ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រុមការងារ​ត្រូវ​ចុះ​ពង្រឹង​នៅតាម​ឃុំ​សង្កាត់ ដើម្បី​ត្រៀម​ព្យុះ​ហយា​ត្រា​ដង្ហែ​ក្បួន​ឆ្ពោះទៅ​មូលដ្ឋាន​
Sun,20 May 2018 (Time 04:12 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 593នាក់)


កែប ៖ ការ​ធ្វើ​ព្យុះ​ហយា​ត្រា​ដង្ហែ​ក្បួន​មុន​ពេល​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨​នេះ ក្រុម​ការងារ​ទាំងអស់​នឹង​ត្រូវ​ប្រើ​មធ្យោបាយ​ប្រភេទ​ម៉ូតូ​ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ឱ្យ​ការ​ដង្ហែ​ក្បួន​កាន់តែ​មាន​ភាពងាយស្រួល​ទៅដល់​គោលដៅ​គ្រប់​មូលដ្ឋាន​។​

​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍ របស់ ឯកឧត្តម កិតិ្ត​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ សមាជិក គណៈកម្មាធិការ​កណ្តាល ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កែប ថ្លែង​ក្នុង​កិច្ចប្រជុំ ក្រុម​ការងារ​គ្រប់​ថ្នាក់ ឆ្ពោះ​ទៅ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃអាទិត្យ ៦​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០​ខែ​ឧសភា ឆ្នាំ​២០១៨​។​

​ឯកឧត្តម​កិតិ្ត​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​បញ្ជាក់ទៀតថា ក្រុមការងារ​នៅ​តាម​ឃុំ សង្កាត់​ត្រូវ​ត្រៀម​លក្ខណៈ​សម្រាប់​ការធ្វើ​ព្យុះ​ហ​យាត្រា ដែល​នឹង​ត្រូវ​អនុវត្តន៍​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​ដង្ហែ​ក្បួន​នៅ​តាម​ដងផ្លូវ​សាធារណៈ​ឆ្ពោះ​ទៅកាន់​គ្រប់​ភូមិសាស្ត្រ​នៃ​តំបន់​ខេត្ត​កែប​ទាំងមូល​។​លោក​ថា សកម្មភាព​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​២១​ថ្ងៃ ដោយ​តម្រូវឱ្យ​យើង​ត្រូវ​រួម​គ្នា​គិត រួមគ្នា​ធ្វើ​និង​ដោះស្រាយ​ឱ្យបាន​ហ្មត់ចត់​បំផុត​។​ពិសេស​ក្នុង​ការធ្វើ​ព្យុះ​ហ​យាត្រា​នេះ បើ​កាន់តែ​មាន​ភាពងាយស្រួល​ជាង​មុន​គឺ​ការ​ដង្ហែ​ក្បួន​ប្រើប្រាស់​ជា​មធ្យោបាយ​ម៉ូតូ ព្រោះ​វា​ចំណាយ​តិច​ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​មធ្យោបាយ​រថយន្ត​។​ម៉ូតូ​អាច​ធ្វើឱ្យ​ការ​ដង្ហែ​ឆ្ពោះទៅ​ដល់​គោលដៅ​គ្រប់​មូលដ្ឋាន​។​

​ជាមួយនេះ ឯកឧត្តម​កិតិ្ត​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ក៏​បាន​ជំរុញ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ចុះ​ពង្រឹង រក្សា​សន្តិសុខ សុវត្ថិភាព​ឱ្យ​បានល្អ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ការ​ដង្ហែ​ព្យុះ​ហយា​ត្រា​ប្រកបដោយ​សុវត្ថិភាព​។​លោក​បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ បើទោះជា​គ្មាន​វត្ត​មាន​គណបក្សប្រឆាំង ក៏​ការបោះឆ្នោត​មាន​ភាព​សុ​ក្រឹត្យ តម្លាភាព ព្រោះ​ក្នុង​នោះ​ក៏​មាន​ការចូលរួម​ពី​គណបក្ស​នយោបាយ​ជាច្រើន​ទៀត​ផង​ដែរ​។​

​សូមជម្រាបថា​៖ បើ​តាម​របាយការណ៍រ​បស់ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​កែប បានឱ្យដឹងថា សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ទូទាំង​ខេត្ត​កែប មាន​ភាពល្អប្រសើរ យើង​រក្សា​ការពារ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​សម្រាក លំហែ កម្សាន្ត​ក្នុង​ខេត្ត ទាំង​លើ​ដីគោក បណ្តា​កោះ និង​លម្ហ​សមុទ្រ​។​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព បាន​និង​កំពុង​ជំរុញ​ខ្លាំងក្លា​លើ​លក្ខណៈ​ស​ម្ប​តិ្ត​ទាំង​៩​យ៉ាង ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការសប្បាយ​រីករាយ និង​ចូលរួម​យ៉ាង​សកម្ម ហើយ​ជាទូទៅ​ឃើញថា បទល្មើស​មាន​ការថយចុះ​គួរឱ្យកត់សម្គាល់ បង្កលក្ខណៈ​ងាយស្រួល​និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ការប្រកប​អាជីវកម្ម សេវាកម្ម ការងារ​បង្កបង្កើនផល លើកស្ទួយ​សេដ្ឋកិច្ច និង​ជីវភាព​គ្រួសារ​មាន​ការ​រី​ចម្រើន​ជា​បន្តបន្ទាប់​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ