ភ្នំពេញ៖ នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅរួមមាន៖១-ហាងកាត់សក់ស៊ាងរ៉ៃ បារីស នីនី ហាវ៉ៃ ពិភពសម្រស់ លីលីសុកហុក អូរឫស្សីសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពិនិត្យឃើញមាន ជនវៀតណាម ចំនួន ០៤នាក់ ស្រី០៣នាក់។២-បុរីពិភពថ្មី ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ និងហាងហ្វឺតាមបណ្តោយផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានពិនិត្យឃើញមាន ជនបរទេសចំនួន ០៤នាក់ ស្រី០៣នាក់។៣-ហាងកាហ្វេ តាមបណ្ដោយផ្លូវ៣៦៩ ភូមិកណ្ដាល និងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន ២១នាក់ស្រី ០៣នាក់។សរុបជនជាតិវៀតណាម ដែលត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៣ និង២៤ ខែឧសភា ឆ្នាំ២០១៨ មានចំនួន ២៩នាក់/ស្រី០៩នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ក្រុមប្រតិបត្តិការបានសម្រេច បញ្ជូនជនបរទេសចំនួន ២៩នាក់ ស្រី ០៩នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធី ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ