ខេត្តប៉ៃលិន ៖ មានសេចក្ដីបញ្ជាក់ និងបំភ្លឺរបស់រដ្ឋបាលច្រកទ្វាអន្តរជាតិព្រំ កម្ពុជា-ថៃ និងសមត្ថកិច្ចពាក់ព័ន្ធ ទៅកាន់សាធារណជនលើករណីការតវ៉ាទាមទាររបស់បងប្អូនកម្មកររឺម៉កកង់បី ដែលសុំកុំឱ្យខាងសា ខាគយនិងរដ្ឋាករធ្វើការរឹតបន្តឹងខ្លាំងពេក ។ លុះរហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលច្រកទ្វាអន្តរជាតិព្រំ កម្ពុជា-ថៃ និងសមត្ថកិច្ចពាក់ព័ន្ធ បានបើកអង្គប្រជុំ ដើម្បីធ្វើសេចក្ដីបញ្ជាក់ និងបំភ្លឺទៅកាន់សាធារណជនលើករណីធ្វើការតវ៉ាទាមទាររបស់ក្រុមកម្មកររ៉ឺម៉កម៉ូតូកង់បី ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលមានការតវ៉ាបន្តទៀតកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារ ព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ប្រភពព័ត៌មានបានឱ្យដឹងថា កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការច្រកទ្វារអន្តរជាតិព្រំ និងមានសមាសភាព សមាជិក សមាជិកាគណៈកម្មការ ចូលរួមដូចជា ខាងតំណាងរាស្ត្រមណ្ឌលប៉ៃលិន នគរបាលស្នងការខេត្តប៉ៃលិន លោក សុខ សាវុធ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិព្រំ លោក ទី ប៊ុនឡុង អនុប្រធានក្តាប់រួមការិយាល័យគយ និងរដ្ឋាករព្រំ ។ប្រភពបន្តថា ក្រុមកម្មករបានទទួលយកនូវអនុសាសន៍ទាំងស្រុងរបស់លោកជំទាវ អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន ហើយក៏សម្រេចឱ្យមានការជួបគ្នារវាងម្ចាស់ទំនិញ/ឈ្មួញកណ្តាល ជាមួយនិងសមត្ថកិច្ចជំនាញ (រដ្ឋាករគយច្រកទ្វារព្រំ) ។ សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចេះជួយធ្វើការសម្របសម្រួល រកមធ្យោបាយ បន្ថូរបន្ថយ និងអុគ្រោះគ្រប់ពេលដល់ប្រជាពលរដ្ឋ ។ បើតាមការអះអាងរបស់លោក សុខ សាវុធ ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ បានប្រាប់ឱ្យដឹងថា ក្រុមការងារ របស់លោកនាពេលកន្លងមក គឺពុំដែលបានយកលុយពីបងប្អូនប្រជាព លរដ្ឋ រឺកម្មករក្នុងមួយរ៉ឺម៉កចំនួន៣០០បាត ទៅ ៤០០បាត ដូចការចោទប្រកាន់នោះឡើយ ហើយក៏មិនអនុញ្ញាតិឱ្យមន្ត្រីក្រោមឱវាទរូបណាយកលុយពីពលរដ្ឋ រឺក្រុមកម្មករដែលដឹកទំនិញតាមរ៉ឺម៉កកង់បីនោះផងដែរ ។ ចំណកលោក ទី ប៊ុនឡុង អនុប្រធានការិយាល័យក្តាប់រួម សាខាគយ និងរដ្ឋាករព្រំ ក៏បានបញ្ជាក់ឱ្យដឹងដែរថា ចំពោះរាល់ការផ្ទេរទំនិញពីរថយន្តដឹកទំនិញរបស់ឈ្មួញ បន្តមកម៉ូតូរ៉ឺម៉កកង់បីនោះ គឺត្រូវតែធ្វើការបង់ពន្ធទៅតាមមុខទំនិញតិច រឺច្រើន ។លោកបន្តថា ការអនុវត្តបែបនេះដើម្បីជៀសវាងបាត់បង់ចំណូល ពន្ធរបស់រដ្ឋ ដោយឡែកចំពោះទំនិញកសិផលសម្រាប់នាំចេញ (ពោត ដំឡូងមី ផ្លែស្វាយ...) ទាំងឯកជន និងក្រុមហ៊ុន គឺមិនតម្រូវឱ្យធ្វើការបង់ពន្ធនោះឡើយ ។ ម្យ៉ាងវិញទៀត ចំពោះអាជីវករ និងកម្មករដែលបាននាំចូលនូវផលិតផល កសិផល រឺសម្ភារសម្រាប់ប្រើប្រាស់បន្តិចបន្តួចជាលក្ខណៈឯកជន មកពីប្រទេសថៃដែរនោះ ក៏មិនតម្រូវឱ្យបង់ពន្ធដូចគ្នា ទាំងនេះជាការយោគយល់ អធ្យាស្រ័យ សហការ និងបន្ធូរបន្ធយដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ជាប់ព្រំដែនរវាងប្រទេសទាំងពីរដូចគ្នា ។ សូមបញ្ជាក់ផងដែរថា ដោយសារតែមានការរឹតបន្តឹងឱ្យក្រុមអ្នករត់ម៉ូតូរ៉ឺម៉កដឹកទំនិញពីថៃ ចូលមកទឹកដីខ្មែរ ដោយឱ្យបង់ពន្ធតាមច្បាប់ទម្លាប់ត្រឹមត្រូវ ឃើញថាថ្លៃពេកមិនអាចមានលទ្ធភាព ទើបក្រុមកម្មករបានលើកគ្នាទៅតវ៉ានៅមុខសាលាខេត្តប៉ៃលិន កាលពីប៉ុន្មានខែមុនថ្មីៗនេះ ដើម្បី ឱ្យអាជ្ញាធរជួយរកដំណោះស្រាយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ