កែប ៖ នៅរសៀលថ្ងៃសុក្រ ៦ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ខែមេសា ឆ្នាំ ២០១៨នេះ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តបើកទូលាយ ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់លោក លោកស្រី ជាអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក និងលោក លោកស្រីនាយកទីចាត់ការសាលាខេត្តបានចូលរួមផងដែរ។យោងតាមរបាយការណ៍ របស់លោក ព្រំ គន្ធិ នាយករដ្ឋបាលសាលាខេត្តកែប បានឱ្យដឹងថា ដោយខេត្តយើងមានវិសាលភាពលើផ្នែកបរិស្ថានប្រកបដោយធម្មជាតិនោះ ទើបធ្វើឱ្យការងារទេសចរណ៍ក្នុងខេត្តមានកំណើនភ្ញៀវទេសចរជាលំដាប់។លោកបានបញ្ជាក់ថា ក្នុងរយៈពេលនេះចំនួនភ្ញៀវទេសចរសរុបចំនួន៤៤៧.២៧៤នាក់ នេះបើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ កើនឡើង១,៥០%។ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៤២៦.៨៤៥នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២០.៤២៦នាក់។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានលើកឡើងដោយកោតសរសើរចំពោះការយកចិត្តទុកដាក់របស់បណ្តាមន្ទីរ អង្គភាព ចំណុះសាលាខេត្តនិងជុំវិញខេត្តទាំងអស់ដែលជានិច្ចកាលតែងតែទទួលខុសត្រូវខ្ពស់ចំពោះតួនាទី ភារកិច្ចរៀងៗខ្លួន ដោយទទួលបានលទ្ធផលល្អប្រសើរ ឆ្លើយតបទៅនឹងកម្មវិធីនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នសាមីុរបស់ខ្លួនឱ្យអនុវត្តកន្លងមក។លោកអភិបាលខេត្តក៏បានក្រើនរម្លឹកនិងសំណូមពរ ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាឱ្យដំណើរការអភិវឌ្ឍខេត្តកែប ដែលជាខេត្តមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពស្រស់បំព្រងថែមទៀត សម្រាប់ឆ្លើយតបនឹងតម្រូវការ ក៏ដូចជាជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែធូរធារមួយកម្រិតថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ