ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ធ្វើ​ផ្លូវ​១​ខ្សែ​ក្រាល​កៅស៊ូ​ប្រវែង​៧​គីឡូម៉ែត្រ និង​ក្រាល​ក្រួស​ក្រហម​៧​គីឡូម៉ែត្រ​
Thu,05 April 2018 (Time 05:50 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 589នាក់)


ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ផ្លូវ​១​ខ្សែ​មាន​ប្រវែង​១៤​គីឡូម៉ែត្រ តែងតែ​ទទួល​រង​ការខូចខាត​ក្រឡុ ក​តូចធំ​ស្ទើរ​រៀងរាល់ឆ្នាំ រហូតមកដល់​ពេលនេះ ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​រៀ ប​ចំ​ធ្វើ​ផ្លូវ​នេះ ដោយ​ក្រាល​កៅស៊ូ​ប្រវែង​៧​គីឡូម៉ែត្រ និង​ជួសជុល​ក្រាល​ក្រួស​ក្រហម​ប្រវែង​៧​គី​ឡូ ម៉ែត្រ​ផង​ដែរ ។

​អាជ្ញាធរ​រៀបចំ​ការសាងសង់​ផ្លូវ​១​ខ្សែ​នេះ ចាប់​ពី​ភូមិ​ប៉ាង​រលឹម រហូត​ដល់​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បង្ក​ភាព​ងាយស្រួ ល​ដល់​ការដឹក​កសិផល​ចេញចូល​ទៅ​មក​បាន​លឿន​ផងដែរ ។

​ប្រភព​ព័ត៌មាន​ពី​លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានឱ្យ ដឹងថា ផ្លូវ​១​ខ្សែ​ប្រវែង​១៤​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៧ ឆ្ពោះទៅ​ទិស​ខាងត្បូង ជាប់​នឹង ភូមិ​មួយ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ។ លោក​បន្ត​ទៀត​ថា ផ្លូវ​១​ខ្សែ​នេះ បាន​ទទួលរង​ការខូចខាត ជា​រៀងរាល់ឆ្នាំ ខណ​:​រដូវវស្សា​ម្តងៗ មាន​ភ្លៀង​ធ្លាក់​ជោកជាំ ក្លាយទៅជា​ជង្ហុក​តូចធំ បណ្តាល​ឱ្យ​មា ន​ការលំបាក​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ខាង​លោក​បាន​ទទួល​គម្រោង​កញ្ចប់​ថវិកា​ថ្នាក់​ខេត្ត​យកទៅ​ឈូសឆាយ​ក្រាល​កៅស៊ូ​ពាក់កណ្តាល និង​៧​គីឡូម៉ែត្រ ទៀត​ខាង​លោក​គ្រាន់តែ​ចាក់​ក្រួស​ក្រហម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ជា​ធម្មតា​សិន ហើយ​នៅ ពេល​ក្រោយ​បើ​អាជ្ញាធរ​មាន​ថវិកា​គ្រប់គ្រាន់​នឹង​រៀបចំ​ក្រាល​កៅស៊ូ​ដូចគ្នា ។

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ មាន​សេចក្តី​រំ​ភើ​ង​រីករាយ ដែល​ឃើញ​អាជ្ញាធរខេត្ត ក៏​ដូចជា​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ធ្វើ​ផ្លូវ​សម្រាប់ ពួកគាត់​ធ្វើដំណើរ​ចេញចូល​ទៅ​មក និង​ដឹក​កសិផល​ទៅ​លក់​ឱ្យ​ឈ្មួញ​នៅ​តាម​ស្តង់​នានា​ក្នុង​ក្រុង​ប៉ៃ លិន បាន​យ៉ាង​ឆាប់រហ័ស ។ ប្រជាពលរដ្ឋ​ក៏​មិន​ភ្លេច​អ្វី​ដែល​គាត់​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​ដែរ ហើយ​សង្ឃឹមទុក​ជាមុន​ថា នៅពេល​ក្រោយ​នឹង​ក្រាល​កៅស៊ូ​ទាំងអស់​តែម្តង ៕
​ដោយ ៖ នីយ៉ា​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ