សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ព្រឹទ្ធាចារ្យ អៀវ បណ្ណាការ អតីតសមាជិកព្រឹទ្ធសភា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនលោក អៀវ បណ្ណាសិទ្ធ កូនប្រុសបង្កើតរបស់ព្រឹទ្ធាចារ្យ អៀវ បណ្ណាកា សមាជិកព្រឹទ្ធសភា ដែលបានទទួលមរភាព ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។
នៅសាររំលែកទុក្ខខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មរណភាពឯកឧត្តម អៀវ បណ្ណាការ គឺជាការបាត់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌មួយរូបដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌។ មរណភាពរបស់ ឯកឧត្តម អៀវ បណ្ណាការ គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមរបស់ជាតិ និងប្រជាជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្ស»៕