ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ស្នេហា​ត្រីកោណ​ឈាន​ដល់​ករណី​ហិង្សា ប្រុស​ស្នេហ៍​របស់​ប្រពន្ធ​ចាក់​ប្តី​និង​ឪពុកក្មេក​ឱ្យ​រងរបួស​ធ្ងន់​
Thu,24 May 2018 (Time 09:24 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 626នាក់)


កំពត ៖ ករណី​ហិង្សា​មួយ​ដែល​ផ្តើម​ដោយសារ​ស្នេហា​ត្រីកោណ ធ្វើឱ្យ​មាន​ការប្រតាយប្រតប់​គ្នា ដោយ​ខណៈ​នោះ​ភាគី​ប្រុស​សា​ហាយ​ស្មន់​បាន​យក​កូន​កំបិត​មកចាក់​បុរស​ជា​ប្តី​និង​ឪពុកក្មេក​បណ្តាលឱ្យ​របួស​ធ្ងន់ ហើយ​ករណី​បង្ក​ឱ្យ​មាន​ការ​ចលាចល​នេះ ត្រូវបាន​អ្នកស្រុក​អះអាងថា ស្ត្រី​ជា​ប្រពន្ធ​បាន​បើក​បេះដូង​ឱ្យ​ប្រុស​ស្នេហ៍​ដោយ​ស្មោះស្ម័គ្រ ទើប​បង្ក​ជា​ជម្លោះ​បែបនេះ​។​

​ទាក់ទិន​នឹង​ករណី​ហិង្សា​ខាងលើ មាន​ប្រភព​ច្បាស់​ការណ៍​ខ្សឹបខ្សៀវ​ថា កន្លង​មក​ស្នេហា​រវាង​បុរស​ជា​ប្តី​ដែលមាន ឈ្មោះ ហេង គឹម​សេង និង​ស្ត្រី​ជា​ភរិយា ឈ្មោះ សួន ឌី​ណា គឺ​រស់​នៅ​មិន​សូវ​ចុះសម្រុង​នឹង​គ្នា​ទេ ដោយ​សព្វថ្ងៃ​ប្តី​នៅ​កន្លែង​ទីទៃ ឯ​ប្រពន្ធ​នៅ​ផ្ទះ​ក្នុង​ភូមិ​ឈ្លី​ត​លើ ដែល​ជា​កន្លែងកើតហេតុ ក្បែរ​ផ្ទះ​ឪពុក​បង្កើត ឈ្មោះ សេង ឃៀប ហើយ​ស្ត្រី​ជា​ប្រពន្ធ​ប្រកប​របរ​រាំច្រៀង​តាម​វង់​តន្ត្រី​។​ប្រភព​ដដែល​បាន​ទម្លាយ​ទៀតថា ការឈាន​ទៅ​ជា​ករណី​ហិង្សា​នេះ ព្រោះតែ​ប្តី​មាន​ការសង្ស័យ​ដោយសារ​មាន​គេ​លួច​បង្ហើប​ពី​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក ទើប​ជិត​ភ្លឺ​ក៏​លួច​មក​មើល​ប្រពន្ធ លុះ​ឃើញ​មាន​ប្រុស​ដេក​នៅ​រួមរឹត​ជាមួយ​ប្រពន្ធ​ខ្លួន ក៏​ទៅ​ហៅ​ឪពុកក្មេក​ដែល​នៅផ្ទះ​ក្បែរ​នោះ​មក​ជួយ​មើល ស្រាប់តែ​ភាគី​ទាំងសងខាង​ផ្ទុះ​កំហឹង​ដាក់គ្នា ធ្វើ​ឱ្យ​បុរស​ជា​សា​ហាយ​ទាញ​កូនកាំបិត​ចាក់​ប្តី និង​ឪពុក​របស់​ស្រី​កំណាន់​ខ្លួនឯង​ឱ្យ​រងរបួស​ធ្ងន់ រួច​ហើយ​គេចខ្លួន​បាត់​ទាំងយប់​តែម្តង​។​

​បើ​យោង​តាម​សំដី​សមត្ថកិច្ច​ស្រុក​ដងទង់​បានបញ្ជាក់​ថា ករណី​ហិង្សា​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​២៤​ខែ​ឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​ស្ត្រី​ដែល​មានឈ្មោះ​ផិតក្បត់​ប្តី ក្នុងភូមិ​ឈ្លី​ត​លើ ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្ត​កំពត​។​សមត្ថកិច្ច​ដដែល​បានឱ្យដឹង​ទៀត​ថា ស្ត្រី​ក្បត់​ប្តី មានឈ្មោះ សួន ឌី​ណា ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ច្រៀង​ក្នុង​វង់​តន្ត្រី​សម័យ ចំណែក​ប្រុស​សា​ហាយ ឈ្មោះ ហាស់ រ​ទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ថៅកែ​កៅ​ឡាវ រស់​នៅក្នុង​ស្រុក​ដងទង់​។​ដោយឡែក ជនរងគ្រោះ​ជា​ប្តី មានឈ្មោះ ហេង គឹម​សេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បាន​រងរបួស​ចំ​ដោះ​ខាងស្តាំ និង​ដៃស្តាំ ហើយ​បុរស​ជា​ឪពុក​ខាង​ប្រពន្ធ ឈ្មោះ សេង ឃៀប ក៏​ត្រូវ​បាន​សា​ហាយ​របស់​ស្ត្រី​ឈ្មោះ​សួន ឌី​ណា ចាក់​ឱ្យ​រងរបួស​ដែរ​។​សមត្ថកិច្ច​បន្ត​ទៀត​ថា បន្ទាប់ពី​មាន​ករណី​បង្ក​ហិង្សា​នេះ អ្នកភូមិ​ក៏​បាន​បញ្ជូន​ជនរងគ្រោះ​ជា​ប្តី​និង​ឪពុកក្មេក​មក​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​និង​កំពុង​ចងក្រង​ឯកសារ​អនុវត្ត​តាម​នីតិវិធី​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ