កំពត ៖ លោកស៊ឹម វុទ្ធា អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា កម្ពុជាយើងដរាបណា មានសម្ដេចតេជោ ហ៊ុន សែនដឹកនាំដរាបនោះ ប្រទេសជាតិតែងតែបន្តរក្សាបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើននិងមានកំណើនសេដ្ឋកិច្ចបន្ថែមទៀត។លោកស៊ឹម វុទ្ធា តំណាង លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានគូសបញ្ជាក់បែបនេះ នៅក្នុងឱកាសនៃពិធី ចែកអំណោយម្ហូបអាហារសប្បុរសធម៌ខែរ៉ម៉ាឌននៃសាសនាឥស្លាមរបស់អង្គការមូលនិធិតួគីឌីយ៉ានេតហៅថា(TDV) តាមរយៈ អង្គការមូលនិធិអភិវឌ្ឍមូស្លីមកម្ពុជា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន២៥០គ្រួសារ នៅក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត កាលពីព្រឹកថ្ងៃ ទី២៣ខែឧសភា ឆ្នាំ២០១៨។លោកស៊ឹម វុទ្ធាបានបន្តទៀតថាកម្ពុជាយើងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញបរិបូរណ៌លើផ្ទៃប្រទេសដែលជាមូលដ្ឋានគ្រឹះផ្ដល់ឱកាសសម្រាប់ការអភិវឌ្ឍរីកចម្រើនលើគ្របវិស័យនិងផ្ដល់សិទ្ធិសេរីភាពជំនឿសាសនាដល់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយសុខដុមបនីយកម្មសាសនា។ ដោយឡែកសម្រាប់សង្កាត់ត្រើយកោះ ក្រុងកំពតនេះ ផ្អែកលើសក្ដានុពលដែលមាន លោកស៊ឹម វុទ្ធា នឹងមានជឿ ទៅអនាគតអាចក្លាយជាទីក្រុងមួយយ៉ាងសំខាន់ផងដែរ ហើយក៏អាចកែប្រែឬកាត់បន្ថយមុខរបរប្រជាពលរដ្ឋភាគច្រើនក្នុងមូលដ្ឋាននេះ ពីមុខរបរនេសាទទៅប្រកបមុខរបរ សេវាកម្មផ្សេងៗដើម្បីបង្កើនសេដ្ឋកិច្ចជីវភាពគ្រួសារបានកាន់តែប្រសើរឡើងថែមទៀត។ជាមួយឱកាសនោះលោកស៊ឹម វុទ្ធា អភិបាលរងខេត្តក៏បានកោតសរសើរនិងថ្លែងអំគុណ ចំពោះសប្បុរជនពិសេសអង្គការមូលនិធិតួគីឌីយ៉ានេតនិងអង្គការមូលនិធិអភិវឌ្ឍមូស្លីមកម្ពុជា ដែលបានសហការគ្នានាំយកនូវអំណោយសប្បុរសធម៌នេះចែកជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមដើម្បីជួយសម្រាលជីវភាពការលំបាកក្នុងឱកាសខែរ៉ម៉ាឌនរបស់សានិកឥស្លាមនេះដែរ។លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាសមាជិកគណៈកម្មាធិការកណ្តាលអង្គការមូលនិធិអភិវឌ្ឍមូស្លីមកម្ពុជាក៏បានមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ដោយបានលើកបញ្ជាក់ថា៖ សមិទ្ធផលនៃសុខសន្តិភាពគឺពិតជាមានសារសំខាន់។ ព្រោះថាបើប្រទេសជាតិមួយគ្មានសុខសន្តិភាព កុំថាឡើយការអភិវឌ្ឍន៍ សូម្បីសិទ្ធសេរីភាពក៏គ្មានដែរ។ ហើយប្រទេសជាតិយើងដែលកំពុងទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះគឺបានមកដោយសារការខិតខំលះបង់អ្វីៗទាំងអាយុជីវិតមនុស្សជាច្រើន និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន រួមនិងជនរួមជាតិយើងទាំងអស់គ្នា ដែលជាឱកាសបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានអនុវត្តនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យជាធំនៅក្រោមដំបូលច្បាប់រដ្ឋធម្មនុញ្ញតែមួយនៃព្រះរាជាណាចក្រកម្ពុជាយើង។ ដោយមើលឃើញពីសច្ចភាពនេះហើយ លោកណុះ ស្លេះ ក៏បានរំលឹកផ្ដាំផ្ញើើឱ្យប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវតែចេះប្រើសិទ្ធិរបស់ខ្លួននិង អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នៅថ្ងៃអាទិត្យទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ឬបក្សដែលយើងស្រលាញ់ ពិសេសត្រូវចេះជ្រើសរើសអ្នកដឹកនាំណា ដែលផ្តល់ សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ រីកចម្រើន ដើម្បីបន្តការដឹកនាំប្រទេសឲ្យបានកាន់តែអភិវឌ្ឍន៍រីកចម្រើនជឿនលឿន រុងរឿងសំបូរណ៍សប្បាយថែមទៀតនិងការរស់នៅប្រកបដោយសុខដុមរមនា។សូមបញ្ជាក់ថា អំអោយ ដែលបានជូនប្រជាពលរដ្ឋនាឱកាសនោះសរុប២៥០គ្រួសារ ក្នុងមួយ គ្រួសារទទួលបាន អង្ករ ១០គីឡូ ប្រេងឆា៤លីត្រ អំបិល១គីឡូ សណ្ដែកបាយ៣គីឡូនិងស្កស២គីឡូ រួមជាមួយឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តនិងជាប្រធានក្រុមការងារចុះជួយសង្កាត់ត្រើយកោះ ក៏បានឧបត្ថម្ភដល់ស៊ូរ៉ាវខ្មែរឥស្លាមទាំង៩ក្នុងសង្កាត់ត្រើយកោះក្នុង១ស៊រ៉ាវអង្ករ ១០០គីឡូ និងប្រាក់២០ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ