ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ស្ត្រី​ម្នាក់ ប្តី​ធ្វើ​មេជាង​សាងសង់​សាលារៀន​១​កន្លែង នៅ​ស្រុក​សាលា​ក្រៅ ត្រូវ​អ្នកម៉ៅការ​មិន​បើកប្រាក់​ឱ្យ រួម​ជាមួយនឹង​កូន​ជាង​១៣​នាក់​
Sun,08 April 2018 (Time 03:49 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 666នាក់)


​ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ចំណាស់​ម្នាក់ បានឱ្យដឹងថា គាត់​បាន​ធ្វើ​ពាក្យបណ្តឹង ដាក់​ទៅ​ខាង​ប៉ុស្តិ៍​នគរបាល​ឃុំ​អូរអណ្តូង ប៉ុស្តិ៍​នគរបាល​សង្កាត់​ទួល​ល្វា រហូតដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត តែ​អត់​មាន​អ្នកណា​ដោះស្រាយ​ជូន ខណ​:​ប្តី​របស់​គាត់​សាងសង់​សាលារៀន​១​កន្លែង​រួច ស្រាប់តែ​អ្នកម៉ៅការ​សំណង់​មិន​បើកប្រាក់​ជូន​រួម​ទាំង​កូនជាង​១៣​នាក់ ទើប​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់ៗ​នេះ គាត់​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាខេត្ត​ឱ្យជួយ​អន្ត រាគ​មន៍​វិញ​ម្តង ។​

​បុរស​ដែល​ជា​មេជាង ត្រូវ​អ្នកម៉ៅការ​សាលារៀន​មិន​បើកប្រាក់​ឱ្យ​មាន​ឈ្មោះ សឿន រិទ្ធ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ប្រពន្ធ ឈ្មោះ យ៉ាន ពេជ្រ អាយុ​៥៥​ឆ្នាំ មាន​ស្រុកកំណើត រស់នៅ​ភូមិ​អូរ​ម្នាស់ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់ នៅក្នុង​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ចំណែក​អ្នក ម៉ៅការ​សំណង់​សាលារៀន​ខាងលើ ឈ្មោះ គីម សេង ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ច្រា​កណ្តាល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ស្ត្រី​ឈ្មោះ យ៉ាន ពេជ្រ ត្រូវជា​ប្រពន្ធ​មេជាង បាន​រៀបរាប់​ទាំង​អួលដើមក​. និយាយ​ស្ទើរ​យំ​ស្រែក​មិន ចង់​ចេញ បានឱ្យដឹងថា ប្តី​របស់​គាត់ ធ្លាប់​ធ្វើការ​សង់ផ្ទះ​ប្រជាពលរដ្ឋ សាលារៀន និង​មន្ទីរពេទ្យ​ជាច្រើន​កន្លែ ង​កន្លងមក​ជា​ហូរហែ តែ​មិន​ធ្លាប់​មាន​គេ​បោកប្រាស់​ដូច​ពេលនេះ​ទេ ។

​គាត់​បន្ត​ទៀត​ថា ប៉ុន្តែ​កាលពី​ដើមឆ្នាំ​២០១៧​កន្លងមក មាន​បុរស​ម្នាក់ ឈ្មោះ គីម សេង រស់​នៅក្នុង​ខេត្ត​ប៉ៃលិន បាន​ទាក់ទង​ប្តី​គាត់​ពី​ខេត្ត​សៀម រាប ឱ្យមក​ម៉ៅ​ការធ្វើ​សាលារៀន​បឋម​មួយកន្លែង ស្ថិតនៅ​ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ទើប​នាំគ្នា​មក​ធ្វើ​តែម្តង រួម​ទាំង​កូនជាង​មួយចំនួន​មក​ពី​ខេត្ត​សៀមរាប​ផងដែរ ។

​ប៉ុន្តែ​ការធ្វើ​សាលារៀន​ខាងលើ​នៅ​ខែ​ដំបូងៗ អ្នកម៉ៅការ ឈ្មោះ គីម សេង តែងតែ​បើក​ប្រាក់​ថ្លៃ​ពលកម្ម​ជូន​គាត់ ដើម្បី​បើក​ឱ្យ​កូន​ជាង​ជា​ហូរ ហែ ដោយ​សុំ​ជំពាក់​បន្តបន្ទាប់ រហូត​ដល់​ធ្វើ​រួចរាល់​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៨​នេះ ស្រាប់តែ​អ្នកម៉ៅការ​រូប នោះ​អត់​បើកប្រាក់​ឱ្យ​ឈ្នួល​ឱ្យ​ប្តី​គាត់​នោះ​ទេ ដោយ​សរុប​ទាំងអស់​ជិត​៤​លាន​រៀល ។

​បន្ទាប់​ពី​អត់​បើកប្រាក់ ឱ្យ ពេលនោះ​កូន​ជាង​ទាំងអស់​បាន​នាំគ្នា​មក​ជេរ​បញ្ចោរ​គាត់​រហូត​ដល់​ផ្ទះ បណ្តាលឱ្យ​ដួល​សន្លប់​នៅ​នឹង​កន្លែ ង លុះ​ដឹងខ្លួន​ក៏​សុំ​អង្វរ​ពួកគេ​ឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ​សិន ចាំ​គាត់​បន្ត​ទារលុយ​ពី​តា​សេង​បាន​នឹង​យក​ទៅ​សង​ជំ ពាក់​ថ្លៃ​ពលកម្ម​ទាំង​ប៉ុន្មាន ។

​គាត់​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ លោក គីម សេង ជា​អ្នកម៉ៅការ​សាលារៀន​ខាងលើ​មិន​ព្រម សង​នោះ​ទេ​ដោយ​គាត់​និយាយថា ចង់​ប្តឹង​ទៅ​ណា​ក៏​ប្តឹង​ចុះ គាត់​មិន​ខ្លាច​ទេ ហើយ​គាត់​ក៏​គ្មាន​ប្រាក់​បើក​ឱ្យ​ផ ង​ដែរ ព្រោះ​គាត់​ខាតបង់​អស់​ជាច្រើន​ដែរ ។


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​បុរស​ម្នាក់ ឈ្មោះ ដា ជា​ក្រុម​ការងារ​គណ​កម្មា ការ​សាលារៀន​ខាងលើ​ដែរ លោក​បាន​ឆ្លើយថា លុយកាក់​បាន​បើក​ជូន​ទៅ​អ្នកម៉ៅការ​សំណង់​រួចរាល់​អស់ហើ យ បើ​ចង់ដឹង​សូម​ទាក់ទង​ទៅ​គាត់​ចុះ ។
​បន្ទាប់​មក​ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក គីម សេង អ្នកម៉ៅការ​សំណង់​ខាងលើ តែ​បាន​បិទ​ទូរស័ព្ទ មិនអាច​ទាក់ទង​ចូល​នោះទេ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ