ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​កន្ត្រាក់​រលំ​ផ្ទះ​នៅ​ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​
Tue,15 May 2018 (Time 03:58 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 544នាក់)


​កំពត ៖ ដើម្បី​រួម​ការរំលែក​ទុក្ខ​លំបាក​ជា​មួយ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ​ឧសភា ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រួម​និង​សហការី​ដែល​ជា​សមាជិក​សាខា​កាកបាទក្រហម​ខេត្ត និង​មន្ត្រី ក្នុង​ជួរ​រដ្ឋបាលខេត្ត ព្រមទាំង​តាម​បណ្ដា​មន្ទីរ​អង្គភាព ជុំវិញ​ខេត្ត និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម បាន​អញ្ជើញ​នាំយក​នូវ​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រួមមាន​​ថវិកា​និង គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ដើម្បី​ឧបត្ថម្ភ​ជូន ដល់​គ្រួសារ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​និង​ប៉ើកដំបូលផ្ទះ​ចំនួន​៤៧​គ្រួសារ ដែល​ឧបទ្ទវហេតុ​នេះ​បាន​កើើតឡើង​កាលពី​ថ្ងៃ​ទី​៨​ខែ​ឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។​

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ តា​យ ក្នុង​នាម​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​រំលែក​សោកស្ដាយ​និង​សួរសុខទុក្ខ ពី​សំណាក់ សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ ទាំងអស់ ដែល​ជានិច្ចកាល​សម្ដេច ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​បុព្វហេតុ​ជួយ​សម្រាល​ទុក្ខ​លំបាករ​បស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះថ្នាក់​ដោយសារ​គ្រោះមហន្តរាយ​នានា​ដែល​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ដោយ​ប្រកាន់​នូវ​ជំហរ​អព្យាក្រិត មិន​ប្រកាន់​និន្នាការ សាសនា ពូជសាសន៍ ពណ៌​សម្បុរ​ពោល​ទីណា​មាន​ជនរងគ្រោះ​ទីនោះ​តែង​មាន​កាកបាទក្រហម​កម្ពុជា​ជួយ​ជានិច្ច​។​

​លោក ជាវ តា​យ​ក៏​បាន​លើក​បញ្ជាក់​ថា បើទោះបី អំណោយ​នា​ពេល​នេះ​មិន​បាន​ឆ្លើយតប​នឹង​តម្រូវការ​គ្រប់គ្រាន់​របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ទាំងអស់​ក៏​ពិតមែន តែ​វា​ក៏​អាច​បាន​ជួយ​សម្រាល​ការលំបាក​របស់​បងប្អូន​ដែល​កំពង់​ជួប​ការលំបាក​ខ្វះខាត បាន​មួយ​ចំនួន​ផងដែរ​។ ដូចនេះ​សូម​បងប្អូន​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការកសាង ជីវភាព​គ្រួសារ​ឱ្យបាន​ល្អ​ឡើង​វិញ​បន្តទៀត ពិសេស​ចំពោះ​បញ្ហា​អនាម័យ ពោល​គឺ​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត​ដើម្បី​បង្ការ​ជៀសវាង​ជំងឺ​រាតត្បាត​ផ្សេងៗ​កើតឡើង​ដែល​ជា​បញ្ហា​លំបាក​ទុក្ខ​លើ​លំបាក​។​

​ចំពោះ​អំណោយ​ដែល​បាន​ជួយឧបត្ថម្ភ​ប្រជាពលរដ្ឋ​រងគ្រោះ​នាពេលនេះ រួមមាន​៖ សម្រាប់ ប្រពល​រដ្ឋ​ចំនួន​៤៧​គ្រួសារ​ក្នុង​១​គ្រួសារ​អង្ករ​៥០​គី​ឡូ មី​១​កេះ ប្រាក់​២០​ម៉ឺន​រៀល ដោយឡែក​ក្នុង​នោះ​សម្រាប់​៣​គ្រួសារ​ដែល​រលំ​ផ្ទះ​ទាំងស្រុង​ក្នុង​មួយ​គ្រួសារ​បន្ថែម​ប្រាក់​៨០​ម៉ឺន​រៀល និង ៣​គ្រួសារ​ផ្សេង​ទៀត​ខូចខាត​មធ្យម​ក្នុង​១​គ្រួសារ​បន្ថែម​ប្រាក់​៥០​ម៉ឺន​រៀល និង​បាន​ជូន​ប្រាក់​យុវជន​និង​យុវជន​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម​ក្នុង​មូលដ្ឋាន​ចំនួន​២២​នាក់​ម្នាក់ៗ​១​ម៉ឺន​រៀល​ផងដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ