កែប ៖ ការដំឡើងនិងសម្ពោធប៉មសម្រាប់ចម្រោះទឹកប្រើប្រាស់នៅតាមសាលារៀនអាចផ្តល់នូវអត្ថប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សគ្រប់វ័យ ដោយប៉មចម្រោះនេះនឹងមានសមត្ថភាព អាចផលិតទឹកបាន ១.៥០០លីត្រក្នុង១ម៉ោង ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្លែងក្នុងពិធីដំឡើង និងសម្ពោធឱ្យប្រើប្រាស់នូវប៉មចម្រោះទឹកស្អាត២កន្លែង នៅក្នុងវិទ្យាល័យ ហ៊ុន សែន ចំការដូង(ស្រុកដំណាក់ចង្អើរ) និងនៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន កែប(ក្រុងកែប) កាលពីព្រឹកថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៨។លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ប៉មចម្រោះទឹកដែលត្រូវសម្ពោធឱ្យប្រើប្រាស់ពីរកន្លែងនេះ គឺជាការផ្តួចផ្តើមដោយក្រុមការងារ និងការឧបត្ថម្ភពីក្រុមហ៊ុន ភេសជ្ជៈកូកាកូឡា ដែលជាក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក ដោយក្រុមហ៊ុននេះបានមកបណ្តាក់ទុននៅព្រះរាជាណាចក្រកម្ពុជាជាង២០ឆ្នាំមកហើយ ។ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានលើកឡើងទៀតថាក្រុមហ៊ុនភេសជ្ជៈកូកាកូឡាអំឡុងពេលនេះ ក៏បានធ្វើការវិនិយោគដោយបានសង់រោងចក្រនៅប្រទេសកម្ពុជា ពិសេសក្នុងរាជធានីភ្នំពេញដោយបានចំណាយថវិកាអស់ប្រមាណ១០០លានដុល្លារ អាមេរិកផងដែរ។ចំពោះការដំឡើងប៉មចម្រោះទឹកស្អាតនេះ គឺបានជួយជំរុញ-លើកទឹកចិត្តដល់រាជរដ្ឋាភិបាល និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្អូនៗ ក្មួយៗ ជាសិស្សានុសិស្សបានប្រើប្រាស់ទឹកស្អាតប្រកបដោយអនាម័យល្អ ពោលគឺទឹកដែលបានមកពីការចម្រោះមានគុណភាពមិនខុសគ្នានឹងទឹកសុទ្ធដែលគេផលិតសម្រាប់តម្រូវក្នុងទីផ្សារនោះឡើយ។លោកទេសរដ្ឋមន្ត្រីក៏បានសំណូមពរដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗជាសិស្សានុសិស្សត្រូវជួយថែរក្សាការពារប៉មចម្រោះទឹកស្អាតនេះ និងត្រូវចាត់ទុកវាជាទ្រព្យសម្បតិ្តរបស់យើងទាំងអស់គ្នា ហើយការថែទាំប៉មចម្រោះនេះ ប្រៀបបាននឹងការថែទាំសុខភាពរបស់យើងឱ្យបានរឹងមាំផងដែរ។សូមជម្រាបថា៖ បើយោងតាមខ្លឹមសាររបស់ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងថា ការដំឡើង និងសម្ពោធប៉មចម្រោះទឹកស្អាតនេះគឺជាសកម្មភាពមនុស្សធម៌ថ្មីមួយទៀតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រុមការងារ សម្រាប់បន្ថែមលើសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតនៅទូទាំងខេត្តកែប ដែលផ្តល់ជូនជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់ប្រជាជននៅក្នុងខេត្តកែបយើង។លោកអភិបាលខេត្ត បានបន្តថា ទន្ទឹមនឹងប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ។ ជាក់ស្តែងនាពេលកន្លងមក ខេត្តក៏បានខិតខំប្រឹងប្រែងយកអស់លទ្ធភាព សមត្ថភាព និងទេពកោសល្យ ក្នុងការអប់រំណែនាំអពីការរស់នៅស្អាត ព្រមទាំងពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋទូទៅទទួលបានលទ្ធផលល្អប្រសើរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ