ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន​១៣៦​នាក់​នៅ​ទូទាំង​ខេត្ត​កែប បានទទួល​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា
Sat,07 April 2018 (Time 11:47 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 598នាក់)


កែប ៖ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​អ្នកមាន​ជំងឺអេដស៍ ចំនួន​១៣៦​នាក់ ដែល​មក​ពី​ក្រុង​កែប និង​ស្រុក​ដំណាក់​ចង្អើរ នៃ​ភូមិសាស្ត្រ​ខេត្ត​កែប ត្រូវបាន​ក្រុម​ការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ពាំនាំ​អំណោយ​បស់​កាកបាទក្រហមកម្ពុជា មក​ប្រគល់ជូន​កាលពី​រសៀល​ថ្ងៃ​ទី​០៦​ខែ​មេសា ឆ្នាំ​២០១៨ នៅ​បរិវេណ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់​ចង្អើរ ដែល​មាន​ទីតាំង​ជាប់​នឹង​ដង​ផ្លូវជាតិ​លេខ​៣៣ ក្នុង​ទីប្រជុំជន​ផ្សារ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប​។​

​ពិធី​នេះ​បាន​ធ្វើឡើង​ស្របពេល​នឹង​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឈាន​មកដល់ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប អមដំណើរ​ដោយ​សហការី​ជាច្រើនរូប​។​

​លោក​កែន សត្ថា ក្នុងនាម​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត ក៏​បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ផង​ដែរ ពិសេស​បងប្អូន​ដែល​មាន​ផ្ទុក​និង​អ្នក​ជំងឺអេដស៍ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​ទាំងមូល​។​ជាមួយនេះ ប្រមុខ​ដឹកនាំ​ខេត្ត ក៏​បាន​ផ្តាំផ្ញើ​ថា សូម​បងប្អូន​កុំ​អស់សង្ឃឹម គឺ​ត្រូវ​ខិតខំ​ថែរក្សា​សុខភាព ហើយ​ប្រកប​ក​រងារ បង្កើន​មុខរបរ​រក​ប្រាក់ចំណូល និង​ធ្វើ​អាជីវកម្ម​ដូច​ប្រជាពលរដ្ឋ​ដ៏​ទៃ​ទៀត​ដែរ​។​លោក​ថា នៅក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជិត​ចូលមក​ដល់​ហើយ ដូច្នេះ​បងប្អូន​ត្រូវតែ​ត្រៀមលក្ខណៈ​ទាំងអស់​គ្នា​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ជាមួយគ្នា​ដោយ​គ្មាន​ការរើសអើង​។​

​សូមបញ្ជាក់​ថា អ្នក​ផ្ទុកមេរោគ​អេដស៍​និង​ជំងឺអេដស៍​នៅ​ទូទាំង​ខេត្ត​កែប ចំនួន​១៣៦​នាក់​ខាងលើ បានមក​ពី​ភូមិសាស្ត្រ​ក្រុង​-​ស្រុក​ចំនួន​ពីរ គឺ​ក្រុង​កែប​មាន​ចំនួន​៧០​នាក់ និង​ស្រុក​ដំណាក់​ចង្អើរ មាន​ចំនួន​៦៦​នាក់ ហើយ​អំណោយ​ដែល​ត្រូវ​ទទួល​ក្នុង​ម្នាក់ៗ​បាន អង្ករ​ចំនួន​២៥​គីឡូក្រាម មី​០១​កេះ ថវិកា​២០.០០០​រៀល​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ