កំពត ៖ ដើម្បីធ្វើឱ្យខេត្តរបស់យើងមានការរីកចម្រើន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវសហការរួមគ្នាគិត រួមគ្នាធ្វើ ដាច់ខាតមិនត្រូវមើលរំលងកិច្ចការណាមួយឡើយ។នេះជាប្រសាសន៍ របស់លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពតបានថ្លែងក្នុងពិធីសូត្រមន្តលើករាសី សុំសេចក្តីសុខ- ចម្រើនក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពត ចំនួនជាង២០០នាក់ កាលពីរសៀលថ្ងៃច័ន្ទ០៩រោចខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នៅសាលាខេត្តកំពត។ជាមួយគ្នានេះ លោក ជាវ តាយ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងសាលាខេត្តកំពតទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចតាមជំនាញរៀងៗខ្លួនដោយទទួលបានលទ្ធផលល្អប្រសើរ និងក៏បានលើកឡើងនូវចំណុចខ្វះខាតរាល់បញ្ហាប្រឈមនានាផងដែរនារយៈពេលកន្លងមក។ពិសេសពីការងារភាពយឺតយ៉ាវពាក់ព័ន្ធការបើកប្រាក់បំណាច់បេសកកម្ម ដែលពេលនេះត្រូវបានជំរុញដោះស្រាយបើកផ្ដាច់ជូនមន្ត្រីរាជការគ្រប់ចំនួនអស់ហើយ។ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ក្នុងសាលាខេត្ត ត្រូវរួមសាមគ្គីគ្នា ដោយរួមគ្នាគិតរួមគ្នាធ្វើនិងរួមគ្នាដោះស្រាយដើម្បីឱ្យអង្គភាពទទួលបានការរីកចម្រើននិងជំរុញល្បឿននៃការអភិវឌ្ឍន៍ខេត្តឱ្យមានភាពលូតលាស់លើគ្រប់វិស័យ ទាំងការងារបម្រើសេវាសាធារណៈឈានដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃខេត្តកំពតកាន់តែប្រសើរឡើងថែមទៀត។ក្នុងឱកាសនោះដែរ លោក ជាវ តាយអភិបាលខេត្ត ក៏បានផ្ដល់ជូននូវថវិកា និងភេសជ្ជៈ សម្រាប់អបអរឆ្នាំថ្មីនេះជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងសាលាខេត្តចំនួនជាង២០០នាក់ ក្នុងម្នាក់ប្រាក់២០ម៉ឺនរៀលទឹកដោះគោ១កេះ ទឹកក្រូច១កេះ និងស្រាបៀ១កេះ សម្រាប់ចាត់ចែងក្នុងពិធីចូលឆ្នាំថ្មីខាងមុខនេះ៕សេង ណារិទ្ធ
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ