កំពត ៖ នៅរសៀលថ្ងៃច័ន្ទ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាច ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រគ្មានទីពឹងចំនួន ៥គ្រួសារ នៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាមួយនឹងការសួរសុខទុក្ខ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាច បាននាំយកនូវសម្ភារៈនិងថវិកាមួយចំនួនប្រគល់ជូនប្រជាពលរដ្ឋទាំង៥គ្រួសារផងដែរ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ត្រីខកំប៉ុង១យួរ មី១កេះ និងថវិកា ៣០.០០០រៀល។មានមតិផ្តាំផ្ញើ ក្នុងឱកាសនោះ លោកអូន ខន ប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាច ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ពិសេសសម្តេចតែងតែផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដោយគ្មានការរើសអើង ឬបែងចែកពូជសាសន៍ ពណ៌សម្បុរឡើយ។លោកអូន ខន បានសង្កន់ធ្ងន់ថា កាកបាទក្រហមកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងកាតព្វកិច្ចជួយដល់ជនងាយរងគ្រោះគ្រប់ប្រភេទ ដូចជាអ្នកជួបបញ្ហាដោយសារគ្រោះធម្មជាតិផ្សេងៗ មានខ្យល់ព្យុះ-ខ្យល់កន្ទ្រាក់ ទឹកជំនន់ ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយ ក្មេងកំព្រា ជនពិកាជាដើម ហើយទីណាជួបការលំបាក គឺត្រូវតែមានក្រុមការងារកាកបាទក្រហមទៅដល់ទីនោះ ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ។ជាចុងក្រោយលោក អូន ខន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ហើយកុំភ្លេចត្រៀមខ្លួនទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឱ្យបានគ្រប់ៗគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ