ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
វិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ដ្រីនគរបាល​ជាតិ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ក្រោម​អធិបតីភាព​ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត់ ខែម​
Mon,21 May 2018 (Time 09:09 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 573នាក់)


ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​អធិការដ្ឌាន​នគរបា​ល​ស្រុក​ថ្មពួក​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋាន្តរស័ក្តិ​ដល់​មន្ត្រីន​គរបាល​ជាតិ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ក្រោម​អធិបតីភាព​ឧត្តមសេនី​យ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

​សូម​ជំរាប​ដែរ​ថា​៖​នៅក្នុង​ពិធី​នោះដែរ​ក៏​មាន​ការចូលរួម​ពី​មន្ត្រីរាជការ​,​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​ស្ថាប័ន​រួម​និង​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឃុំ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ចុះ​នៅ​ថ្ងៃ​ទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៧​ស្តីពី​ការ ប្រកាស​ផ្ទេរ​ភារកិច្ច តែង​តាំ​មុខ​តំណែង​នឹង​តម្លើង​ឋានន្តរស័ក្កិ​ដល់​មន្ត្រី​នគរបាល​ជាតិ​នៃ​ខេត្ត​បន្ទាយមានជ័យ ក្នុងនោះ​ក៏​មាន​លោក សៅ សារឿ​ន អធិការរង​ក្រុង ប៉ោយ​ប៉ែត​ដែល​ត្រូវបាន​ចូល​កាន់តំណែង​ជា​អធិការ​ស្រុក​ថ្មពួក​ថ្មី​ផង​ដែរ​។​

​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួង​មហាផ្ទៃ​ត្រូវបាន​ផ្ទេរ ភារកិច្ច​នឹង​ចូល​កាន់តំណែង មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ មាន​ដូចខាងក្រោម​៖ លោក វរៈសេនីយ៍ឯក អ៊ុក សុផាត អត្ថ​លេខ​៥៨៩០៥​ពី​អធិការ​នៃ​អធិកាដ្ឋាន​នគរបាល​ស្រុ​ថ្មពួក អោយមក​បម្រើ​ការងារ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរៈសេនីយ៍ទោ សៅ សារឿ​ន អត្ថ​លេខ​២២៦២៧ ពី​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ទៅ​ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​។​

​តាម​បទសំភាសន៍​ជាមួយ​ប្រពល​រដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុង​ស្រុក​ថ្មពួក​បាន​មាន​ប្រសា​ន៍​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖​គាត់​មាន​សេចក្ដី​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សង្ឃឹមថា​វត្តមានរ​បស់​លោក សៅ សារឿ​ន ដែល​ចូល​កាន់តំណែង​ជា​អធិការ​ប្រចាំ​ស្រុក​ថ្មី របស់ គាត់​ប្រាកដជា​ធ្វើអោយ​សន្តិសុខ​មូលដ្ឋាន​មាន​សណ្នាប់ធ្នាប់​ល្អ​ហើយ​ពួក​គាត់​សង្ឃឹម​ថា​គោល​នយោបាយ ភូមិ​-​ឃុំ​មាន សុវត្ថិភាព​ល្អ​នឹង​ប្រសើ​ជាង​មុន​ជាក់​ជា​មិនខានឡើយ​។​

​បន្ទាប់ពី​លោក​វរៈសេនីយ៍ទោ សៅ សារឿ​ន អធិការ​ថ្មី​ឡើង​បេជ្ញាចិត្ត​រួចមក​លោក ឌៀប ឈួន អភិបាល​ស្រុក​ថ្មពួក បាន​ឡើង​ថ្លែងថា​៖​អរគុណ​ដល់​កងកម្លាំង​នគរបាល​ស្រុក​ថ្មពួក​ដែល​រយះ​កាល​កម្ល​ង​មក បាន​ការពារ ថែរក្សា សុវត្ថិភាព សន្តិសុខ ជូន​ប្រជាពលរដ្ឋ​និង​ការពារ​រាល់​បទល្មើស​នានា​បាន​យ៉ាង​ល្អ​សូម​កោតសរសើរ​នូវ​វីរភាព បងប្អូន​ដែល​ជា​មន្ត្រី​នគរបាល​ទាំងអស់​នៃ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​។ ហើយ​សូមអោយ​លោក​អធិការ​ថ្មី ចូលរួម​សហការ​ជាមួយ ស្ថាប័ន​និង​កងកម្លាំង​សមត្ថ​កិច្ទ​ដែល​ឋិត​នៅក្នុង​ភូមិសាស្ត្រ ស្រុក​ថ្មពួក​អោយបាន​ល្អ​និង​ប្រកបដោយ សាមគ្គីភាព អោយ​ដូច​សង្គម​គ្រួសារ​តែ​មួយ​។​

​ថ្លែង​បិទ​កម្មវិធី​ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍​ផ្ដាំផ្ញើរ​ដល់​លោក​អធិការ​ថ្មី ត្រូវ​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ ថែរក្សា​ការពារ​សណ្ដាប់ធ្នាប់ ជាពិសេស​ការយកចិត្ត​ទុកដាក់​លើ​គោលនយោបាយ​ទាំង​៩​ចំណុច​នៃ​ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព​អោយបាន​ល្អ ព្រមទាំង​ត្រូវ​ត្រៀម​កម្លាំង ដើម្បី​ចូលរួម​ថែរក្សា​ការពារ ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ អាណត្តិ​ទី​៦​ឆ្នាំ​២០១៨​ដែល​ជិត​ឈាន​មកដល់​នៅពេល​ខាងមុខ​នេះ​។​

​ការងារ​មួយ​ទៀត​ដែល លោក​អធិការ​ថ្មី ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​ករណី​ដែល​ប្រជា​ពលរដ្ឌ​ជួប​នូវ​គ្រោះ​ធម្មជាតិ ផ្គរ​រន្ទះ ពីព្រោះ​រដូវ​នេះ​ជា​រដូវ​ដែល​ប្រជាពលរដ្ឋ​ខ្លះ​លោក​ជួប​ប្រទះ​នូវ​ផ្គរ​រន្ទះ ខ្យល់ក​ន្ទ្រា​ក់ ដែល​ហេតុការណ៍​នេះ​ចាំបាច់​ត្រូវការ ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ពួកគាត់​។​ម្យ៉ាងទៀត​ដើម្បី​អនុវត្ត​ប្រសាសន៍​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឌមន្ត្រី​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​និង លោកជំទាវ ឧកញ៉ា​ម៉ៅ ម៉ា​ល័យ ដែល​បាន​ចង្អុលបង្ហាញ​ដល់ កងកម្លាំង​គ្រប់​ប្រភេទ​ត្រូវ​យកចិត្តទុកដាក់​និង​ជួយ​ដល់​ប្រជា​ពលរដ្ឌ​អោយបាន​ទាន់​ពេលវេលា កុំអោយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ គ្មាន​ការជួយ​អន្តរាគមន៍​ពី​សមត្ថ​កិច្ទ​យើង​អោយសោះ​។​

​ចុងបញ្ចប់​ឯកឧត្តម​ក៏​បាន​ថ្លែងអំណរគុណ ដល់​ភ្ញៀវ​កិត្តិយស បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​លះបង់​ពេលវេលា​ដ៏ មាន​តំលៃ​អញ្ចើញ​ចូលរួម​នៅក្នុង​វិធី​នាឱកាសដ៏​វិសេសវិសាល​នា​ថ្ងៃ​នេះ​សូម​ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​អាយុ វណ្ណះ សុ​ខះ ព​លះ​និង​បដិភានះ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ