ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក ប៉ា សុជាតិ​វង្ស អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​បក្ស​ប្រជាជន​កម្ពុជា ប្រមាណ​ជាង​១​ពាន់​នាក់ ក្នុង​ខណ្ឌ​មានជ័យ​
Mon,23 April 2018 (Time 12:01 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 633នាក់)


ភ្នំពេញ ៖ លោក ប៉ា សុជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​បក្ស​រាជធានី​ភ្នំពេញ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ចុះ​សួ​សុខទុក្ខ និង​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា ប្រមាណ​១៥០០​នាក់ ក្នុង​ខណ្ឌ​មានជ័យ ។​

​ពិធី​សំណេះសំណាល​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ២១ ខែ​មេសា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ ខន​ដូ​សុភមង្គល ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជា​ធានី​ភ្នំពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​ពេជ្រ កែវ​មុនី ជា​ប្រធាន​គណៈ​ពង្រឹង គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​លោកស្រី ទាវ ធីតា អនុប្រធាន​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន ចុះជួយ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ រួមទាំង​សមាជិក គណៈ​ពង្រឹង​ជាច្រើនរូប​ទៀត​ជាង​ជិត​២​ពាន់​នាក់ ។​

​ក្នុងឱកាស​នោះ​ដែរ លោក ប៉ា សុជាតិ​វង្ស បាន​លើក​យក​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដល់​ប្រជាពលរដ្ឋ និង​សមាជិក​បក្ស​ទាំងអស់​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​នោះ ។​

​លោក​បាន​លើកឡើង​បន្ត​ថា សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តែងតែ​យកចិត្ត​ទុក្ខ​ដាក់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​ទាំងអស់ ជាមួយនឹង​ការខឹតខំ​ប្រឹងប្រែងអ​ភិ​វ​ឌ្ឍ​ប្រទេស​តាំងពីបា​តដៃ​ទទេ រហូត​មាន​ការរីកចម្រើន​គ្រប់​វិស័យ ដូច​ឃើញនឹងភ្នែក​ស្រាប់ ។​

​ជាមួយគ្នានេះ លោក​បាន​លើកឡើង​បន្ត​ថា ឱកាស​ដែល​រាជរដ្ឋាភិបាល អាច​មាន​ពេល​អភិវឌ្ឍ​ប្រទេស​ឲ្យមាន​ការរីកចម្រើន និង​ប្រជាពលរដ្ឋ មាន​ឱកាស​ក្នុង​ការប្រកប​អាជីវកម្ម​នានា រួម​ទាំង​ការ​ដើរលេង​កំសាន្ត​ដោយ​សេរី​គ្រប់​ទីកន្លែង​បាន​ដោយសារ​ស្ថិរភាព​នយោបាយ និង​ការរក្សាបាន​នូវ​សន្តិភាព ។​

​បន្ថែម​ពីលើ​នេះ លោក​ប៉ា សុជាតិ​វង្ស បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ចួលរួម​ក្នុង​ពិធី​នេះ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ថែរក្សា​ឲ្យបាន នូវ​សមិទ្ធិផល ដែល​មាន​នាពេល​បច្ចុប្បន្ន និង​រក្សា​នូវ​សន្តិភាព ឲ្យបាន​គង់វង្ស​ដើម្បី​ឲ្យ​កម្ពុជា កាន់តែ​មាន ឱកាស​អភិវឌ្ឍ​ប្រទេស ជឿនលឿន ទៅមុខទៀត ។​

​ជា​ចុងក្រោយ លោក​ប៉ា សុជាតិ​វង្ស បាន​ថ្លែង​អំណ​គុណ ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​គាំទ្រ​គណបក្ស​ប្រជាជន នា​ពេលកន្លងមក និង បន្ត​គាំទ្រ​ជា​បន្ត​ទៀត​ដើម្បី​ទុក​ឱកាស​ឲ្យ​គណបក្ស​ប្រជាជន​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល បន្ត​អភិវឌ្ឍន៍ ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន​បន្ត​ទៀត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ