កំពត ៖ រយៈពេលបីថ្ងៃ នៃឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ សម្រាប់ខេត្តកំពត គឺបានប្រព្រឹត្តិទៅដោយរលូន ទាំងកំពតសង្ក្រាន្ត និងនៅតាមគោលដៅទេសចរណ៍នានាទូទាំងខេត្ត ដោយរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរ ដោយគិតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ២០១៨ ក្រុមអ្នកទេសចរមានកំណើនចំនួន៤៥,២១% ប្រៀបធៀបរយៈពេលពេលដូចគ្នា កាលពីឆ្នាំ២០១៧កន្លងទៅ។លោក សយ ស៊ុណុល ប្រធានមន្ទីរទសចរណ៍ខេត្តកំពតបានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៨នេះ ក្នុងខេត្តកំពត មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ដោយឆ្នាំនេះរដ្ឋបាលខេត្តកំពត បានរៀបចំកំពតសង្ក្រាន្ត ដោយបានបង្កើតកម្មវិធីលេងល្បែងកម្សាន្ត តាមបែបប្រពៃណីខ្មែរជាច្រើនរាប់ពុំអស់ ដឹកនាំដោយមន្ត្រីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ត្រីសាលាខេត្ត ព្រមទាំងក្រុមយុវជន និងមានការចូលរួមជាកិត្តិយសពីសំណាក់ប្រមុខដឹកនាំខេត្តកំពត ក៏ដូចជាថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ម្យ៉ាងទៀតក្រុងកំពត ត្រូវបានតុបតែងលម្អ រក្សាអនាម័យ សម្អាតបរិស្ថាន និងបំពាក់ដោយអំពូលភ្លើង LEDស្ថិតតាមដងផ្លូវជាច្រើន ដូចជាជុំវិញបរិវេណផ្សារ សួនសាធារណៈ និងតាមដងព្រែកជាដើម។កត្តាទាំងនេះបានធ្វើឱ្យភ្ញៀវទេសចរកើនឡើងរហូតដល់៤៥,២១ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។លោកប្រធានមន្ទីរបានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងរយៈពេលបីថ្ងៃនាឱកាសចូលឆ្នាំថ្មី ភ្ញៀវទេសចរមកលម្ហែ កម្សាន្តក្នុងរមណីយដ្ឋាននានាទូទាំងខេត្តកំពត មានចំនួន ១៣៤.៩៣០នាក់ ក្នុងនោះភ្ញៀវទេសចរក្នុងស្រុកមានចំនួន១៣១.៨៥១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣.០៧៩នាក់។ចំពោះមធ្យោបាយ រថយន្តគ្រប់ប្រភេទ មានចំនួន១៥.២២៤គ្រឿង និងម៉ូតូគ្រប់ប្រភេទមានចំនួន១៣.៩៤៣គ្រឿង។ទោះជាយ៉ាងក៏ដោយ ទន្ទឹមនឹងវត្តមានភ្ញៀវទេសចរកើនឡើងច្រើន បញ្ហានៃការបោះចោលសំរាមនិងកាកសំណល់ ពិតជាកត្តាប្រឈមមួយដែលត្រូវបន្តជំរុញធ្វើការអប់រំឱ្យបានផុលផុស និងទូលំទូលាយ ពីសំណាក់ស្ថាប័នជំនាញ ព្រោះពួកគាត់យល់ដឹងនៅមានកម្រិតតិចតួចនៅឡើយ។សូមបញ្ជាក់ថា កំពតសង្ក្រាន្តលើកទីមួយនេះ អាចប្រព្រឹត្តទៅយ៉ាងរលូន អាស្រ័យដោយមានការយកចិត្តទុកដាក់ និងការឧបត្ថម្ភគាំទ្រខ្ពស់ ទាំងស្មារតី និងថវិកាផ្ទាល់ខ្លួន ពីសំណាក់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងក្រុមគ្រួសារផងដែរ។ហើយក្នុងរយៈពេលបីថ្ងៃនេះ លោកបានចូលរួមគ្រប់កម្មវិធីតាមបែបសាសនា និងពិធីកម្សាន្តផ្សេងៗ ដោយបានធ្វើដំណើរនៅគ្រប់ទីកន្លែង ដើម្បីសំណេះសំណាល សួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តកំពតទៀតផង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ