ខេត្តប៉ៃលិន ៖ ស្ត្រីជាប្រពន្ធជនរងគ្រោះ បានចោទប្រកាន់លោកគ្រូពេទ្យមួយចំនួន ដែលប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនថា បានធ្វេសប្រហែស មិនយកចិត្តទុកដាក់មើលថែអ្នកជម្ងឺ ខណ:ជនរងគ្រោះកើតជម្ងឺ កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ស្រាប់តែគ្រូពេទ្យដាក់ព្យួរសេរ៉ូមរួច ដើរចេ ញទៅក្រៅអស់រលីង អត់មានអ្នកនៅមើលថែ ដើម្បីរង់ចាំជួយសង្គ្រោះនោះ ទោះបីជាគាត់ ខំដើរស្រែកហៅពេញមន្ទីរពេទ្យ ក៏អត់ឃើញមានពេទ្យណាម្នាក់ទៅជួយសង្គ្រោះ ដោយទុករហូតដល់ត្រដរខ្យល់ស្លាប់ ទើបចូ លទៅធ្វើចលនាបេះដូង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០ ១៨ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ជនរងគ្រោះ ដែលស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មានឈ្មោះ កៅ ពុន ភេទប្រុស អាយុ៣៨ឆ្នាំ មានប្រពន្ធ ឈ្មោះ រី ខួច អាយុ៣១ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៥នាក់ ស្រី២ ប្រុស៣ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ បើតាមការរៀបរាប់ទាំងមិនអស់ចិត្តរបស់ស្ត្រីជាប្រពន្ធ បានឱ្យដឹងថា ប្តីរបស់គាត់បានធ្វើដំ ណើរក្នុងទិសដៅពីលិចទៅកើត រហូតដល់ត្រង់ចំណុចឡើងទួលមួយ បណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ស្រាប់តែគាត់ចាប់ផ្តើមហត់ ហើយក៏ឈប់ម៉ូតូទូរស័ព្ទហៅរថយន្តមន្ទីរពេទ្យ ។ តែគេឆ្លើយឡើងថា ឡានមាន តែអត់មានមនុស្សបើកបរនោះទេ ទាល់តែរកជួលតៃកុងបើកទៀត ។គាត់បន្តទៀតថា ដល់ពេលបងប្រុសរបស់គាត់ ដែលធ្វើទាហាន ចាំយូរពេកអស់រយ:ពេលច្រើនម៉ោង ក៏បើកបររថយន្តទៅតាមហៅពេទ្យ រហូតដល់ម៉ោង១០ព្រឹក ទើបឃើញរថយន្តមន្ទីរពេទ្យចេញទៅដឹក ហើយក៏យក មកដាក់ខ្យល់អុកហ្ស៊ីហ្សែននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។ ពេលនោះប្តីរបស់គាត់និយាយបាន លែងហត់ដូច មុន ស្រាប់តែមួយសន្ទុះក្រោយមក បាត់គ្រូពេទ្យអស់រលីង ដោយពេទ្យដើរចោលកន្លែង ។ រហូតដល់ម៉ោង៤ រសៀល គាត់បានដើរតាមហៅពេទ្យ ដោយសួរគេឯងស្ទើរគ្រប់កន្លែង ។ ក្រោយមក គាត់ទៅសួរគ្រូពេទ្យមុខបន្ទប់វះកាត់ ស្រាប់តែជួបអ្នកពេទ្យវ័យក្មេងម្នាក់ ហើយគាត់បានសួរថា អ្នកគ្រូពេទ្យ លោកពេទ្យដែលធ្វើការ ប្រចាំនៅកន្លែងប្តីរបស់គាត់ឈឺទៅណាអស់ហើយ ។ ពេលនោះគេឆ្លើយឡើងថា ទៅស៊ីបាយអស់ហើយ សម្រាកអស់ហើយ អត់មានអ្នកណាមើលទេ ។ ក្រោយមក គាត់បានទូរស័ព្ទទៅម្តាយនៅឯខេត្តបាត់ដំបង ប្រាប់ថាប្តីរបស់ខ្លួនចាប់ផ្តើមដង្ហក់ ហើយអត់មានគ្រូពេទ្យមើលទេ រហូតដល់ម្តាយរបស់គាត់មកដល់ខេត្តប៉ៃ លិន ទៅហើយគ្រូពេទ្យនៅអត់ទាន់ឃើញមកដល់មើលទៀត ។ រហូតដល់ប្តីគាត់ងក. ម្តាយគាត់ស្រែកប្រាប់ ឱ្យអ្នកនៅក្បែរមកមើលឈូឆរ ទើបបានឃើញគ្រូពេទ្យ ចូលមកមើលម្តង១ ម្តង១ ហើយបានមកចាក់ថ្នាំចាក់ខណ:អ្នកជម្ងឺលែងដឹងខ្លួនអស់ទៅហើយ ពោលគឺប្តីរបស់គាត់បញ្ឈរភ្នែកបាត់ទៅហើយ ។ ស្ត្រីជាប្រពន្ធបញ្ជាក់ថា កាលពីមុនមកពេទ្យអត់ខ្នះខ្នែងមើលប្តីគាត់ទេ បើពេទ្យមើលដិតដល់ អត់មានបញ្ហាអញ្ចឹងទេ ។ ពេលប្តីគាត់និយាយបាន អត់ឃើញមានចាក់ថ្នាំនោះទេ គ្រាន់តែដាក់អុកហ្ស៊ីហ្សែនហើយទុកចោល ដើរទៅក្រៅបាត់ ដល់ពេលមនុស្សស្លាប់ទៅហើយ ម្តាយខ្ញុំសួរថា ហេតុអីគ្រូពេទ្យឯងមិនមើលកូនខ្ញុំ ពេលនោះគ្រូពេ ទ្យឆ្លើយថា គ្រូពេទ្យមិនមែនមើលតែកូនមីងឯងម្នាក់ទេ មើលអ្នកជម្ងឺផ្សេងទៀតដែរ ។ បើតាមបុរសម្នាក់ ឈ្មោះ ញ៉ែប វ៉ាន់ថៃ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ បានឱ្យដឹងថា លោកចង់ឱ្យពេទ្យដែលប្រចាំការយកចិត្តទុកដាក់ចំពោះអ្នកជម្ងឺ ប្អូនថ្លៃគាត់មានបញ្ហាជម្ងឺតាំងពីម៉ោង៨ ហើយទាក់ទងទៅ រថយន្តពេទ្យរហូតដល់ម៉ោង១០ ទើបទៅដឹកប្អូនថ្លៃរបស់គាត់ ។ ពេលទៅដល់មន្ទីរពេទ្យ បន្ទាប់ពីគាត់ចេញទៅហូបបាយស្រាប់តែពេទ្យដើរចេញដែរ ហើយសូម្បីតែថ្នាំ១ម្ជុលក៏អត់ចាក់ឱ្យប្អូនគាត់ដែរ ក្រោយមកគេទារ ថ្លៃសេវា៣០ម៉ឺនរៀលទៀត រហូតដល់ប្អូនគាត់ស្លាប់ ទើបគេប្រគល់ឱ្យលុយនោះមកវិញ ។ គាត់ពិតជាអន់ចិត្ត ជាមួយគ្រូពេទ្យយ៉ាងខ្លាំង ខណ:អ្នកជម្ងឺមានបញ្ហា បែរជានាំគ្នាចេញទៅហូបបាយអស់ អត់មានអ្នកនៅមើលថែទាំ រហូតដល់ប្អូនគាត់ទទួលរងគ្រោះស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ។ គាត់បញ្ជាក់ថា មិនមែនតែប្អូនគាត់ម្នាក់ទេ សូម្បីតែបងថ្លៃរបស់គាត់ កាលពីប៉ុន្មានខែមុន មានផ្ទៃពោះឈឺសម្រាល បែកទឹកភ្លោះហើយ ទុករហូត ដល់ស្ងួត លុះទ្រាំមិនបាន គាត់ក៏ប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង កុំអីអាចស្លាប់ជាមិន ខានឡើយ ។ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានបំភ្លឺឱ្យដឹងកាល ពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នេះថា បងអ្នកជម្ងឺ គាត់បានមកយករថយន្តមន្ទីរពេទ្យ ដោយមិនដឹងជាទាក់ទងទូរស័ព្ទតាមណាទេ ហើយពេលទៅយកអ្នកជម្ងឺនៅក្រោមដើមឈើ ដោយប្រហែលជាដឹកតាមរថយន្តយកទៅព្យាបាលនៅកន្លែងផ្សេង លុះអ្នកជម្ងឺធ្វើទុក្ខខ្លាំង ទើបហៅរថយន្តពេទ្យទៅដឹកមកសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីពិនិត្យមើលឃើញថា អ្នកជម្ងឺមានបញ្ហាជម្ងឺសួត និងបេះដូងធ្ងន់ធ្ងរ ។ ប្រភពបន្តទៀតថា ក្រោយពេលពិនិត្យរួច បម្រុងនឹងបញ្ជូនទៅសង្គ្រោះបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ បើប្រពន្ធជនរងគ្រោះថា គ្រូពេទ្យមិនយកចិត្តទុកដាក់ព្យាបាល មិនពិតប្រាកដនោះទេ ព្រោះគ្រូពេទ្យតែងតែយកចិត្តទុក ដាក់ព្យាបាល និងសង្គ្រោះអ្នកជម្ងឺរហូត ហើយក៏មានការភ័យព្រួយជាងបងប្អូនអ្នកជម្ងឺទៅទៀត មិនមានការរើសអើងអ្វីនោះឡើយ តែបើប្រជាពលរដ្ឋនិយាយថា គ្រូពេទ្យមិនយកចិត្តទុកដាក់មិនមើលនោះជារឿងរបស់គេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ