សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកបក្សប្រជាជនកម្ពុជា ប្រមាណជាង១ពាន់នាក់ ក្នុងខណ្ឌឬស្សីកែវ
ភ្នំពេញ ៖ ថ្ងៃសៅទី១២កើតខែជេស្ឋឆ្នាំចសំរឹសក័ ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ខែឧសភាឆ្នាំ2018 លោក ធុយ សុខន ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវបានប្រារព្វកម្ម ពិធីសំណេះសំណាលជាមួយប្រធានសាខាបក្សភូមិប្រធានអនុប្រធានសាខាកប្សប្រធានក្រុមបក្សក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានប្រធានគណបក្សប្រជាជនកម្ពុជានិងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជនីភ្នំពេញនិងក្រុមការងារចុះជួយសង្កាត់ទាំង៧សង្កាត់ក្នុងរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជាបានអញ្ជើញចុះសួសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាសមាជិកបក្សប្រជាជនកម្ពុជា ប្រមាណ១៥០០នាក់ ក្នុងខណ្ឌឬស្សីកែវ។
ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី 26ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅ បរិវេនសួនច្បារមាត់ទន្លេភូមិ សង្កាត់ឬស្សីកែវ១ ខណ្ឌឬស្សីកែវ រាជាធានីភ្នំពេញ។សមាជិក គណៈពង្រឹងជាច្រើនរូបទៀតជាងជិត២ពាន់នាក់ ក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកយកពាក្យផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋ និងសមាជិកបក្សទាំងអស់ដែលបានចូលរួមនៅក្នុងពិធីនោះ ។
លោកបានលើកឡើងបន្តថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តែងតែយកចិត្តទុក្ខដាក់សុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់ ជាមួយនឹងការខឹតខំប្រឹងប្រែងអភិវឌ្ឍប្រទេសតាំងពីបាតដៃទទេ រហូតមានការរីកចម្រើនគ្រប់វិស័យ ដូចឃើញនឹងភ្នែកស្រាប់ ។
ជាមួយគ្នានេះ លោកបានលើកឡើងបន្តថា ឱកាសដែលរាជរដ្ឋាភិបាល អាចមានពេលអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន និងប្រជាពលរដ្ឋ មានឱកាសក្នុងការប្រកបអាជីវកម្មនានារួមទាំងការដើរលេងកំសាន្តដោយសេរីគ្រប់ទីកន្លែងបានដោយសារស្ថិរភាពនយោបាយនិងការរក្សាបាននូវសន្តិភាព ។
បន្ថែមពីលើនេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលចួលរួមក្នុងពិធីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ថែរក្សាឲ្យបាន នូវសមិទ្ធិផល ដែលមាននាពេលបច្ចុប្បន្ន និងរក្សានូវសន្តិភាព ឲ្យបានគង់វង្សដើម្បីឲ្យកម្ពុជា កាន់តែមាន ឱកាសអភិវឌ្ឍប្រទេស ជឿនលឿន ទៅមុខទៀត ។
សម្តេចបានថ្លែងអំណគុណ ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានគាំទ្រគណបក្សប្រជាជន នាពេលកន្លងមក និងបន្តគាំទ្រជាបន្តទៀតដើម្បីទុកឱកាសឲ្យគណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បន្តអភិវឌ្ឍន៍ ប្រទេស ឲ្យកាន់តែរីកចម្រើនបន្តទៀត៕