ភ្នំពេញ៖ នៅរសៀល ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៤,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាកការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរង លោក អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក នាយក-នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ លោក ប្រធានស្តីទីប្រជាការពារខណ្ឌ និង លោក តំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌដូនពេញផងដែរ ។ក្នុងអង្គប្រជុំបានកំណត់យករបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖១-ការងាររៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន២-ការងារការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធផលនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ៣-ការងារឆ្លើយតបទៅនឹងសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ៤-ការងារផ្សេងៗ ៕លោក រុន សារ៉េត
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ