ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អតីតយុទ្ធជន​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ប្ដេជ្ញា​ចូលរួម​ថែរក្សា​សន្ដិភាព ដែល​រកបាន​ដោយ​លំបាក និង​បន្ដ​គាំទ្រ​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី​
Fri,27 April 2018 (Time 12:19 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 656នាក់)


(​កណ្ដាល​)៖ អតីតយុទ្ធជន​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ក្រោយ​បង្ហាញ​ការ​ឆ្អែតឆ្អន់ ជាមួយ​ភ្លើងសង្គ្រាម​កាលពី​អតីតកាល បាន​ប្ដេជ្ញា​ចូលរួម​ថែរក្សា​សន្ដិភាព សន្ដិសុខ សណ្នាប់ធ្នាប់ ដាច់ខាត​មិន​បុគ្គល ឬ​ក្រុម​ណា​មក​បំផ្លាញ​នោះទេ ហើយ​បាន​ប្ដេជ្ញា​បន្ដ​បោះឆ្នោត​គាំទ្រ សម្ដេច​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ដ្រី​គ្រប់​អាណត្តិ​។​

​ថ្លែង​បែប​នេះ ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​នាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា អមដំណើរ​ដោយ លោក ទី សុគន្ធ អនុប្រធាន​ទី​១ គណៈ​ពង្រឹង​ស្រុក​ស្អាង និង​លោក នៃ ចារី អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​បំពាក់​មេដាយ​ការពារជាតិ ជូន​សមាជិក​អតីតយុទ្ធជន​ចំនួន​៥៥១​នាក់​មក​ពី​ទូទាំង​ស្រុក​។​

​ក្នុងឱកាស​នោះ នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​នឹករលឹក​ពី​សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​សម្តេច ជាប់រវល់​មមាញឹក​ក្នុង​ការងារ ហេតុ​នេះ​សម្តេច​បាន​លោក​មក​ជួប​ជំនួស ហើយ​លោក​ក៏​បាន​កោត​ស​សើរ ចំពោះ​ការខិតខំ​បំពេញ​ការងារ​របស់​ថ្នាក់ដឹកនាំ​សមាគម គ្រប់​ថ្នាក់​នៅ​ក្នុងស្រុក ដែល​បាន​យកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ និង​ជីវភាព​របស់​សមាជិក ព្រមទាំង​បាន​ធ្វើ​ផ្ទះ​ជូន​អ្នក​មាន​ជីវភាព​ទ័ល​ក្រ​៣​ខ្នង និង​បាន​ធ្វើ​ពិធី​ជួបជុំ​នៅពេល​មាន​ពិធី​ផ្សេងៗ ជាច្រើនលើក ដូចជា​បុណ្យ​ជ័យជំនះ​៧​មករា បុណ្យ​ឯករាជ្យ​ជាតិ និង​ពិធី​សំណេះសំណាល​ផ្សេងៗ​។​

​នាយ​ឧត្តមសេនីយ៍ បាន​ជំរុញ​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា ត្រូវ​បន្ត​ការខិតខំ​នេះ​បន្ថែមទៀត ជា​ពិសេស​ពេល​សមាជិក​មានធុរៈ ឬ​ជំងឺ​ត្រូវ​ចាត់ចែង​ជួយ​ឲ្យបាន​ទាន់​ពេលវេលា ពេល​មាន​កម្មវិធី​ជួបប្រជុំ ឬ​បុណ្យ​ជាតិ ត្រូវ​អញ្ជើញ​សមាជិក​ចូល​ផង​។ ចំពោះ​អ្នក​ដែល​មាន​ជីវភាព​ទីទ័លក្រ លោក​បាន​ជម្រុញ​ឲ្យ​សមាគម​ថ្នាក់ស្រុក ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង ដើម្បី​លើក​សំណើសុំ​ដោះស្រាយ​ជូន​ឲ្យ​រួច​មុន ខែមិថុនា ឆ្នាំ​២០១៨​។​

​ទន្ទឹម​នោះ អគ្គលេខាធិការ​រូប​នេះ បាន​គូសបញ្ជាក់ថា ដោយ​ការគិតគូរ​ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន សមាគម​អតីតយុទ្ធជន​កម្ពុជា ដើម្បី​តបស្នង​គុណ​បំណាច់​របស់​បងប្អូន ដែល​បាន​បូជា​ចំពោះ​ជាតិ​មាតុភូមិ ទើប​ថ្ងៃនេះ​ទទួល​ការបំពាក់​មេដាយ​ការពារជាតិ ទៅ​តាម​អតីតភាព​ម្នាក់ៗ​។​

​ជាមួយគ្នា​នោះ លោកតា កាក់ នី ជា​យោធិន​និវត្តន៍ រស់នៅ​ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង និង​លោក អុក ហុង ជា​ប៉ូលីស​ចូលនិវត្តន៍ រស់នៅ​ភូមិ​ដើម​ព្រីង ឃុំ​កោះ​ខែល តំណាង​សមាជិក​ក្នុងស្រុក​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​ដល់​ពួកគាត់​លើ​គ្រប់​វិស័យ​។ ក៏ដូចជា​សមាជិក​នៅ​កន្លែង​ដទៃទៀត ហើយ​ពួកគាត់​ប្ដេជ្ញា​ថា នឹង​ទៅ​បោះឆ្នោត​គ្រប់គ្នា ហើយ​បន្ដ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច ហ៊ុន សែន ជា​ប្រធាន​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ