ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​៖ CPP ជា​គណបក្ស​តែ​មួយគត់​ដែល​រឹងមាំ មាន​ភាពចាស់ទុំ​ផ្នែក​យោ​បាយ​ជាងគេ ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព​ភាព​ពេញលេញ និង​រីកចម្រើន​យ៉ាងខ្លាំង​
Tue,29 May 2018 (Time 06:48 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 535នាក់)


(​ប៉ៃលិន​)៖ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោកស្រី បាន ស្រីមុំ បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​តែមួយគត់​ដែល​រឹងមាំ មាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ​ជាងគេ ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ​បរិបូរណ៌ ព្រមទាំង​បាន​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​លើ​គ្រប់​វិស័យ​។​

​ជាមួយគ្នានេះ លោកស្រី បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នាពេល​ខាង​មុខ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​តួនាទី​ជា​ពលរដ្ឋ​ល្អ​។​

​លោកស្រី​ថ្លែង​បែបនេះ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុងឱកាស​ដែល​លោកស្រី និង​លោក កើត សុធា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ ប្រជាពលរដ្ឋ​ជាង ១​ពាន់​នាក់ នៅ​ភូមិ​អូរ​ច្រា​កណ្តាល ភូមិ​អូរ​ច្រាលើ ភូមិ​ចំការ​កាហ្វេរ ភូមិ​ទួល​ល្វា និង​ភូមិ​ទួល​ស្រឡៅ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​លោកស្រី បាន ស្រីមុំ ថ្លែងបន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដោយ​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​បក្ស​គ្រប់​ជាន់ថ្នាក់ ជា​ពិសេស​ថ្នាក់ដឹកនាំ​បក្ស​នៅ​មូលដ្ឋាន ឲ្យ​ចុះ​សាកសួរ​សុខទុក្ខ និង​ខិតខំ​ដោះស្រាយ​បញ្ហា​ជា​បន្តបន្ទាប់​។​

​លោកស្រី​បញ្ជាក់​ថា ជាក់ស្តែង​នៅ​ពេល​នេះ ក្រុមការងារ​ចុះ​មក​សាកសួរ​សុខទុក្ខ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយផ្ទាល់​តែម្តង ដើម្បី​ស្តាប់​នូវ​សំនូមពរ និង​ការលំបាក សម្រាប់​ចាត់​វិធានការ​ដោះស្រាយ​ឱ្យបាន​ទាន់​ពេលវេលា​។​

​គួរបញ្ជាក់​ថា នៅក្នុង​ឱកាស​អញ្ជើញ​ចុះសួរសុខទុក្ខ​នេះ លោកស្រី បាន ស្រីមុំ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ជួសជុល​ផ្លូវលំ​ប្រវែង ២,០០០​ម៉ែត្រ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ភូមិ​ទួល​ល្វា​ផងដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ