កែប ៖ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាន៍ថា៖ អ្វីដែលប្រជាជនកម្ពុជាបានឆ្លងកាត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺពិបាកបំភ្លេចបានចំពោះជនរងគ្រោះណាស់។ការថ្លែងបែបនេះនៅក្នុង ឱកាសដែលរដ្ឋបាលខេត្តកែប បាន ប្រារព្ធពិធីទិវានៃការចងចាំ២០ឧសភា ឆ្នាំ២០១៨ ដែលមានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកយាយ លោកតាចាស់ៗ និងយុវជន យុវតី បានប្រារព្វឡើងកាលពីរសៀលថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៨នៅក្នុងបរិវេណវត្តកំពង់ត្រឡាច ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។លោក កែន សត្ថា បានថ្លែងបន្តថា៖ ការធ្វើទុក្ខបុកម្នេញ ឥតត្រាប្រណី ការកាប់សម្លាប់ និងការបាត់ខ្លួនរបស់គ្រួសារ និងមិត្តភ័ក្ត មិនមែនជាអ្វីងាយស្រួលបំភ្លេចបានឡើយ។ បើសម្លឹងមើលឡើងវិញនូវអតីតកាល គឺពិតជាគ្មានមនុស្ស ដែលមានវិចារណញ្ញាណណាម្នាក់អាចបំភ្លេច បាននូវមហាសោកវិនាសកម្មក្នុងរបបប្រល័យពូជសាសន៍បានឡើយ។ ហើយ គេក៏មិនអាចបំភ្លេចបាននូវការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជនខ្មែរ និងការគំរាមកំហែងពីការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបឃោរឃៅនេះបានដែរ។ ហើយប្រសិនរបបនេះអាចវិលត្រឡប់មកវិញបាននោះ គេពិតជាមិនអាចរកបានទេនូវសេរីភាព សន្តិភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌ ព្រមទាំងអ្វីៗទាំងអស់ទៀតដែលមាននៅក្នុងពេលនេះ។លោក កែន សត្ថា បានបន្តទៀតថា ដោយមើលឃើញពីសច្ចៈធម៌នេះហើយក្នុងនាមអាជ្ញាធរខេត្ត មន្ដ្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាជនទូទាំងខេត្តសូមសំដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការជម្រុញអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក្នុងនីតិកាលទី៥នេះ ដែលជាដំណើរប្រែក្លាយកម្មវិធីនយោបាយដើម្បីកសាង និងការពារមាតុភូមិកម្ពុជា ឱ្យទៅជាសកម្មភាបជាក់ស្ដែង និងសូមអំពាវនាវបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំឡើង ហើយខិតខំសម្រេចរាល់ភារកិច្ច ដើម្បីនាំមាតុភូមិយើងឈានឡើង និងរីកចម្រើនជាបន្តបន្ទាប់ដូចប្រទេសជឿនលឿននានាលើសកលលោកផងដែរ។ សូមជម្រាបថា៖ទិវា២០ឧសភា ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាយើងបានប្រកាសឱ្យអនុវត្ត ក្នុងគោលបំណងដើម្បីរំលឹក និងគោរព វិញ្ញាណក្ខន្ធ បងប្អូនជនរួមជាតិខ្មែរយើងច្រើនលាននាក់ ដែលបានបាត់បង់ជីវិត ក្រោមទារុណកម្មយ៉ាងឃោរឃៅព្រៃផ្សៃពីពួកពេជឃាតអាវខ្មៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍រយៈពេល៣ឆ្នាំ ៨ខែ២០ថ្ងៃ ព្រមទាំងជនស្នេហាជាតិដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជានៃយើង ដែលជានិច្ចកាលប្រជាជនកម្ពុជាទូទាំងប្រទេសចងចាំមិនភ្លេចឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ