បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជំរុញឲ្យមន្ត្រីនគរបាលទូទាំងខេត្ត ត្រូវតែពង្រឹងសមត្ថភាពការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងបែបនេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្នុងពិធីជួបជុំគោរពទង់ជាតិនៃកម្ពុជា របស់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយនៅក្នុងឪកាសនោះដែរ លោកក៏បានដាក់វិន័យដល់កងកម្លាំងនគរបាលក្រោមបង្គាប់ ដែលមិនគោរពវិន័យកងកម្លាំងនគរបាលជាតិ ថែមទាំងបានបញ្ជាឲ្យការិយាល័យបុគ្គលិកត្រួតពិនិត្យ មុខសញ្ញាកម្លាំងនគរបាលដែលដើរហើរដោយសេរី មិនចូលខ្លួនបម្រើការងារក្នុងអង្គភាព ដើម្បីមានវិធានការអនុវត្តតាមនីតិវិធី នៃបទបញ្ជាផ្ទៃក្នុងរបស់កម្លាំងនគរបាលជាតិ។លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា កម្លាំងនគរបាលជាតិមានតួនាទីភារកិច្ចក្នុងកិច្ចការងារ ការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព និងបម្រើការងារ ផ្តល់សេវារដ្ឋបាលជំនាញមួយចំនួនទៀតជូនដល់ប្រជាពលរដ្ឋ ក្នុងនោះដែរបើសិនជាកងកម្លាំងអសកម្ម ក្នុងការងារនោះវាអាចបង្កឲ្យមានផលប៉ះពាល់ដល់កិច្ចដំណើរការងារស្នូលរបស់អង្គភាព និងការងារសន្តិសុខជាតិផងដែរ។លោកក៏បានបញ្ជាក់ទៀតថា គ្រប់កងកម្លាំងនគរបាលទាំងអស់ត្រូវតែមានមុខគ្រប់ៗគ្នា ដើម្បីត្រៀមកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសថ្ងៃបោះឆ្នោតសមាជិករដ្ឋសភា នីតិកាលទី៦ ដែលនឹងដំណើរការទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយធានាឲ្យបាននូវការបោះឆ្នោតប្រកដោយបរិយាកាសល្អមានភាពរលូន គ្មានអំពើហិង្សា។ជាចុងបញ្ចប់លោក ក៏បានកោតសរសើរដល់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំបំពេញការងារនៅថ្ងៃចូលឆ្នាំប្រពៃណីខ្មែរកាលពីពេលថ្មីៗកន្លងទៅនេះ ដោយទទួលបានលទ្ធផលមួយរយភាគរយ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដោយមិនឃើញមានបទល្មើសអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ