កំពត ៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត នៅព្រឹកថ្ងៃអាទិត្យ១រោចខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ខែមេសា ឆ្នាំ ២០១៨ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខតំណែងរបស់គណបក្សប្រជាជននៅទូទាំងខេត្តកំពតចំនួនជាង៥០០នាក់ ដែលអង្គពិធីនេះក៏មានវត្តមានចូលរួមពីសំណាក់ លោក-លោកស្រីជាសមាជិកគណបក្សប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុកផងដែរ។លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណបក្សខេត្តកំពត បានឱ្យដឹងថា៖សមាជិក សមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខតំណែងក្នុងអាណត្តិទី៤នៅទូទាំងខេត្តកំពតសរុបចំនួន៥៦១ អាសនៈ ក្នុងនោះគណបក្សប្រជាជនកម្ពុជាមានចំនួន៥៥៦អាសនៈ គណបក្សហ្វុនស៊ីនប៉ិច៤អសនៈនិងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន០១អាសនៈ។មានប្រសាសន៍សំណេះសំណាល លោកបណ្ឌិត ប៉ែន ស៊ីម៉ន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាជូនចំពោះសមាជិក សមាជិកាក្រុមប្រឹក្សា ឃុំសង្កាត់ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូលនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ខាងមុខនេះនិង បានថ្លែងនូវការកោតសរសើរចំពោះការខិតខំយកចិត្តទុកដាក់កសាងនូវអំពើល្អ។ ពិសេសចូលរួមកសាងនូវសមិទ្ធិផលនានានៅក្នុងមូលដ្ឋានមានការរីកចម្រើនឆ្លើយតបបម្រើបាននូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។លោកបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានបន្តលើកឡើងថា៖មានតែគណបក្សប្រជាជនតែមួយគត់ ដែលធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ការអភិវឌ្ឍន៍និងបម្រើប្រជាពលរដ្ឋនៅជាប់ជាមួយប្រជាពលរដ្ឋ និងជាគណបក្សដែលជួយសង្គ្រោះប្រជាជន សង្គមជាតិពីសង្គ្រាមពីរបបប្រល័យពូជសាសន៍ និងរហូតមកដល់សព្វថ្ងៃនេះសន្តិភាពសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សេរីភាព ប្រជាធិបតេយ្យមានពេញបរិបូរណ៍លើផ្ទៃប្រទេស ជាមួយនឹងការអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ជីវភាពក៏មានការរីកចម្រើនសំបូរសប្បាយរហូតដល់ទីជនបទ។ ទាំងនេះគឺបានកើតចេញពីការដឹកនាំល្អ ធ្វើនូវអំពើល្អប្រកបដោយគតិបណ្ឌិតឈ្លាសវៃដើរលើផ្លូវត្រូវរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ហើយសមិទ្ធិផលទាំងនេះគឺយើងបានមកពីញើសឈាមទៅប្ដូរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែបន្តចូលរួមកសាងនូវអំពើល្អបម្រើជូនប្រជាពលរដ្ឋនិងថែរក្សាសន្តិភាពឱ្យនៅគង់វង្សដើម្បីធ្វើដំណើររួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិសម្រាប់អនាគតយើង កូនចៅយើងទាំងអស់គ្នា កាន់តែមានជីវភាពធូរធាររីកចម្រើនទៅមុខបន្តទៀត ។ជាពិសេសសំដៅបង្កើនការគាំទ្រនិងមានជំនឿជឿជាក់ពីសំណាក់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់គណបក្សប្រជាជនឱ្យបានកាន់តែច្រើនឡើងនិងឈានទៅទទួលបានជ័យជម្នះចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ឆ្នាំ២០១៨ខាងមុខនេះបន្តទៀត។ក្នុងឱកាសនោះ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បាននាំយកនូវថវិកាសម្ដេចតេជោហ៊ុន សែនជូនចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ ទាំង៥៦១នាក់ ក្នុងម្នាក់ទទួលបាន១០ម៉ឺនរៀលផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ