កំពត ៖ នៅសាលប្រជុំសាលាខេត្តកំពត កាលពីរសៀល ថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តបានជួបប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរ ក្រុង សង្កាត់ ឃុំនិងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធផលប៉ះពាល់លើការអនុវត្តគម្រោងសាងសង់ផ្លូវ បេតុងចំនួនពីរខ្សែក្នុងក្រុងកំពតខេត្តកំពត។លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានលើកពីគោលបំណងកិច្ចប្រជុំនាពេលនេះ គឺជួបប្រជុំដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាផលប៉ះពាល់ដែលធ្វើឱ្យមានភាពរាំងស្ទះដល់ដំណើរការងារអនុវត្តគម្រោងរៀបចំការសាងសង់ប្រព័ន្ធផ្លូវ លូក្នុងក្រុងកំពត សំដៅរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងកំពតមានភាពទាក់ទាញនិងមានអានាម័យបរិស្ថានរួមនិងសោភ័ណភាពបានកាន់តែល្អប្រសើរ។ដូចនេះពាក់ព័ន្ធ នឹងគោលបំណងកិច្ចប្រជុំនេះលោក អភិបាលខេត្តបានសំណូមពរឱ្យប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធការសាងសង់រំលោភលើដីចំណីផ្លូវត្រូវធ្វើយ៉ាងណាសម្របសម្រួលតាមយុទ្ធសាស្ត្រឈ្នះៗ ព្រោះថាការសំណូមពររបស់រដ្ឋបាលក្រុងក៏ដូចខេត្តនេះមិនមែនមានន័យសំរាប់បំរើតែផលប្រយោជន៍ឱ្យតែបុគ្គលណាម្នាក់ឡើយ ពោលគឺដើម្បីបម្រើប្រយោជន៍សាធារណៈឬសម្រាប់បុគ្កលអ្នកធ្វើសម្បទានផ្ទាល់ខ្លួនផងដែរ។ក្នុងឱកាសនោះពាក់ព័ន្ធជុំវិញការងារ អនាម័យក្រុង លោក អភិបាលខេត្តបានណែនាំឱ្យមន្ត្រីចៅសង្កាត់យកចិត្តទុកដាក់ពីវិធានការលើការដ្ឋានសាងសង់ផ្សេងៗត្រូវ ឱ្យម្ចាស់សំណង់ធ្វើការហុំព័ទ្ធការដ្ឋានឱ្យមានសុវត្ថិភាព។ហើយចៅសង្កាត់ ទាំង៥ត្រូវ ទទួលការខុសត្រូវរាល់សម្រាមតាមដងផ្លូវ បើទំហំការងារនោះធំត្រូវរាយការណ៍មកក្រុង ឬមករដ្ឋបាលខេត្តដើម្បីរួមគ្នាគិតគូរដោះស្រាយព្រមទាំងជំរុញផងដែរធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងនិងចូលរួមផងដែរពីបញ្ហាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងក្រុង។ជាលទ្ធផលកិច្ចប្រជុំនេះបានសម្របសម្រួលដោះស្រាយលើករណីផលប៉ះពាល់គម្រោងអនុវត្តផ្លូវបេតុង០១ខ្សែស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិលក្រុងកំពត តាមសំណើរប្រជាពលរដ្ឋចំនួន៧០គ្រួសារប៉ុន្តែមានផលប៉ះពាល់ចំនួន០៣គ្រួសារដែលបានសង់សំណង់រំលោភលើដីសាធារណៈរបស់រដ្ឋដោយបានបន្តនីតិវិធីសម្របសម្រួលដោះស្រាយបន្តបន្ទាប់។ រីឯផ្លូវមួយខ្សែទៀតស្ថិតនៅសង្កាត់កំពង់បាយមានផលប៉ះពាល់០១គ្រួសារដែរក៏បានលើកបន្តការដោះស្រាយផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ