ភ្នំពេញ ៖ សមត្ថកិច្ចបានចុះបង្ក្រាបករណីបើកកន្លែងលេងល្បែងស៊ីសងឆ្នោតវៀតណាមនៃកិច្ចប្រតិបត្តិការណ៍បង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទកន្ទុយលេខ(វៀតណាម)។នៅថ្ងៃ២៩/០៥/២០១៨ វេលាម៉ោង១៥h.៤០នាទី ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញារង វ៉ា សក្កដា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អធិការដ្ឋានបានបើកការបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខ(វៀតណាម) មួយកន្លែង ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង៩០២ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ជាលទ្ធផលនែកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ម៉ៅ និមល ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ(ជាអ្នកកត់)។វត្ថុតាងដកហូតរួមមាន ៖១/ក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ។២/ប៊ុចចំនួន០៣ដើម។៣/ម៉ាស៊ីនគិតលេខចំនួន០១។៤/បន្ទាត់ចំនួន០១។៥/ប្រាក់ចំនួនប្រាំបីមឺុនប្រាំពីរពាន់ពីររយរៀល(៨៧,២០០)។ +ចំពោះមុខ អធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងរាជធានី។+ដូចបានគោរពរាយការណ៍ជូនខាងលើ សូមមេត្តាទទួលនូវការគោរព និងជូនជ្រាប៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ