ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​លោក​ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ទាំងអស់គ្នា​
Tue,22 May 2018 (Time 07:12 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 658នាក់)


កំពត ៖ លោក​ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​អាទិត្យ ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ទាំងអស់គ្នា ដើម្បី​ជា​កាតព្វកិច្ច​ជា​ពលរដ្ឋ​ក្នុង​ការជ្រើសរើស​អ្នកដឹកនាំ​ប្រទេស ដែល​និយាយ​ពិត អនុវត្ត​ពិត ដោយ​ការទទួលខុសត្រូវ ជាមួយ​ប្រជាពលរដ្ឋ​។​

​ការលើកឡើង​បែប​នេះ ក្នុងឱកាស​ដែល​លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​សម្ពោធ​សាលា​ធម្មសភា និង​សមិទ្ធផល​នានា ក្នុង​វត្ត​អង្គ​ស្វាយ ស្ថិតក្នុង​ភូមិ​អង្គ​ស្វាយ ឃុំ​មាន​ជ័យ ស្រុក​ឈូក​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ៧​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២១​ខែ​ឧសភា ឆ្នាំ​២៩១៨​នេះ​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​ទៀត​ថា យើងទាំងអស់គ្នា ត្រូវតែ​ចូលរួម​ថែរក្សា​នូវ​សុខ សន្តិភាព​ឱ្យបាន​គង់វង្ស និង​ប្រឆាំង​ដាច់ខាត​នូវ​ចលនា​ណាមួយ​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​និង​មានបំណង​បំផ្លាញ​សុខ សន្តិភាព​នៅក្នុង​ប្រទេស​កម្ពុជា ។ លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា សន្តិភាព​គឺ​បានមក​ពី​ការខិតខំ​ដោយ​លំបាក ព្រមទាំង​ការលះបង់​សាច់​ស្រស់ ឈាម​ស្រស់ និង​អាយុជីវិត​របស់​វីរៈជន​ស្នេហា​ជាតិ​នៃ​យើង ហើយ​ត្រូវ​ចូលរួម គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន និង​ជា​ប្រមុខ​ដឹកនាំ​ប្រទេសជាតិ​បន្តទៀត​។​

​សូមបញ្ជាក់​ថា​៖ បើ​យោងតាម​របាយការណ៍រ​បស់ លោក​ខៀវ រិទ្ធិ​ភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ឈូក បានឱ្យដឹងថា សមិទ្ធផល​នានា​ដែល​ត្រូវ​សម្ពោធ​នាពេលនេះ រួមមាន​៖ អគារ​សាលា​ធម្មសភា​១​ខ្នង បំពាក់​ដោយ​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ ដែលជា​ជំនួយ​របស់​សប្បុរសជន​ជិត​ឆ្ងាយ ហើយ​សមិទ្ធផល​ខាងលើនេះ បាន​កសាង​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។​

​ជាមួយគ្នានេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក៏​បាន​ចាត់ទុក​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​អង្គ​ស្វាយ ឃុំ​មាន​ជ័យ ស្រុក​ឈូក ខេត្ត​កំពត ជា​សមិទ្ធផល​ដ៏​ថ្មី​សន្លាង​មួយទៀត​ក្នុង​ចំណោម​សមិទ្ធផល​ជាច្រើន សម្រាប់​ទុកជា​ចំណងដៃ​ដល់​លោកយាយ លោកតា និង​ពុទ្ធបរិស័ទ ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ឈូក របស់​យើង​។​ដូច្នេះ​លោក​សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងអស់ សូម​ចូលរួម​ថែរក្សា​នូវ​សមិទ្ធផល​ទាំងនេះ ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​ដើម្បី​បន្ត​ទៅ​កូនចៅ​ជំនាន់​ក្រោយ​ទៀត​៕
​សេង ណា​រិទ្ធ​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ