ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រដ្ឋបាល​ខេត្ត​កំពត​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​
Tue,01 May 2018 (Time 08:54 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 642នាក់)


(​កំពត​)៖ នៅ​រសៀល​ថ្ងៃ​អាទិត្យ​ខែ​ពិសាខ​ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​នឹង​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៨
​រដ្ឋបាល​ខេត្ត​កំពត​បា​ន​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ប្រាសាទ​ដើម​ពោធិ៍​ស្ថិតក្នុង​ភូមិ​១​ឧសភា​សង្កាត់​កំពង់​កណ្ដាល​ក្រុង​កំពត ក្រោម​វត្តមាន​ចូលរួម​ពី​សំណាក់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ខេត្ត លោក អ៉ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រមទាំង លោក​លោកស្រី​ក្នុង​ជួរ​ក្រុមប្រឹក្សា​និង​គណៈ​អភិបាលខេត្ត ក្រុង ស្រុក និង​ថ្នាក់​ដឹក​មន្ត្រីរាជការ​នៃ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត រួម​និង​ព្រះសង្ឃ ប្រជាពលរដ្ឋ​ពុទ្ធ​បរិស័​យ៉ាងច្រើន​កុះករ​។​

​ពិធីបុណ្យ បាន​ប្រព្រឹត្តទៅ​ដោយ​ដង្ហែរ​ប្រទក្សិណ​ជុំវិញ​ប្រាសាទ​ដើម​ពោធិ៍ បន្ទាប់​មក​ធ្វើ​ពិធី​បូជា​ទៀន ធូប​គ្រឿង​សក្ការៈ​ទៅតាម​លំ​អាន​ពុទ្ធប្បវត្តិ​ដែល​ទាក់ទង​ព្រះអង្គ​ទ្រង់​ប្រសូត ទ្រង់​ត្រាស់ដឹង​និង​ទ្រង់​បរិនិព្វាន ដែល​ជា​ថ្ងៃ​មង្គល​ដ៏​ប្រសើរ​។​

​បុណ្យ​វិសាខបូជា មិន​ថា​តែ​នៅ​កម្ពុជា​យើង​ទេ គឺ​នៅ​ថ្ងៃនេះ​ពុទ្ធសាសនិកជន​ទូទាំង​ពិភពលោក ក៏​បាន​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​សាសនា ដ៏​សំខាន់​នេះ​ផង​ដែរ​។​

​បុណ្យ​វិសាខបូជា គឺជា​ពិធី​បុណ្យ​សាសនា​ដ៏​សំខាន់បំផុត ក្នុងចំណោម​បុណ្យ​សាសនា​ដទៃៗ​ទៀត ហើយ​គោលបំណង​នៃ​ពិធី​បុណ្យ​នេះ គឺ​ចង់​បង្ហាញ​នូវ​ការគោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី នៃ​សម័យកាល​របស់​ព្រះ​សម្មា សម្ពុទ្ធ​សមណ​គោត្ត​ម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​បាន​ប្រសូត បាន​ត្រាស់ដឹង និង​ជា​ថ្ងៃ​ចូល​បរិនិព្វាន​ផងដែរ​។ ព្រឹត្តិការណ៍​ទាំងបី​នេះ​គឺ​កើតឡើង​ចំ​ថ្ងៃ ១៥​កើត ខែ​ពេញ​បូរ​មី ដែល​មាន​ព្រះ​ច័ន្ទ​ពេញវង់ ក្នុង​ខែ​ពិសាខ​ដូចគ្នា​ខុស​តែ​ឆ្នាំ​តែ​ប៉ុណ្ណោះ​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ លោក ជាវ តា​យ​អ ភិបាល​ខេត្ត បានចាត់ទុក​ពិធីបុណ្យ​នាពេលនេះ​គឺ​ផ្ដើមចេញ​ពី​កត្តា​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ដែល​ជា​មូលដ្ឋានគ្រឹះ​ផ្ដល់់​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​យើង​និង​រាជរដ្ឋាភិបាល បានរួម​គ្នា​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​មាន​ការរីកចម្រើន​ដូច​សព្វថ្ងៃនេះ ក្នុងនោះ​ក៏​រាប់​ទាំង​ការគោរព​ជំនឿ​ប្រពៃណី​សាសនា​ដូច​បាន​ធ្វើ​នាពេល​នេះ​ផង​ដែរ​។ ដូចនេះ លោក​ជាវ តា​យ​អភិបាល​ខេត្ត​ក៏​អំពាវនាវ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​យើង​ទាំងអស់គ្នា​ត្រូវ​រួម​សាមគ្គី​ចេះ​ស្រឡាញ់​រាប់អាន​គ្នា ដើម្បី​រួមគ្នា​គិត រួមគ្នា​ធ្វើ នឹង​រួមគ្នា​ដោះស្រាយ រួមគ្នា ទទួលខុសត្រូវ សំដៅ​អភិវឌ្ឍន៍​ខេត្ត​កំពត​ឱ្យបាន​កាន់តែ​រីកចម្រើន​បន្ត​ទៀត​។ ជាមួយ​ឱកាស​នោះ លោក ជាវ តា​យ ក៏​បាន​ប្រគេន​បញ្ច័យ​ចំនួន​ជាង​១២​លាន​រៀល​សម្រាប់​ចាត់ចែង​ក្នុង​ពិធីបុណ្យ​នេះ​និង​បាន​ធ្វើ​ទាន​ជូន​ជា​ថវិកា ដល់​អ្នកចូលរួម​ជាច្រើន​រយ​នាក់​មាន​សិស្ស​ម្នាក់ៗ​១​ម៉ឺន​រៀល​និង​ចាស់ៗ​ម្នាក់ៗ​២​ម៉ឺន​រៀល​ផងដែរ​។ លុះ​ព្រឹក​ឡើង​កម្មវិធី​បុណ្យ​ក៏មាន​និមន្ត​ព្រះសង្ឃ​រាប់​បាត​ជាច្រើន​រយ​អង្គ​ជា​កិច្ច​បញ្ចប់​កម្មវិធី​បុណ្យ​៕ សេង ណា​រិទ្ធ​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ