កំពត ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ខែមេសា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យជាសិស្សសាលាចិនគៀតឃួន តាមពាក្យបណ្តឹងស្ត្រីរងគ្រោះជាគ្រូបង្រៀនភាសាចិន ថាបានរំលោភសេពសន្ថវៈរហូតបានសម្រេច រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសាកសួររកមូលហេតុ។ស្ត្រីរងគ្រោះដែលមកប្តឹងសមត្ថកិច្ច នោះមានឈ្មោះ គរ ឈានឈាន ភេទស្រី អាយុ២៥ឆ្នាំ ជាជនជាតិចិន មុខរបរជាគ្រូបង្រៀនភាសាចិន ស្នាក់នៅសាលារៀនចិនគៀតឃួន ដែលមានទីតាំងក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។លោកវរសេនីយ៍ឯក សៅ សំអឿន ស្នងការរងទទួលផ្នែកព្រហ្មទណ្ឌខេត្តកំពត បានឱ្យដឹងតាមបណ្តឹងថា កាលពីល្ងាចថ្ងៃទី០៥ខែមេសា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះជាគ្រូបង្រៀនចិនរងគ្រោះ ត្រូវបានសិស្សសំណព្វរបស់ខ្លួនបបួលជិះម៉ូតូដើរលេងនៅឯរមណីយដ្ឋានឆ្នេរកែប លុះត្រឡប់មកវិញវេលាម៉ោងជាង៥ល្ងាច សិស្សកំហូចនោះ ក៏ដឹកអ្នកគ្រូជនជាតិចិនទៅលេងនៅជើងភ្នំកំពង់ត្រាច សិ្ថតក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាច ខេត្តកំពត ហើយធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេច រួចដឹកអ្នកគ្រូជនជាតិចិនត្រឡប់មកកាន់កន្លែងស្នាក់នៅវិញ។លោកសៅ សំអឿន បានបញ្ជាក់ទៀតថា ជនសង្ស័យជាសិស្សដែលរំលោភអ្នកគ្រូរបស់ខ្លួន ឈ្មោះ តឹង លីឃៀន ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី(5 E)រៀននៅសាលាចិនខាងលើ មានទីលំនៅភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនេះមែន ហើយក្រោយពីទទួលបានចម្លើយ សមត្ថកិច្ចក៏បានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីតែម្តង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ