ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព្រះវិហារ​នៅ​វត្ត​ជី​មាន់ តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ ត្រូវ​បាន​បញ្ចុះ​ខ័ណ្ឌសីមា​, រដ្ឋមន្ត្រី វង សូ​ត ថា ប្រទេសជាតិ​មាន​សន្តិភាព នាំឲ្យ​ដំណើរការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​, ការគោរព​សិទ្ធិមនុស្ស និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​
Mon,23 April 2018 (Time 12:09 PM)
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 740នាក់)


​ត្បូងឃ្មុំ ៖ ប្រទេសជាតិ​មាន​សុខសន្តិភាព គឺជា​កត្តា​សំខាន់​បំផុត ដើម្បី​ធានា​ដល់​ដំណើរការ​កសាង​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ក៏ដូចជា ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ នេះ ជា​ការលើក​របស់ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅក្នុង​ពិធី​បញ្ចុះ​ខ័ណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ដាក់ឲ្យ​ដំណើរកា​រសមិ​ទ្ធ​ផល​នានា ក្នុង​វត្ត​មុនី​រង្សី ហៅ​វត្ត​ជី​មាន់ នា​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ភូមិ​ជី​មាន់​ត្បូង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក វង សូ​ត រដ្ឋមន្ត្រី បានឲ្យដឹងថា គ្រប់​សាសនា​ទាំងអស់ អាច​ស្ថិតស្ថេរ និង​រីកចម្រើន​ទៅបាន អាស្រ័យ​លើ​កម្ពុជា​មាន​សុខសន្តិភាព ស្ថិរភាព មាន​លទ្ធិប្រជាធិបតេយ្យ​ជា​មុន ហើយ​អ្វី​ទាំងអស់នេះ មានតែ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​តែ​មួយគត់ ដែល​បាន​នាំ​មកឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ពេញលេញ​ដូច​សព្វថ្ងៃ​។​

​បន្ថែម​ពីលើ​នេះ រដ្ឋមន្ត្រី វង សូ​ត បាន​លើកឡើង​ថា កម្ពុជា​មិន​គ្រាន់តែ​មាន​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ជា​ការកត់សម្គាល់​ជាង​នេះ​ទៅទៀត​នោះ គឺ​វិស័យ​ព្រះពុទ្ធសាសនា និង​សាសនា​ទាំងអស់ ស្ថិតក្នុង​ភាពសុខដុមរមនា គ្មាន​ជម្លោះសាសនា​នោះឡើយ ខណៈ​ដែល​ប្រទេស​មួយចំនួន កំពុងមាន​ជម្លោះសាសនា​រហូតដល់ មានការ​បង្ហូរឈាម​គ្នា​ទៀតផង​។ ដូច្នេះ​ទល់​តែ​ប្រទេស​ជាតិ មាន​ការរីកចម្រើន ទើប​ប្រជាពលរដ្ឋ មាន​ជីវភាព​រស់នៅ​ធូរធា ទើប​អាច​មាន​លទ្ធភាព​ក្នុងការ កសាង​ហេដ្ឋារចនាសម្ព័ន្ធ ព្រះពុទ្ធសាសនា ដូចជា​៖​ព្រះវិហារ កុដិ ឧបដ្ឋានសាលា ស្រះ​ទឹក​ជាដើម និង​មាន​លទ្ធភាព​ផ្គត់ផ្គង់​បម្រើ​ដល់​ព្រះសង្ឃ​នៅ​ទូទាំង​ប្រទេស​ផងដែរ​។​

​រដ្ឋមន្ត្រី វង សូ​ត បានបញ្ជាក់​ថា វត្ត​មុនី​រង្សី ហៅ​វត្ត​ជី​មាន់​នេះ បាន​កសាងឡើង​នៅក្នុង​សម័យ​អាណានិគមនិយម​បារាំង​អំឡុង​ឆ្នាំ​១៩០០ បើ​គិត​មកដល់​បច្ចុប្បន្ន​មាន​អាយុ កាល​ជាង​១០០​ឆ្នាំ ហើយ​វត្ត​នេះ ក៏​មិន​ខុស​ពី​បណ្តា​វត្ត​នានា​ដទៃទៀត នៅ​ទូទាំង​ប្រទេស​ទេ គឺ​បាន​ទទួលរង​នូវ​ការបំផ្លិច បំផ្លាញ​ដោយ​របប ប៉ុល ពត និង​ត្រូវបាន​ស្តារ​ឡើង​វិញ​នៅ​ក្រោយ​ឆ្នាំ​១៩៨២​។ ក្នុងនោះ ព្រះវិហារ​ដែល​ជា​សមិទ្ធ​ផល ដ៏​ចាំបាច់ របស់​វត្ត​ត្រូវបាន​ថ្នាក់ដឹកនាំ និង​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​រួមគ្នា​កសាងឡើង ដោយ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​៣០​ម៉ឺន​ដុល្លារ និង​សមិទ្ធផល​ចាំបាច់​មួយ​ចំនួន​ទៀត ក៏​បាន​កសាង​ឡើង​ក្នុង​វត្ត​នេះ​ដែរ ទុក​សម្រាប់​បម្រើ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​តរៀង​ទៅ​។​

​ក្រោយ​ជួប​សំណេះសំណាល​នោះ រដ្ឋមន្ត្រី វង សូ​ត ក៏​បាន​នាំយក​បច្ច័យ ចំនួន​៣០​លាន​រៀល ប្រគេន​ដល់​វត្ត​មុនី​រង្សី ហៅ​វត្ត​ជី​មាន់ និង​ជូន​ថវិការ​នឹង​សំភារៈ​ដល់ លោកគ្រូ អ្នកគ្រូ ជូន​កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​យាយជី តាជី ផងដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ