កំពត ៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រកបដោយសុវត្ថិភាព គឺជួយលើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានកាន់តែធូរធារជាលំដាប់ ហើយអំពើហិង្សាក្នុងគ្រួសារ ត្រូវបានកាត់បន្ថយ ក្នុងអត្រាទាបផងដែរ។ ការលើកឡើងបែបនេះ ជាប្រសាសន៍របស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានថ្លែងនៅព្រឹក ថ្ងៃទី០៥ខែមេសា ឆ្នាំ ២០១៨ ក្នុងពិធីផ្ដល់ប័ណ្ណនិងលិខិតសរសើរដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ទាំងចំនួន៩៣ ក្នុងការងារប្រឡងប្រណាំងការអនុវត្គគោលនយោបាយភូមិឃុំមានសុវត្ថិភាពឆ្នាំ២០១៧កន្លងទៅនេះ។លោក ជាវ តាយ បានគូសបញ្ជាក់បន្ថែមនិងបានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្គគោលនយោបាយភូមិឃុំមានសុវត្ថិភាព តាមតួនាទីនិងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់រាល់បញ្ហាកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពតកន្លងមក។លោកក៏បាន លើកបញ្ជាក់ដែរថា៖ បើទោះបីកិច្ចខិតខំប្រឹងប្រែងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្ត បានលទ្ធផលល្អប្រសើរដូចខាងលើនេះក៏ដោយ បច្ចប្បន្ន ក៏នៅតែមានបញ្ហាប្រឈមដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាអនុវត្តបង្ក្រាបនិងទប់ស្កាត់បន្តទៀតពិសេសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែលបង្កឱ្យមានបញ្ហាប្រឈមជាច្រើនប៉ះពាល់ដល់បុគ្គលប្រើប្រាស់ផ្ទាល់ខ្លួន សង្គមគ្រួសារ សហគម រួមនិងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សង្គមផងដែរ។លោក អភិបាលខេត្ត ក្នុងឱកាសនោះក៏បាដាក់ចេញនូវគោលការណ៍ និងសំណូមពរមួយចំនួនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវបន្ដដាក់ចេញនូវផែនការ គោលការណ៍ វិធានការ កម្មវិធីការងារ និងជម្រុញការផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយផ្សាភ្ជាប់ជាមួយការបំផុសចលនាប្រឡងប្រណាំងឱ្យបានទូលំទូលាយថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋ គ្រប់ស្រទាប់ និងគ្រប់មូលដ្ឋានបានយល់់ដឹងនិងចូលរួមឱ្យបានផុលផុសក្នុងការការពារសុវត្ថិភាពនៅមូលដ្ឋានរៀងៗខ្លួន សម្រាប់លើកកម្ពស់ សុខមលភាពជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។សូមជម្រាបថា៖ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពខេត្ត ដែលអានដោយ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា លទ្ធផល ឃុំ សង្កាត់ទាំង៩៣ដែលទទួលបានចំណាត់ថ្នាក់នៅទូទាំងខេត្តកំពត ក្នុងឆ្នាំ២០១៧កន្លងទៅនេះ គឺប្រភេទលេខ១ ត្រូវទទួលបានប័ណ្ណសរសើរអមដោយប្រាក់១លានរៀល ដែលមានចំនួន៦៤ ឃំុ សង្កាត់។ប្រភេទលេខ២ ទទួលបានលិខិតសរសើរនិងថវិកា៦៥មឺុនរៀល មានចំនួន១៨ ឃុំ សង្កាត់ និងប្រភេទលេខ៣ ទទួលបានលិខិតសរសើរអមដោយថវិកាចំនួន៤៥មឺុនរៀល មានចំនួន១១ ឃុំ សង្កាត់ ហើយថវិកាសម្រាប់ប្រគល់នេះមានចំនួនសរុបចំនួន ៨០.៦៥០.០០០រៀល ដែលផ្តល់ដោយក្រសួងមហាផ្ទៃ តាមរយៈរដ្ឋបាលខេត្តកំពត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ