កំពត ៖ រយៈពេលបីថ្ងៃ ក្នុងចុងខែឧសភា ឆ្នាំ២០១៨នេះ ក្រុមអ្នកសារពត៌មានដែលមកពីអង្គភាពផ្សេងៗប្រមាណ៧អង្គភាពបានចុះស្រាវជ្រាវពត៌មាននៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដើម្បីសិក្សាស្រាវជ្រាវនិងក្តាប់រាល់ពត៌មានដែលលេចចេញនូវបាតុភាពផ្សេងៗដែលកើតឡើងនាពេលកន្លងមកនៅចំណុចភូមិ ឃុំខាងលើនេះ។តាមការពិនិត្យ របស់ក្រុមអ្នកយកពត៌មានយើងឃើញថា ជុំវិញការចុះធ្វើការសម្របសម្រួល ដោះស្រាយបាតុភាពផ្សេងៗបញ្ហាដីធ្លីនៅតំបន់ខាងលើនេះ ខណៈពេលក្រុមគណៈកម្មការកំពុងចុះវាស់វែង បំពេញទិន្នន័យក្បាលដីជូនប្រជាពលរដ្ឋ នៅតំបន់នេះដែលកាន់កាប់អាស្រ័យផលជាក់ស្តែងជូនពួកគាត់។ ជាមួយគ្នានេះដែរ ដែលនៅតំបន់នេះធ្លាប់លេចឮពត៌មានដែលសារព័ត៌មានក្នុងស្រុកមួយចំនួនរួមជាមួយវិទ្យុអាស៊ីសេរីផងដែរ បានផ្សាយចោទប្រកាន់មកលើអាជ្ញាធរនិងគណៈកម្មការដែលចុះមកធ្វើការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋថានៅមានភាពលំអៀង។ ដើម្បីស្វែងរកការពិតនិងរកយុត្តិធម៌ជូនប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរនិងគណៈកម្មការផងដែរ ក្រុមអ្នកសារព័ត៌មានយើងបានជួបសម្ភាសន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតំបន់នេះជាច្រើនគ្រួសារ សម្ភាសន៍ជាមួយអាជ្ញាធរនិងគណៈកម្មការដែលចុះបំពេញបេសកកម្មនៅតំបន់ខាងលើនេះផងដែរ ។រាល់ការធ្វើបទសម្ភាសន៍ជាលទ្ឋផលបានបង្ហាញថា៖ ១- គណៈកម្មការក្រុមការងាររបស់ខេត្ត បានអនុវត្តតាមគោលការណ៍របស់ថ្នាក់លើ ដោយយកអនុសាសន៍៥ ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាល និងបានធ្វើការសម្របសម្រួលចំពោះរាល់បញ្ហាដែលកើតមានកន្លងមក ដើម្បីដោះស្រាយបញ្ចប់បញ្ហា។២- គណកម្មការក្រុមការងារដែលចុះទៅអនុវត្តតាមគោលការណ៍ខាងលើបានខិតខំប្រឹងប្រែងមិនថាធាតុអាកាសមិនអំណោយផលនោះទេ ទោះបីថ្ងៃក្តៅ,និងភ្លៀងរលឹមយ៉ាងណាក៏បងប្អូននៅតែយកចិត្តទុកដាក់អនុវត្តការងារខាងលើជូនប្រជាពលរដ្ឋ រហូតមកដល់ពេលនេះដោះស្រាយជូនប្រជាពលរដ្ឋបានប្រមាណ៩០% ស្ទើរតែរួចរាល់ជាស្ថាពរទៅហើយដែរមកដល់ពេលនេះ។៣- មានប្រជាពលរដ្ឋចូលរួមសហការជាមួយគណៈកម្មការ និងមានការគាំទ្រនូវ សកម្មភាពដែលគណៈកម្មការចុះធ្វើការជូនបងប្អូនដែលបានដីអាស្រ័យផលដោយស្របច្បាប់ និងលែងភិតភ័យខ្លាចគេមករំលោភបំពាន តាមការញុះញង់របស់ក្រុមមេខ្យល់មួយក្តាប់តូចនោះទៀតហើយ។៤- ទន្ទឹមនិងនេះនៅមានបញ្ហាសេសសល់ខ្លះ ដែលគណៈ កម្មការយើងមិនទាន់ សម្រេចដូចជា៖ ក្រុមជនអនាធិបតេយ្យមួយចំនួនតូច មកពីតំបន់ផ្សេងដែលគ្មានដីសោះដើរមកចង្អុលលើដីគេ និងមួយចំនួនទៀតមានដីលក់ឲ្យគេហើយឃើញគណៈកម្មការចុះទៅវាស់វែងដីជូនប្រជាពលរដ្ឋដែលគេនៅកាន់កាប់អាស្រ័យផលនោះ ទាមទារឲ្យគណៈកម្មការវាស់វែងឲ្យខ្លួនទៀតក៏មាន(នេះតាមមេខ្យល់ញុះញង់) និងមានមួយចំនួនទៀត មកកាប់ទន្ទ្រានដីថ្មីនិងសង់ជាខ្ទមឬលំនៅឋាន រំលោភលើដីបំរាមរបស់គណៈកម្មការជាដើម ដែលនៅមិនទាន់បានដោះស្រាយនៅឡើយ។៥- ក្រុមជនអនាធិបតេយ្យមួយចំនួនទៀតដែលមកពី ស្រុកដងទង់, ស្រុកទឹកឈូ, ហើយខ្លះមកពីវាលរេញខេត្តព្រះសីហនុ ដែលគ្មានដីនៅមូលដ្ឋាននេះសោះនោះតែងតែប្រើមធ្យោបាយផ្សាយបំប៉ោងព័ត៌មាន តាមវិទ្យុអាស៊ីសេរី តាមរយៈអង្គការអាដហុក និងតាមព័ត៌មានឯកជនខ្លះ ដើម្បីបង្កើនស្ថានភាពតានតឹងនៅតំបន់ខាងលើនេះ។ រាល់សមិទ្ធផលដែលក្រុមការងារសម្រេចបានជូនប្រជាពលរដ្ឋគួរឲ្យកត់សំគាល់ខាងលើក៏ជាមោទនភាពដ៏ធំធេងរបស់អាជ្ញាធរខេត្តក៏ដូចជារាជរដ្ឋាភិបាលទាំងមូលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ