេលនេះ ដែល​បាន​បង្ហាញឲ្យឃើញ​ពី​ទឹកចិត្ត​សប្បុរសធម៌ របស់​ប្រជាជន​ជប៉ុន ចំពោះ​ប្រជាជន​ជារួម និង​និយាយ​ដោយឡែក របស់លោក សា​ណុ ប្រធាន​អង្គការ​កុកឺ​សៃ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រសួង​សង្គមកិច្ច ស្តី​ពី​ជំនួយ​កង់​ដល់​កុមារ​កំព្រា និង​សិស្ស​ក្រីក្រ នៅ​កម្ពុជា​។​

​លោក វង សូ​ត បាន​បន្ថែមថា លោក សា​ណុ ប្រធាន​អង្គការ​កុកឺ​សៃ បាន​ខិតខំ​អំពាវនាវ និង​កៀរគរ ជំនួយ​ពី​សប្បុរសជន នៃ​ប្រទេស​ជប៉ុន ដើម្បី​សម្រួល​ដល់​ការលំបាក ខ្វះខាត​របស់​កុមារកំព្រា និង​សិស្សានុសិស្ស​ក្រីក្រ សម្រាប់​ជា​មធ្យោបាយ ធ្វើដំណើរ​ទៅ​សិស្សា​រៀនសូត្រ ដ​លើ​ម្បី​ក្លាយជា​សិស្ស​ល្អ កូន​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ និង​ជា​ធនធានមនុស្ស​ប្រកបដោយ​គុណភាព សមត្ថភាព ដល់​សង្គម​ជាតិ​សម្រាប់​ពេលអនាគត​។​

​កន្លងមក ក្រសួង​សង្គមកិច្ច បាន​យកចិត្តទុកដាក់ និង​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា ធ្វើ​ការងារ​យ៉ាង​សកម្ម ពាក់ព័ន្ធ​និង​កិច្ចការពារ​កុមារ ផ្តល់​ការចិញ្ចឹម​បីបាច់​ថែរក្សា ផ្តល់​សេវា​សុខភាព ការអប់រំ​រៀនសូត្រ ជាពិសេស​ការគិតគូរ ដោយ​ផ្តោត​ទៅលើ​សិទ្ធិ ទទួលបាន​នូវ​ការអភិវឌ្ឍ របស់​កុមារ​។​

​តាមរយៈ​កិច្ចសហការ​នេះ បាន​ធ្វើឲ្យ​កុមារ​កម្ពុជា ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ ជាច្រើន​មាន​សិទ្ធិសេរីភាព ទទួល​បាន​ការពារ និង​ទទួលបាន​ឱកាស​ស្មើគ្នា ក្នុង​ការរស់នៅ រៀនសូត្រ និង​ការអភិវឌ្ឍ​ខ្លួន​ឲ្យក្លាយ​ជា​កុមារ ដែល​មាន​អនាគត​ល្អ ដូច​កុមារ​ដទៃទៀត​។​

​រដ្ឋមន្ត្រី វង សូ​ត បាន​លើកឡើង​ថា តាមរយៈ​ការបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ លោក រ៉ូមាំ​ង ហ្សាក់​គី​យេ ប្រធាន​អង្គកា​រស​កុមារ​អាស៊ី និង​លោក សា​ណុ ប្រធាន​អង្គការ​កុកឺ​សៃ បាន​បង្ហាញ​ពី​ឆន្ទៈ បន្ត​ជួយ​ដល់​កុមារ​កំព្រា និង​សិស្សានុសិស្ស​ក្រីក្រ កំព្រា ដែល​ខ្វះ​មធ្យោបាយ ធ្វើដំណើរ ទៅ​រៀនសូត្រ​។​ជាក់ស្តែង​ដូច​ថ្ងៃនេះ កង់​ចំនួន​៤០០​គ្រឿង ត្រូវបាន​ផ្តល់​ជូន​ទៅ​ដល់ កុមារកំព្រា និង​សិស្សានុសិស្ស​ផងដែរ​។​

​គួរបញ្ជាក់​ថា នេះ​ជា​លើក​ទី​៦​ហើយ ដែល​អង្គការ​កុកឺ​សៃ ប្រទេស​ជប៉ុន ដែល​មាន​លោក សា​ណុ ជា​ប្រធាន បាន​ផ្តល់​កង់​ជូន​កុមារកំព្រា និង​សិស្សានុសិស្ស ក្រីក្រ ដែល​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ​នៅ​កម្ពុជា ដែល​មាន​រហូត​មកដល់​ពេលនេះ ចំនួន ២០,៨៥០​គ្រឿង ហើយ​ក្នុងនោះ ក្រសួង​សង្គមកិច្ច ទទួលបាន ៨,៨៦០​គ្រឿង​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ