ភ្នំពេញ ៖ ព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០១៨នេះ នៅរាជធានីភ្នំពេញ ក្នុងរយៈពេល០៣ថ្ងៃ កន្លងមកនេះមានការចូលរួមពី ភ្ញៀវជាតិ និងអន្ដរជាតិ មកកម្សាន្ដ ប្រមាណជាង១០ម៉ឺននាក់ បើធៀបទៅនិងឆ្នាំកន្លងទៅគឺច្រើនជាង គុណនឹង៣ទៅ៤ដង ជាពិសេស ជនបរទេស ដែលបានចូលរួមកម្សាន្ត ប្រកបដោយ ភាព សប្បាយរីករាយ និងមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់ សម្គាល់នោះឡើយ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ កាលពី ថ្ងៃទី១៨ មេសា ឆ្នាំ២០១៨ ។លោក ម៉េត មាសភក្កី បានបន្ដថា៖ ភ្ញៀវទេសចរណ៏ ចូលរួមទស្សនាកម្សាន្ដច្រើនបែបនេះដោយសាយើងបាន រៀបចំកន្លែងលេងកម្សាន្ដ ជាច្រើនកន្លែងនៅរាជធានី ដូចជានៅវត្ដភ្នំ មុខវត្ដបុទុមវត្ដី វាលព្រះមេរុ និងកោះពេជ្រជាដើម ។ សំខាន់នោះគឺនៅបូជនីយដ្ឋាន ប្រវត្ដសាស្ត្រវត្ដ ភ្នំបានដើរតួរយ៉ាងសំខាន់ក្នុងការចូលរួម ចំណែក ទទួលទេវតាព្រះនាម មហាធរៈទេវីដែលបានផ្លាស់ សង្ក្រាន្តចាស់ចូលមកឃុំគ្រងភពផែនដីក្នុងសង្ក្រាន្តថ្មីឆ្នាំចនេះវត្ដភ្នំបានផ្តល់ជាទីកន្លែងជួបជុំដ៏ធំមួយក្នុងរាជធានី ភ្នំពេញ បង្កលក្ខណៈឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈភ្ញៀវ ទេសច រណ៍ជាតិអន្តរជាតិបានចូលរួមកម្សាន្តសប្បាយ ជាមួយនឹងពិព័រណ៍ផ្ទះបុរាណផលិតផលកសិផលខ្មែរល្បែង ប្រជាប្រិយគ្រប់ប្រភេទនិងការសម្តែងសិល្បៈចម្រុះ ប្រកបដោយបរិយាកាសសប្បាយក្រៃលែង ។លោកបន្តថា៖ សម្រាប់ មហាសង្ក្រាន្តវត្ដភ្នំឆ្នាំនេះ មានមហាជន ចូលរួមកម្សាន្តយ៉ាងច្រើនកុះករនឹងមានការកើនឡើង ពី មួយ ថ្ងៃទៅមួយថ្ងៃប្រកបដោយស្នាមញញឹម និងសម្រែកសើចក្អាកក្អាយរបស់ពុកម៉ែពូមីងបងប្អូនបានធ្វើឱ្យវត្តភ្នំមានមោទនភាពយ៉ាងខ្លាំងឯក្រុមការងាររៀបចំក៏បាត់អស់នូវ ភាពនឿយហត់ព្រមទាំងទទួលបានមកវិញនូវកម្លាំងចិត្តដែលពិបាកនឹងពណ៌នា។លោក ម៉េត មាសភក្តី បានឲ្យដឹងទៀតថា៖ បើទោះបី ពិធីបុណ្យចូលឆ្នាំខ្មែរប្រជាពលរដ្ឋមួយចំនួនធំបានចាក ចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើតឬទៅកម្សាន សប្បាយតៅតាមរមណីយដ្ឋានតាមបណ្តារខេត្តនានាប៉ុន្តែ ពួកគាត់បានបន្សល់ទុកផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ជា ច្រើននៅក្នុង រាជធានីភ្នំពេញ ដែលជាបន្ទុករបស់អាជ្ញាធរ ក្នុងការរក្សាការពារជូនពួកគាត់ឲ្យបានគង់វង្ស ។ចំណែក ប្រជាពលរដ្ឋមួយចំនួនដែលមិនបានទៅតាមបណ្តាលខេត្ត ពួកគាត់បានចូលរួមកម្សាន្តសប្បាយរីករាយជាមួយសង្ក្រាន្ត វត្តភ្នំពិតជាមានភាពសប្បាយរីករាយ និងមិនមានបាតុភាព អ្វី កើតឡើងនោះឡើយ ។ ជាពិសេស ការងារសន្តិសុខ សណ្តាប់ធ្នាប់ដូចជា ចោរលួចចោរគាស់ផ្ទះចោរប្លន់ និង ករណីលូកហោប៉ៅក៏មិនមានកើតឡើងគួរឲ្យកត់សម្គាល់ នោះទេ ។លោកបន្តថា ៖ សង្ក្រាន្តវត្តភ្នំបានប្រព្រឹត្តទៅដោយ មិន អាចខ្វះបានពីគុណបំណាច់ដ៏ថលៃថ្លា នៃសន្តិភាព ដែល បានកើតឡើងនិងកំពុង ថែរក្សាការពារ ពីប្រមុខ រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង ការចូលរួម ពី គណៈ អភិបាល ក្រុមប្រឹក្សា រាជធានីភ្នំពេញ មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋ ដែល បានទទួលដឹកនាំ សហការ និង ចូលរួម រៀបចំ កម្មវិធី សង្ក្រាន្តវត្តភ្នំនេះបានទទួលជោគជ័យ និង សប្បាយ រីករាយយ៉ាងក្រៃលែង ។លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ សម្រាប់សង្ក្រានវត្តភ្នំឆ្នាំនេះស្របពេលធាតុអាកាសក្តៅនិងធ្វើពិធីស្រង់ព្រះផងនោះមានការបាញ់ទឹកលេងកម្សាន្តរួមជាមួយប្រជាពលរដ្ឋប្រកបដោយភាពសប្បាយរីករាយនិងត្រជាក់ត្រជុំផងដែរ។ចំណែកឯស្ថានភាពចរាចរណ៍វិញនៅតាមផ្លូវជាតិទាំង៦ដែលជាច្រកចេញចូលរាជធានីភ្នំពេញមានភាពប្រសើរគឺមិនមានបញ្ហាកកស្ទះចរាចរណ៍ខ្លាំងនោះទេជាពិសេសច្រកចេញចូលចំនួន៥ប៉ុន្តែសម្រាប់ច្រកចេញចូលផ្លូវជាតិលេខ៦ទោះបីស្ពានជ្រោយចង្វារមានតែស្ពានមួយ។ ប៉ុន្តែមានការសម្របសម្រួលចរាចរណ៍ពីក្រុមសមត្ថកិច្ចយ៉ាងយកចិត្តទុកដាក់ផងនោះគឺមានការកកស្ទះខ្លះតែមិនជាប់គាំងយូរនោះទេអាចធ្វើចរាចរណ៍បានដោយរលូន។មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ៖ សង្ក្រាន្ដវត្តភ្នំរយៈពេល០៣ថ្ងៃរដ្ឋបាលរាលជធានីភ្នំពេញបានរៀបចំកម្មវិធីសាសនាចំនួន០៣គឺការគោរពអ្នកតាភូមិការពូនភ្នំខ្សាច់និងការស្រង់ព្រះក្រៅពីនេះបានរៀបចំលេងល្បែងប្រជាប្រិយចំនួន១៦ប្រភេទរួមមាន៖បោះអង្គុញចោលឈូងទាញព្រ័តវាយក្អមដណ្តើមស្លឹកឈើចាប់កូនខ្លែងលាក់កន្សែងខាំប៉ិគួចំប៉ាចំប៉ីលោតបាវពាំពងមាន់អូសស្រទបស្លាទូលក្អមវាយឆ្នាំងជាដើមបានរៀបចំដាក់តាំងបង្ហាញនូវប្រភេទផ្ទះខ្មែរដូចជាផ្ទះប៉ិតផ្ទះកន្តាំងផ្ទះរោងដោលនិងវត្ថុសិល្បៈដូចជាភ្លេងខ្មែរសម្ភារធ្វើពីឥដ្ឋនិងសិប្បកម្មធ្វើពីក្រមានិងផលិតផលកសិផលនិងនំខ្មែរដើម្បីជូនប្រជាពលរដ្ឋទស្សនាទិញទុកជាអនុស្សាវរីយ៍និងទទួលទានរៀបចំការសម្តែងជូនទស្សនានូវរបាំកន្ទ្រឹមសាគររបាំត្រុដិនិងការប្រគំតន្ត្រីសម្រាប់ប្រជាពលរដ្ឋរាំលេងកម្សាន្តសប្បាយ។ឱកាសបុណ្យចូលឆ្នាំខ្មែរនៅរាជធានីភ្នំពេញ៣ថ្ងៃកន្លងមកនេះមានការសន្និដ្ឋាននិងវាយតម្លៃកោតសរសើរពីប្រជាពលរដ្ឋថា៖អាជ្ញាធររាជធានីភ្នំពេញរៀបចំបានល្អទាំងសន្តិសុខសណ្តាប់ធ្នាប់ទប់ស្កាត់បានបទល្មើសនានាពិសេសរាល់បាតុភាពផ្សេងៗដូចជាការដុតផាវនិងគ្រឿងផ្ទុះ។ហើយបានរៀបចំកន្លែងសប្បាយកន្លែងលេងសិល្បៈកន្លែងលក់ដូរនិងទីតាំងតាមវត្តអារាមបានល្អប្រសើរកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ធានារក្សាបាននូវសណ្តាប់សាធារណៈបានល្អប្រសើរពិសេសបានចេញសេចក្តីណែនាំស្តីពីការរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិធ្វើឱ្យកាត់បន្ថយបាន នូវគ្រោះថ្នាក់ ផ្សេងៗពិសេស គ្រោះ អគ្គិភ័យ មិនឱ្យកើត មានក្នុងរាជធានីភ្នំពេញតែម្តង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ