ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលា ម៉ោង០៨:៣០នាទីព្រឹកនេះ រដ្ឋបាលសាលាខណ្ឌព្រែកព្នៅ បានរៀបចំសូម្រមន្តចម្រេីនព្រះបរិត្ត ដើម្បីសូមសេចក្តីសុខដល់មន្ត្រីរាជការ ចំណុះនៃរដ្ឋបាលខណ្ឌព្រែកព្នៅ ក៍ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសក្នុងឧ៌កាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨ខាងមុខនេះ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុុមប្រឹក្សាខណ្ឌ និងភរិយា លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ និងភរិយា បានប្រារព្ធពិធីសូត្រមន្តប្រោះព្រហ្មលើក រាសី សុំសេចក្តីសុខ ចំរុងចំរើន ពីទេវត្តាឆ្នាំថ្មី និងសូមអោយតាមជួយបីបាច់ថែរក្សា ចៀសផុតឧបទ្រពចង្រៃ ទាំងឡាយទាំងពួង សូមអោយគ្រប់សកម្មភាពការងារ និងរបររកសុីទទួលទាន ទាំងឡាយ បានទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ ។ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់រដ្ឋបាលខណ្ឌព្រែកព្នៅ ព្រមទាំង មន្ត្រីចៅសង្កាត់ តែងតែជួប ជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល និងរាប់បាត្រព្រះសង្ឃ ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គលវិបុលសុខគ្រប់ប្រការ ជូនប្រជាពលរដ្ឋនាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។លោកអភិបាលបានសម្ដែងមោទកភាពដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយនេះ ជារៀងរាល់ឆ្នាំ ហើយវាជាគុណតម្លៃរបស់ប្រពៃណីជាតិ ដែលតែងតែបានយកចិត្តទុក ដាក់ប្រតិបត្តិជានិច្ចក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក។ នៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ចៀសវាងការលេងប៉ាតម្សៅ ជះទឹកដាក់គ្នា ព្រោះនេះមិនមែនជាប្រពៃណីខ្មែរទេ និងត្រូវមានការប្រុងប្រយ័ត្ន នូវរាល់ភ្លើងធូបទៀន គ្រោះអគ្គិភ័យ ជាយថាហេតុ ។នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិហើយក៏មានរបាំត្រុដ្ឋរាំដេញឧបទ្របចង្រៃក្នុងឆ្នាំចាស់ចេញ និងជាទីបញ្ចប់នៅកម្មវិធីក៏មានរបាំជូនពរដល់គណៈអភិបាលខណ្ឌនិងមន្ត្រីរាជការនៃសាលាខណ្ឌផងដែរ។សង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ទី១៤រោច ខែចេត្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩វេលាម៉ោង ៩និង១២នាទីខាងមុខនេះ។ក្នុងនៅឱកាសនោះផងដែរលោកអភិបាលនៃគណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាព្រែកព្នៅ បានចែកអំណោយ ដល់ លោកតា លោកយាយ ដែលមាន វ័យចាស់ជរា មកពីសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅ ចំនួន ២៥ នាក់ ដោយ មួយនាក់ៗ ទទួលបាន អង្ករ១បាវ ២៥គីឡូក្រាម មី១កេះ និងថវិកាចំនួន ៥០ ០០០៛ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ