ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក កែ​ន សត្ថា អញ្ជើញ​ចូលរួម​ដង្ហែរ នូវ ទៀន ធូប ភ្ញី​ផ្កា គ្រឿង​សក្ការបូជា និង​ដង្វាយ​ព្រះ​នៅ​វត្ត​សត្ថា​ធម្ម​វិហារ​
Tue,01 May 2018 (Time 08:55 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 694នាក់)


កែប ៖ នៅ​រសៀល​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​ពិសាខ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​មួយ គឺ វិសាខ​បូជា​។

​នៅក្នុង​ពិធី​ថ្ងៃ​នេះ​ផង​ដែរ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​អស់លោក​ជា អភិបាលរង​ខេត្ត លោក លោកស្រី ជា​មន្ត្រីរាជការ​គ្រប់​ស្រទាប់ រួម​និង​ព្រះសង្ឃ ប្រជាពលរដ្ឋ អញ្ជើញ​ចូលរួម​ក្នុង​ពិធី នោះ​ផង​ដែរ​ដោយ​បាន​នាំយក​នូវ ទៀន ធូប ភ្ញី​ផ្កា និង​ដង្វាយ​ព្រះដង្ហែរ​គ្រឿង​សក្ការបូជា​ទៅ​ថ្វាយ​ដល់​ព្រះពុទ្ធ​បដិមាករ និង​ព្រះសង្ឃ​នៅ​វត្ត​សត្ថា​ធម្ម​វិហារ​(​ហៅ​វត្ត​ភ្នំ​ពោន​)​។​

​សូម​រំលឹក​អំពី ពិធីបុណ្យ «​វិសាខ​បូជា​» គឺជា​បុណ្យ​មួយ​យ៉ាង​ធំ ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា ជា​ពុទ្ធា​នុស្ស​រណកិច្ច​ដ៏​សំខាន់ សំរាប់​រំលឹក​ដល់​ព្រះពុទ្ធ​សមណ​គោ​ត្ដម​បរមគ្រូ នា​ថ្ងៃពេញបូណ៌មី (​គី​ថ្ងៃ​១៥​កើត​) ខែ​ពិសាខ ដែល​ពុទ្ធសាសនិក ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា ប្រកប​ដោយ​ជំនឿ​ថា ជា​មហាកុសល​ដ៏​ប្រសើរ​។​

​ការ​ដែល​ប្រារឰ​ពិធី​បូជា​នា​ថ្ងៃ​១៥​កើត ខែ​ពិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នកប្រាជ្ញ​ខាង​ពុទ្ធ​សាសនា បាន​កំណត់ទុកក្នុង​គម្ពីរ​បឋមសម្ពោធិ​ថា ជា​មហា​មង្គល​អភិលក្ខិតកាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​៖
១៖ ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា​
២៖ ទ្រង់​ត្រាស់ដឹង​អនុ​ត្ដរ​សម្មា​សម្ពោធិញាណ​
៣៖ ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​បរម​និព្វាន​
​សម្ដេចព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង ទ្រង់​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន សុទ្ធតែ ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ ទាំងអស់​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ព្រោះហេតុនោះ​ហើយ​បាន ជា​អ្នកប្រាជ្ញ​ចងក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា​៖ អាសាឡ្ហបុ​ណ្ណ​មោក្ក​ន្ដោ វិសា​ខេ យេ​វ និក្ខ​មិ វិសាខបុណ្ណ​មី សម្ពុ​ទ្ធោ វិសា​ខេ បរិនិព្ធតោ​។​

​ក្នុងឱកាស​នោះ​ផង​ដែរ​ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ​ថ្នាក់ដឹកនាំ​រាជ​រដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូមឱ្យ​ជួប​សេចក្តីសុខ​ចម្រើន អាយុ​យឺនយូរ ប្រកប​កិច្ចការ​អ្វី​សូមឲ្យ​បាន​ដូចក្តី​ប្រាថ្នា និង​ទទួលយក​នូវ​មហា​កុសល ផល​បុណ្យ​រៀងៗ​ខ្លួន​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​១​រោច ខែ​ពិសាខ ឆ្នាំច ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៣០​ខែ​មេសា ឆ្នាំ​២០១៨ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ព្រមទាំង​សហការី និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត ក៏​បាន​ប្រគេន​- រាប់​បាត​ព្រះសង្ឃ និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​សត្ថា​ធម្ម​វិហារ​(​ហៅ​វត្ត​ភ្នំ​ពោន​) ដែល​ស្ថិត​ក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ