ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងវុត្ថុតាងប្រភេទម្សៅពណ៌សរ(ហៅម៉ាទឹកកក)ជិតមួយគីឡូក្រាម
ខេត្តរតនៈគីរី ៖ សមត្តកិច្ចប៉ូលីសក្រសួងមហាផ្ទៃសហការជាមួយប៉ូលីសស្នងកាខេត្ត ចាប់បានជនសង្ស័យចំនួន០៣នាក់នឹងវុត្ថុតាងប្រភេទម្សៅពណ៌សរ(ហៅម៉ាទឹកកក)ជិតមួយគីឡូក្រាម
ករណីបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២.៣០នាទីរសៀល ចាប់នៅចំណុចផ្ទះសំណាក់ម៉ូដែលកាឡាក់សុី2 ស្ថិតនៅភូមិអភិវឌ្ឈន៌ សង្កាត់បឹងយក្សឡោម ក្រុងបានលុង ខេត្តរតនៈគីរី ប៉ូលីសការិយាលយ័គ្រឿងញ៉ានខេត្តបានឲ្យដឹងថាជនសង្សយ័ទីមួយមានឈ្មោះ អ៊ឹម វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបររត់ម៉ូតូឌុបមានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរី ទី2មានឈ្មោះ ឆៃ រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិគ60 ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនៈគីរី ទី3មានឈ្មោះស៊ុន សំអឿន ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង រតនៈគីរី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងបីរនាក់ខាងលើរស់នៅក្នុងទឹកដីខេត្តរតនៈគីរីហើយជាមុខសញ្ញាជក់នឹងជួញដូរគ្រឿងញ៉ានយ៉ាងសកាំ វុត្ថុតាង ដែលសមត្ថកិច្ចដកហូតបានរួមមានប្រភេទគ្រឿងញ៉ាន(ម៉ាទឹកកក)ចំនួនមួយម្ភីថង់ ប្រាំថង់ធំនឹងដប់ប្រាំថង់តូចមានទំងន់ 887.02ក្រាម ទី2 ម៉ូតូសេ125ទ្រឹមពណ៌ខ្មៅមួយគ្រឿងស្លាកលេខរតនៈគីរី1B 3825 ទី3 ទូរទស្សន៌LCDភ្ជាប់កាំមេរ៉ាសុវត្តិភាព ទី4ដាវសាបម៉ូរៃមួយដើម ទី5 លិខិតលក់ទិញរថយន្តមួយសន្លឹក ទី6សៀវភៅគ្រួសារមួយច្បាប់ ទី7 ទូរសព្ទ័មួយគ្រឿងម៉ាកNOKiaចុចពិល បច្ចុប្បនវុត្ថុតាងដែលរឹបអូសបានពីជនសង្សយ័យកមករក្សាទុក្ខក្នុងការិយាលយ័គ្រឿងញ៉ានខេត្ត ដោយលែកជនសង្ស័យទាំងបីរនាក់កំពុងឃំុខ្លួនបណ្តោសអាសន្ននៅស្នងការខេត្តនឹងកសាងសំណុំរឿងបញ្ជួនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការតាមវិធីច្បាប់ ។
ទាក់ទឹននឹងរឿងខាងលើលោក លាង អ៊ិម ប្រធានការិយាលយ័គ្រឿងញ៉ានស្នងការខេត្តបានឲ្យដឹងថា ការចុះបង្ក្រាបគ្រឿងញ៉ានខាងលើនេះដឹកនាំដោយលោកវរៈសេនីយ៌ទោល ជាវ វណ្ណា នាយការិយាលយ័ក5ប្រឆាំងបទល្មើសគ្រឿងញ៉ានក្រសួងមហាផ្ទៃរួមសហការជាមួយនឹងសាលាដំបូងខេត្តនឹងមន្ត្រីប៉ូលីសប្រឆាំងបទល្មើសខេត្ត ៕