កណ្តាល ៖ ដើម្បីស្វែងយល់ពីទុក្ខកង្វល់របស់លោកគ្រូ អ្នកគ្រូ ដែលកំពុងខិតខំបង្ហាត់បង្រៀនក្មួយៗ សិស្សានុសិស្សនោះ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំព្រែកគយ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ប្រមាណជាជិត១០០នាក់។ពិធីនេះប្រព្រឹត្តទៅនៅក្នុងក្រោមអធិបតីលោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ក្រសួងប្រៃសនីយ៍ និងទុរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាង និងមានការចូលរួមពីលោក សន វី ប្រធានក្រុមការងារចុះជួយឃុំព្រែកគយ រួមនិងក្រុមការងារទាំងអស់ផងដែរ និងមានការចូលរួមពីប្រជាការពារភូមិ ឃុំ និងលោកមេឃុំ មេភូមិជានាក់ផងដែរ។នៅក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូ បានសម្តែងនូវក្តីកង្វល់ចំពោះសិស្សានុសិស្សរបស់ពួកគាត់ ដោយសារបញ្ហាគ្រឿងញៀន និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងឃុំមួយចំនួនត្រូវបានខូចខាតដោយសារ ក្រុមរថយន្តដឹកដី និងស្នើសុំឲ្យមានការទប់ស្កាត់ផងដែរ។នៅក្នុងពិធីនោះលោក សារ៉ាក់ ខាន់ បានថ្លែងថា ក្នុងនាមលោកតំណាងឲ្យក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាង ក៏ដូចជា ក្រុមការងារចុះជួយឃុំព្រែកគយផងដែរ លោកសូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យឆ្ពោះទៅរកភាពរីកចំរើនបន្ថែមទៀត។ជាមួយគ្នានោះ លោកក៏បានស្នើសុំឲ្យអាជ្ញាធរឃុំ ក៏ដូចជា កងកម្លាំងត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន ឬក៏ឈានទៅលុបបំបាត់ឲ្យបាននៅក្នុងមូលដ្ឋានរបស់ខ្លួន។លោកបានបន្ថែមថា កម្លាំងប្រជាការពារ គឺជាកម្លាំងស្នូលក្នុងជួយលុបបំបាត់បញ្ហានានា ដែលកើតឡើងនៅក្នុងមូលដ្ឋាន ព្រោះប្រជាការពារគឺនៅជាមួយប្រជាពលរដ្ឋជាប្រចាំ ដូច្នេះងាយស្រួល ក្នុងការស្រាវជ្រាវ រកក្រុមចែកចាយឬជួញដូរទាំងនោះ ហើយប្រសិនជាមានការសង្ស័យត្រូវរាយការមកខាងលើដើម្បីមានវិធានការទប់ស្កាត់ ឬក៏បង្ក្រាប។ជាមួយគ្នានោះ លោកបានណែនាំដល់អាជ្ញាធរឃុំព្រែកគយ ត្រូវយកចិត្តទុកដាក់បំពេញសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់បក្ខពួកឬក៏និន្នាការនយោបាយឡើយ។ ចុងបញ្ចប់លោក និងក្រុមការងារបានឧបត្ថម្ភវត្ថុអនុស្សាវរីយ៍ជាកាបូបម្នាក់មួយផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ