កំពត ៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាន៍ថា៖ អ្វីដែលប្រជាជនកម្ពុជាបានឆ្លងកាត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺពិបាកបំភ្លេចបានចំពោះជនរងគ្រោះណាស់។ការថ្លែងបែបនេះនៅក្នុង ឱកាសដែលរដ្ឋបាលខេត្តកំពត បាន ប្រារព្ធពិធីទិវានៃការចងចាំ២០ឧសភា ឆ្នាំ២០១៨ ដែលមានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកយាយ លោកតាចាស់ៗ និងយុវជន យុវតី ដែលពិធីនេះធ្វើឡើងនៅវត្តជុំគ្រៀល ឃុំជុំគ្រៀលស្រុកទឹកឈូខេត្តកំពត ប្រកបដោយបរិយកាសសំដែងការចងចាំក្នុងដួងចិត្តមិនអាចបំភ្លេចបានឡើយ ។លោក ជាវ តាយ ថ្លែងបន្តថា៖ ការធ្វើទុក្ខបុកម្នេញ ឥតត្រាប្រណី ការកាប់សម្លាប់ និងការបាត់ខ្លួនរបស់គ្រួសារ និងមិត្តភ័ក្ត មិនមែនជាអ្វីងាយស្រួលបំភ្លេចបានឡើយ។ បើសម្លឹងមើលឡើងវិញនូវអតីតកាល គឺពិតជាគ្មានមនុស្ស ដែលមានវិចារណញ្ញាណណាម្នាក់អាចបំភ្លេច បាននូវមហាវិនាសកម្មក្នុងរបបប្រល័យពូជសាសន៍បានឡើយ។ ហើយ គេក៏មិនអាចបំភ្លេចបាននូវការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជនខ្មែរ និងការគំរាមកំហែងពីការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបឃោរឃៅនេះបានដែរ។ ប្រសិនរបបនេះអាចវិលត្រឡប់មកវិញបាននោះ គេពិតជាមិនអាចរកបានទេនូវសេរីភាព សន្តិភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌ ព្រមទាំងអ្វីៗទាំងអស់ទៀតដែលមាននៅក្នុងពេលនេះ។ លោក ជាវ តាយ បានបន្តទៀតថា ដោយមើលឃើញពីសច្ចៈធម៌នេះហើយក្នុងនាមអាជ្ញាធរខេត្ត មន្ដ្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាជនទូទាំងខេត្តសូមសំដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការជម្រុញអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក្នុងនីតិកាលទី៥នេះ ដែលជាដំណើរប្រែក្លាយកម្មវិធីនយោបាយដើម្បីកសាង និងការពារមាតុភូមិឆ្នាំ២០១៣-២០១៨ ឱ្យទៅជាសកម្មភាបជាក់ស្ដែង និងសូមអំពាវនាវបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំឡើង ហើយខិតខំសម្រេចរាល់ភារកិច្ច ដើម្បីនាំមាតុភូមិយើងឈានឡើង និងរីកចម្រើនជាបន្តបន្ទាប់ដូចប្រទេសជឿនលឿននានាលើសកលលោក។ សូមជម្រាបថា៖ទិវា២០ឧសភា ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាយើងបានប្រកាសឱ្យអនុវត្ត ក្នុងគោលបំណងដើម្បីរំលឹក និងគោរព វិញ្ញាណក្ខន្ធ បងប្អូនជនរួមជាតិខ្មែរយើងច្រើនលាននាក់ ដែលបានបាត់បង់ជីវិត ក្រោមទារុណកម្មយ៉ាងឃោរឃៅព្រៃផ្សៃពីពួកពេជឃាតអាវខ្មៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍រយៈពេល៣ឆ្នាំ ៨ខែ២០ថ្ងៃ ព្រមទាំងជនស្នេហាជាតិដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជានៃយើង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ