ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជន​ពាក់ព័ន្ធ​គ្រឿងញៀន​បីនាក់ ត្រូវ​សមត្ថកិច្ច​ស្រុក​កំពង់ត្រាច​ឃាត់ខ្លួន​
Fri,06 April 2018 (Time 03:47 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 612នាក់)


កំពត ៖ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរ​ស្រុក​កំពង់ត្រាច កាលពី​វេលា​ម៉ោង​២​និង​២០​នាទី ថ្ងៃទី​០៥​ខែ​មេសា ឆ្នាំ​២០១៨ បាន​ចេញ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​គ្រឿងញៀន ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​បីនាក់ បន្តបន្ទាប់​គ្នា និង​ដកហូត​ថ្នាំញៀន​-​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​ផង​ដែរ​។​

​លោក​វរសេនីយ៍ត្រី សឹម នៅ អធិការរង​ទទួល​ផែន​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច បានឱ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ព្រមទាំង​ការចង្អុល​ណែនាំ​ពី និង​ចុះ​ប្រតិ​ប​តិ្ត​ការ​ផ្ទាល់ដោយ លោក​វរសេនីយ៍ទោ សេង សុគន្ធ​ចាត់ អធិការនគរបាល​ស្រុក​កំពង់ត្រាច ទើប​ប្រតិ​ប​តិ្ត​ការ​នេះ​ប្រកបដោយ​ជោគជ័យ​។​លោក​បញ្ជាក់ទៀតថា នៅវេលា​ម៉ោង​២​និង​២០​នាទី រសៀល​ថ្ងៃ​ទី​០៥​ខែ​មេសា ឆ្នាំ​២០១៨ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​កោះ​ផ្តៅ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ដែល​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន មានឈ្មោះ តៀម នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ចំណុច ទីតាំង​បង្ក្រាប​ខាងលើ​។​លុះដល់​ម៉ោង​៣​និង​៣០​នាទី រសៀល ថ្ងៃ ខែ ឆ្នាំ​ដដែល​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ធី វិទូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដី​ថ្មី ឃុំ​មណ្ឌល​ពីរ ស្រុក​ព្រៃ​ព្រិច ខេត្ត​បន្ទាយមានជ័យ​។​ហើយ​ខណៈនោះ កម្លាំង​ក៏​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត នៅវេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ក្នុង​ថ្ងៃ​ដដែល​កម្លាំង​បាន​ឃាត់ខ្លួន ឈ្មោះ​ញ៉ុក ហ៊​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ព្រៃធំ ក្រុងកែប ដោយ​ជនសង្ស័យ​បាន​ប្រើប្រាស់​គ្រឿន​ញៀន នៅ​ចំណុច ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់ រួម​នឹង​វត្ថុតាង កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​កំពង់ត្រាច កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​នៅ​ព្រឹក​ថ្ងៃទី​០៦​ខែ​មេសា ឆ្នាំ​២០១៨​នេះ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ