កំពត ៖ រថយន្តHilux.Vigoនិងរថយន្តHilux.Surfបោះពួយសុខៗស្រាប់តែរេចង្កូតទៅព្រលះគ្នាពេញទំហឹង ទីបំផុតរថយន្តទាំងពីគ្រឿងត្រូវរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។ប៉ុន្តែហេតុការណ៍ខាងលើ មិនបណ្តាលឱ្យមានអ្នកណារបួសធ្ងន់ធ្ងរនោះទេ គឺរបួសត្រឹមលាបប្រេងកូឡាប៉ុណ្ណោះ។ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ០៤ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២២ ស្ថិតចំណុចមុខផ្នូរកប់សាកសពសមាគមន៍ជនជាតិចិន ក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣១។យោងតាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលប៉ះទង្គិចគ្នា គេឃើញរថយន្តម៉ាកHilux.Vigo ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនបង្គួរ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកHilux.Surf ធ្វើដំណើរពីកើតទៅលិចក្នុងទិសដៅបញ្ច្រាសគ្នា តែមិនដឹងដូចម្តេច ស្រាប់តែរថយន្តម៉ាកVIGO រេចង្កូតទៅចំណែកផ្លូវម្ខាង(ហួសគំនូសកណ្តាល) បណ្តាលឱ្យប៉ះទង្គិចគ្នាជាមួយរថយន្តម៉ាកSURFចំខាងមុខចំហៀងខាងឆ្វេងដូចគ្នា ធ្វើឱ្យក្រពិតថ្ពាល់ទាំងសងខាងតែម្តង។ប្រភពបញ្ជាក់ទៀតថា រថយន្តទាំងពីរគ្រឿងពេលប៉ះទង្គិចគ្នា ក៏បានបែកមុខម្ខាងដូចគ្នា ហើយរេចង្កូតធ្លាក់ចូលស្នាមភ្លោះទាំងអស់គ្នា ប៉ុន្តែអ្នកបើកបរទាំងពីរដួង ពុំបានរងរបួសធ្ងន់ធ្ងរនោះឡើយ ហើយនេះចាត់ទុកជាសំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់ផងដែរ។ជាមួយនឹងគ្រោះថ្នាក់ខាងលើ ប៉ូលិសចរាចរណ៍ស្រុក ដែលមកជួយអន្តរាគមន៍ បានប្រាប់ថា រថយន្តម៉ាកVigoជាអ្នកខុស បើកបរដោយឈ្មោះ ធាង សីុម ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅក្នុងឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រា។ដោយឡែក រថយន្តម៉ាកSURF បើកបរដោយ ឈ្មោះ សាន ស្មាន់ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅក្នុងទីប្រជុំជនស្រុកកំពង់ត្រាច ខេត្តកំពត។ក្រោយពីវាស់វែងរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក សម្រាប់ឱ្យភាគីម្ចាស់រថយន្តទាំងសងខាងចូលមកដោះស្រាយគ្នាតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ