ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃ ទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅមុខវត្តបុទុមវត្តី មានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណេត សាធារណៈដោយឥតថ្លៃ ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក OH Nak Young ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េ លោក Ku Hyeon Mo អនុប្រធានក្រុមប្រឹក្សាភិបាលសាជីវកម្មទូរគមនាគមន៍កូរ៉េ ព្រមទាំងឯកឧត្តម លោកជំទាវ លោកលោកស្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ តំណាំងអង្គទូត លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្សជាច្រើនកុះករ។សេវា Free WiFi សាធារណៈនេះ បច្ចុប្បន្នត្រូវបានតំឡើងដាក់ឱ្យប្រើប្រាស់នៅរាជធានីភ្នំពេញចំនួនពីរកន្លែងនៅសួនច្បារសម្ដេចហ៊ុនសែន សួនច្បារមុខព្រះបរមរាជវាំង ពីរកន្លែងទៀតនៅខេត្តកំពង់ឆ្នាំង វិទ្យាល័យហ៊ុនសែនកំពង់លែង វិទ្យាល័យហ៊ុនសែនទួលខ្ពស់ រីឯមួយកន្លែងទៀតនៅវិទ្យាល័យអ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។គម្រោងសេវានេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍដែលរដ្ឋាភិបាលកម្ពុជាបានទទួលជំនួយឥតសំណងពីរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ តាមរយៈកិច្ចសហប្រតិបត្តិការរវាង គណកម្មាការទូរគមនាគមន៍កូរ៉េ (KCC) ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (MSIT) សាជីវកម្មទូរគមនាគមន៍កូរ៉េ (KTC) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ។សេវា Free WiFi សាធារណៈនេះមានល្បឿនលឿនរហូតដល់ 1Gbps ប្រើបច្ចេកវិទ្យា MegaWiFi ដែលជាបច្ចេកវិទ្យាអភិវឌ្ឍដោយប្រទេសកូរ៉េ ហើយតាមរយៈការផ្ដល់ជូននេះយើងនឹងសង្ឃឹមថាប្រជាជនទាំងអស់នឹងទទួលបាននូវការទំនាក់ទំនងរហ័ស ការចែករំលែកចំណេះដឹង ការស្វែងយល់ និងអភិវឌ្ឍចំណេះដឹង (សិស្ស និស្សិត) និងចូលរួមកាត់បន្ថយគំលាតឌីជីថលរវាងទីក្រុង និងជនបទ។ គួររំលឹកផងដែរថាការចូលរួមអភិវឌ្ឍន៍វិស័យអ៊ីនធឺណេតប្រ៊ដប៊ែននេះនឹងជម្រុញឱ្យមានកំណើនសេដ្ឋកិច្ចឌីជីថលឱ្យមានកំណើនទៅមុខយ៉ាងឆាប់រហ័សជាងគេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ