ភ្នំពេញ៖ វិធីអបអរសាទរទិវាសិរីភាពសារព័ត៌មានពិភពលោកការលើកទឹកចិត្ត ប្រពន្ធ័ផ្សព្វ ផ្សាយក្នុងការផ្តល់ព័ត៌មានពីដំណើរការបោះឆ្នោតជាតិឆ្មាំ២០១៨ នៅព្រឹកថ្ងៃ១៥ កើតខែពិសាខឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ថ្ងៃទី29ខែមេសាឆ្នាំ ២០១៨ នៅភោនីយដ្ឋាន ទន្លេបាសាក់ឧបត្ថមដោយអង្គការនិង សហការក្រសួងព័ត៌មានរួមមានអង្គការ Brot (tur die Welt) ACT(អង្ការក្រុមការងារដើម្បីដោះស្រាយទំនាស់) កអក (ក្លឹបអ្នកកាសែតកម្ពុជា) ក្រោមអធិបតីភាព ឯកឧត្តម មាស សុភណ្ឌ័ អនុរដ្ឋលេខាធិកា ក្រសួងព័ត៌មាន លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មានទំនាក់ទំនងសាធារណៈ នៃគណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។អង្គការបានរៀបចំសិក្ខាសាលានេះ ដើម្បីលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយ ក្នុងដំណើរការបោះឆ្នោត អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) បានរៀបចំសិក្ខាសាលាស្ដីពីការលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្ដល់ព័ត៌មាន ពីដំណើរការបោះឆ្នោតឆ្នាំ២០១៨។ សិក្ខាសាលានេះ មានការចូលរួមសិស្សនិស្សិត អ្នកសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ និងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)យ៉ាងច្រើនកុះករ។សិក្ខាសាលាខាងលើ រៀបចំដើម្បីចែករំលែកចំណេះដឹង ទាក់ទងនឹងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្ដល់ព័ត៌មាន ពីដំណើរការបោះឆ្នោតប្រកបដោយភាព ត្រឹមត្រូវ និងយុត្តិធម៌។ វាគ្មិន ដែលចូលរួមក្នុងសិក្ខាសាលានេះ គឺមកពីស្ថាប័នគ.ជ.ប. ក្រសួងព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។កញ្ញា ស្រី សុធាវី នាយិកាអង្គការ ACT បានលើកឡើងថា សិក្ខាសាលានេះ នឹងជួយកសាងទំនាក់ទំនងរបស់អ្នកសារព័ត៌មាន និងបុគ្គលឹកការងារផ្សេងៗ ពិសេសរួមចំណែកក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈរបស់គ.ជ.ប. បានលើកឡើងថា គ.ជ.ប. បានលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដើម្បីផ្សព្វផ្សាយពីដំណើរការបោះឆ្នោត។ លោក បន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយ បានផ្សព្វផ្សាយពីព័ត៌មានដំណើរការបោះឆ្នោតដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មានពីមួយដំណាក់កាលទៅមួយដំណាក់កាលនៃការបោះឆ្នោត។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ