ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​រដ្ឋមន្ត្រី វង សូ​ត ជំរុញ​ឲ្យ​មន្ទីរ​សង្គមកិច្ច និង​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ត្រូវ​បន្ត​ការយកចិត្តទុកដាក់ និង​មើលថែ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំងឺ​អេដស៍ នៅ​ឃុំ​រកា ឲ្យបាន​ល្អ​បន្ថែមទៀត​
Fri,18 May 2018 (Time 08:49 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 621នាក់)


(​បាត់ដំបង​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់​ផ្នែក នៃ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង បន្ត​ពង្រឹង និង​យកចិត្តទុកដាក់ មើលថែទាំ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំងឺ​អេដស៍ នៅ​ឃុំ​រកា ស្រុក​សង្កែ ឲ្យបាន​ល្អ​បន្ថែមទៀត​។ ការ​ថ្លែង​ជំរុញ​របស់ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច នាពេលនេះ ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង រៀបចំ​ឡើង​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​លោក វង សូ​ត បាន​បន្ថែមថា ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ជំងឺ​អេដស៍ នៅ​ឃុំ​រកា ចំនួន​២៦៩​នាក់ ស្មើនឹង​១២០​គ្រួសារ ជា​ករណី ដែល​ត្រូវ យកចិត្តទុកដាក់​ខ្ពស់​បំផុត និង​ត្រូវ​មើលថែទាំ លើ​សុខភាព​របស់​ពួកគាត់​ឲ្យបាន​ល្អ តាមដាន​ពី​សុខភាព និង​ភាព​ខ្វះខាត​របស់ ប្រជាពលរដ្ឋ និង​ជួយ​ឲ្យបាន​ទាន់​ពេលវេលា តាម​ដែល​អាច​ធ្វើបាន ទោះ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។​

​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានឲ្យដឹងថា ពិធី​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ នៅ​ឃុំ​រកា ស្រក​សង្កែ ខេត្ត​បាត់ដំបង គឺ​មាន​សារសំខាន់ ហើយ​លោក​ក៏​សូម​ថ្លែងអំណរគុណ​ដល់ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​នេះ​។​

​លោក ងួន រតនៈ បាន​បន្ថែម​ឲ្យដឹង​ថា កន្លងមក រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ជម្រុញ និង​បង្កលក្ខណៈ​ងាយស្រួល​ទៅ​ដល់​មន្ទីរ​សង្គមកិច្ច​ខេត្ត​បាត់ដំបង ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច ដ៏​មាន​សារៈសំខាន់ សម្រប​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​ស្ថានភាព​សង្គម​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ផលប្រយោជន៍ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រួម​មាន ជនរងគ្រោះ និង​ងាយ​រងគ្រោះ ជនពិការ ជនអនាថា ជន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា កុមារ​ងាយ​រងគ្រោះ អតីតយុទ្ធជន និង​អតីត​និវត្តជន​ជាដើម ជាពិសេស​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​នៅ​ឃុំ​រកា​នេះ​។​

​ជាមួយគ្នា​នោះ លោក គឹម តេង ប្រធាន​មន្ទីរ​សង្គមកិច្ច​ប្រចាំ​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ក្រោម​ការដឹក​នៃ​របស់ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ក្នុង​កិច្ចដំណើរការ​ផ្តល់​សេវា​ជូន​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ឃើញថា ការដោះស្រាយ​ករណី​ព្រឹត្តិការណ៍ ដ៏​គួរឲ្យ​រន្ធត់ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំងឺ​អេដស៍ នៅ​ឃុំ​រកា​ចំនួន​២៦៩​នាក់ ស្មើនឹង​១២០​គ្រួសារ ជា​ករណី​ដែល​ត្រូវ យកចិត្តទុកដាក់​ខ្ពស់​បំផុត​។​

​លោក គឹម តេង បាន​បន្ថែមថា កន្លង​មក​មន្ទីរ​សង្គម​កិច្ច​ខេត្តបាត់ដំបង បាន​សហការ​ដោយផ្ទាល់ ជាមួយ​រដ្ឋបាល​ខេត្ត​បាត់ដំបង ចូលរួម​ឧបត្ថម្ភ គាំទ្រ​ជា​បន្តបន្ទាប់ ស្រប​ជាមួយ ការយកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ ពី​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ អង្គភាព អង្គការ ដៃគូ​ពាក់ព័ន្ធ រួម​នឹង​ស្បៀង​សម្ភារ និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

​បច្ចុប្បន្ននេះ ក្រសួង​សុខាភិបាល បាន​ពង្រឹង​យន្តការ រៀបចំ​មណ្ឌល​សុខភាព នៅ​ឃុំ​រកា​នេះ​ឡើង​វិញ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​បម្រើ​សេវា​សុខភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ឲ្យបាន​ទាន់​ពេលវេលា​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ