ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ១គ្រួសារ ខំរង់ចាំ ប្លង់ដីរឹង ពីការិយាល័យភូមិបាលក្រុងប៉ៃលិន ពីមួយខែ ទៅមួយខែ រហូតមកដល់ពេលនេះ អស់រយ:ពេលជាងកន្លះឆ្នាំទៅហើយ មិនទាន់ឃើញលទ្ធផលអ្វីលោះ ។ បន្ទាប់ពីពឹងបុរសម្នាក់ ឈ្មោះ មុំ រតនា ដែលអះអាងថា ខ្លួនជាមន្ត្រីភូមិបាលការិយាល័យក្រុងប៉ៃលិន លុះបង់លុយរួចរាល់ បែរជាស្ងាត់ឈឹង ខណ:ម្ចាស់ដី សួរទៅប្រធានការិយាល័យភូមិបាលក្រុង បែរជាមិនទាន់បានទទួល ឯកសារនៅឡើយទេ ។ ប្រភពព័ត៌មានពីម្ចាស់ដី ឈ្មោះ ឃុត ឃន អាយុ៥៨ឆ្នាំ មានប្រពន្ធ ឈ្មោះ បេង មាំ អាយុ៥៥ឆ្នាំ រស់ នៅក្នុងភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែឧសភានេះថា គាត់មានដី១ប្លង់ មានទទឹង៤៣ម៉ែត្រ និងបណ្តោយជាង៧០ម៉ែត្រ នៅក្បែរផ្លូវលំមួយកន្លែង ស្ថិតនៅក្នុងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយគាត់បានលក់ដីតម្លៃ៤៥០០ដុល្លារ ឱ្យទៅបុរសម្នាក់ ឈ្មោះ ចាន់ គ្រី ភេទប្រុស រស់នៅក្នុងទីក្រុងភ្នំពេញ ។ គាត់បន្តទៀតថា ការលក់ដីនេះ គេមិនទាន់ឱ្យប្រាក់គ្រប់ចំនួននោះទេ ដោយកក់ជាង១ពាន់ដុល្លារ ហើយខាងអ្នកទិញសន្យាថា បើសិនជាខាងម្ចាស់ដីធ្វើប្លង់រឹងរួចរាល់គេនឹងប្រគល់ប្រាក់ឱ្យគ្រប់ចំនួន ។ ភ្លាមៗនោះ គាត់ក៏បានពឹងឱ្យស្មៀនសង្កាត់បរយ៉ាខា ទាក់ទៅខាងមន្ត្រីសុរិ យោដីក្រុងប៉ៃលិន ដើម្បីចុះទៅវាស់វែងធ្វើប្លង់រឹងឱ្យបានឆាប់រហ័ស ។ ពេលនោះមានបុរសម្នាក់ ឈ្មោះ មុំ រតនា ដែលអះអាងថា ខ្លួនជាមន្ត្រីសុរិយោដីក្រុងប៉ៃលិន ហើយបាននាំក្រុមការងារចំនួន២នាក់ទៀតទៅវាស់វែងដីរបស់គាត់ ដើម្បីធ្វើប្លង់រឹង ។ ពេលនោះអ្នកទិញដី បានប្រគល់លុយឱ្យទៅបុរសរូបនោះចំនួន៥៥០ដុល្លារ យកទៅរត់ការធ្វើប្លង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ។ ប៉ុន្តែបន្ទាប់ពីរង់ចាំពី១ខែទៅ១ខែ ហើយទូរស័ព្ទសួរទៅបុរសរូបនោះ គេបានឆ្លើយប្រាប់ថា ប្រហែល២ទៅ៣ថ្ងៃទៀតរួចរាល់ហើយ លុះរង់ចាំរហូតដល់ជាង១អាទិត្យគេប្រាប់ថា នៅរត់ការកន្លែងពន្ធដារទៀត ។ ចេះតែរង់ចាំរហូតមកដល់ពេលនេះជាងកន្លះឆ្នាំហើយ ការរត់ការរបស់បុរសរូបនោះមិនទាន់រួចរាល់នៅឡើយទេ លុះគាត់សួរទៅខាងការិយាល័យភូមិបាលក្រុង គេប្រាប់ថា អត់ទាន់ឃើញមានឯកសារទៅដល់ នៅឡើយទេ ។ ដោយមិនអស់ចិត្តគាត់ បានសួរនាំទៅខាងច្រកចេញចូលតែមួយ ក៏មិនទាន់ឃើញមានឯកសារណាមួយចូលទៅដល់ទីនោះដែរ ហើយលុយកាក់ដែលអ្នកទិញត្រូវបង់បង្គ្រប់ក៏អត់បានទទួលដែរ ព្រោះអត់ទាន់មានប្លង់រឹងឱ្យគេ ។ គាត់ពិតជាអស់ជំនឿលើមន្ត្រីសុរិយោដីក្រុងប៉ៃលិនយ៉ាងខ្លាំង ដែលសន្យាខ្យល់ ថ្ងៃនេះថ្ងៃ នោះជារៀងរហូត តែប្លង់របស់គាត់ អត់បានធ្វើនោះទេ ។ គាត់សង្ស័យថា បុរសរូបនោះយកប្រាក់ទៅចាយអ ស់ហើយ មិនព្រមធ្វើប្លង់ដីឱ្យគាត់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា នេះ គាត់នឹងដាក់ពាក្យបណ្តឹងទៅសាលាស ង្កាត់ឱ្យកោះហៅបុរសរូបនោះមកសួរនាំ ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ី វឿន ប្រធានការិយាល័យភូមិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ខាងលោកអត់ទាន់បានទទួលឯកសារណាមួយពាក់ព័ន្ធនឹងធ្វើប្លង់រឹង ពីលោក មុំ រតនា ដែលជាមន្ត្រីស៊ីឈ្នួលវាស់វែងដីនៅឡើយទេ ។ ចំណែកលោក ហុក សុផល ប្រធានមន្ទីរសុរិយោដីខេត្តប៉ៃលិន បានឱ្យដឹង តាមទូរស័ព្ទ កាលពីរសៀ លថ្ងៃទី២៣ ខែឧសភា នេះថា បុរសម្នាក់ ឈ្មោះ មុំ រតនា មិនមែនជាមន្ត្រីសុរិយោដីនោះទេ រូបគេគ្រាន់តែជា អ្នកស៊ីឈ្នួល ដើរវាស់វែងដីធ្លីឱ្យប្រជាពលរដ្ឋបានប្រាក់១ថ្ងៃរស់១ថ្ងៃប៉ុណ្ណោះ ហើយក៏គ្មានប្រាក់ខែ ត្រូវបើកឱ្យនោះដែរ ។ ដូច្នេះបើម្ចាស់ដីចង់បានប្លង់រឹងឆាប់រហ័ស មានតែទៅទាក់ទងខាងច្រកចេញចូលតែមួយប៉ុណ្ណោះ បើរង់ចាំបុរសខាងលើនោះគ្មានសង្ឃឹមនោះទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ