ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​យុវជន​ពីរ​នាក់​កំពុង​ជួញដូរ​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​
Sat,12 May 2018 (Time 07:58 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 619នាក់)


កំពត ៖ យុវជន​ពីរ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវបាន​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ចេញ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​នៅ​ចំណុច​ចម្ការ​មួយកន្លែង ដោយ​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់ ក្នុងនោះ​មាន​២​កញ្ចប់​ធំ​។​

​ប្រតិ​ប​តិ្ត​ការ​ខាង​លើ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៣​រសៀល ថ្ងៃទី​១០​ខែ​ឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ជួរ​ភ្នំ​ប្រាសាទ​ក្នុង​ចម្ការ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន​ខាងលើ បាន​ប្រព្រឹត្តឡើង​ដោយសារ​មាន​សេចក្តីរាយការណ៍​ពី​បណ្តាញ​សម្ងាត់ និង​តាមរយៈ​ការស្រាវជ្រាវ​ពី​កម្លាំង​ជំនាញ​បានច្បាស់លាស់​ទើប​ប្រតិ​ប​តិ្ត​ការនេះ​ទទួលបាន​ជោគជ័យ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន​៖ ១-​ឈ្មោះ វ៉ន យន្ត​វិសាល ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ជួញដូរ ប្រើប្រាស់​ថ្នាំញៀន​)​។ ២-​ឈ្មោះ ហៀ​ង ម៉ា​រា​នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំង​ពីរ រស់នៅ​ក្នុងភូមិ​ដើម​ចំរៀក ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម​ជាមួយ​វត្ថុតាង​ថ្នាំញៀន សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ