ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មន្ដ្រី​សាធារណការ​ខេត្ត​ប៉ៃលិន សម្រុក​ជួសជុល និង​ថែទាំ​ផ្លូវជាតិ​លេខ​៥៧ សម្រាប់​បម្រើឲ្យ​ការធ្វើ​ចរាចរណ៍ របស់​ប្រជាពលរដ្ឋ​បាន​ស្រួល ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​
Wed,11 April 2018 (Time 09:15 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 651នាក់)


ប៉ៃលិន ៖ ដើម្បី​ចូលរួម​កាត់បន្ថយ អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​សម្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អួន​ប្រជាពលរដ្ឋ​ទូទៅ មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ប៉ៃលិន បាន​សម្រុក​ជួសជុល និង​ថែទាំ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ព្រំប្រទល់​នៃ​ខេត្ត​បាត់ដំបង ក្នុងភូមិ​សួរ​ស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន រហូត​ដល់​ព្រំប្រទល​កម្ពុជា​-​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​មាន​ប្រវែង​៣៨​គីឡូម៉ែត្រ ក្រោម​ការយកចិត្តទុកដាក់​ពី​លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ប៉ៃលិន​។​

​ក្នុង​ការជួសជុល និង​ថែទាំ​ផ្លូវ​ជាតិ​នេះ គឺ​ដើម្បី​សម្រួល ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ មាន​សារសំខាន់​បំផុត សម្រាប់​ត​ភ្ជាប់​ដំណើរ កម្សាន្ត របស់​បងប្អូន​ប្រជាពលរដ្ឋ ទៅកាន់​រមណីយដ្ឋា​នានាៗ ក្នុង​ខេត្ត​ប៉ៃលិន​ផង​ដែរ​។​

​មន្ត្រី​នៃ​មន្ទីរ​សាធារណការ ខេត្ត​ប៉ៃលិន បានឲ្យដឹងថា ដោយសារ​កំណាត់​ផ្លូវ​នេះ បាន​ទទួលរង​នូវ​ការខូចខាត របៀប​ជា​សម្បុកមាន់ និង​ស្រុត ដោយសារតែ រថយន្ត​ធន់​ធំ ដឹក​លើស​ទម្ងន់ រយៈពេល​កន្លងមកនេះ លោក​ប្រធាន​មន្ទីរ បាន​ចាត់​ឲ្យ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ ចុះ​ជួសជុល និង​ធ្វើ​ការថែទាំ​ឡើងវិញ ដើម្បី​ត្រៀម​អបអរ និង​ទទួល អំណរ​សាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ឆាប់ៗ​នេះ​។​

​បើ​តាម​មន្ត្រី ទោះបី​ផ្លូវ​នេះ មាន​ការខូចខាត​តិចតួច តែ​ការថែទាំ​ត្រូវបាន​ធ្វើឡើង​ជា​ប្រចាំ តាម​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដោយ​ធ្វើ​តាម​លក្ខណៈ​បច្ចេកទេស ចំពោះ​ការជួសជុល​កែលម្អ និង​ថែទាំ​ជាប្រចាំ វា​គឺជា​ផ្នែក​មួយ នៃ​ការរៀបចំ​សោ​ភណ្ឌ​ភាព ខេត្ត​ប៉ៃលិន តាមរយៈ​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ដែល​មាន​ផ្លូវថ្នល់​ផងដែរ​។​

​ពាក់ព័ន្ធ​ការងារ​ខាងលើនេះ លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ប៉ៃលិន បាន​ថ្លែងថា ដោយ​មើលឃើញ​ពី​ការធ្វើដំណើរ របស់​បងប្អួន​ប្រជាពលរដ្ឋ​មាន​ការ លំបាក ដោយសារ​តែ​ផ្លូវជាតិ​លេខ​៥៧ មានការ​ខូចខាត​ជា​អន្លើរៗ ដូចជា​ផ្លូវ​សំបុកមាន់ ផ្លូវ​ឡើង​គ្រប​លើ ផ្លូវ ជា​ដើម​នោះ លោក​ក៏​ចាត់​មន្ត្រី​សាធារណការ ចុះ​ជួសជុល និង​សម្អាត​ផ្លូវជាតិ ឡើងវិញ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការដឹកជញ្ជូន កសិផល​ផ្សេងៗ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ធ្វើដំណើរ​មក​លែង​កម្សាន្ត​នៅ ខេត្ត​ប៉ៃលិន​។​

​ជាមួយ​និង​ការថែទាំ ជួសជុល​ផ្លូវ​លេខ​៥៧​នេះ ក្រុម​ការងារ​មន្ទីរ ក៏​មាន​ការថែទាំ​បង្គោល​សុវត្ថិភាព របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ផ្លូវថ្នល់ មាន​សោភ័ណ្ឌភាព​ផង និង​គុណភាព ការធ្វើដំណើរ​ទៅ​មក ដោយ​ស្រួល គ្មាន​ផ្លូវ​ខូច​ពិបាក​ធ្វើ​ដំណើរ​នោះឡើយ​។​លោក​ប្រធាន​មន្ទីរ ក៏​បាន​កោតសរសើរ ដល់​មន្ត្រី ក្នុង​ការជួសជុល និង​ថែទាំ​ផ្លូវជាតិ​លេខ​៥៧ ទាំងអស់​ដែល​បាន​ខិតខំ យកចិត្តទុកដាក់​ខ្ពស់ ដល់​ការជួសជុល និង​ថែទាំ​ផ្លូវថ្នល់ ហើយ​ការងារ​ទាំងនេះ ក្រោម​ការផ្តល់​ជា​អនុសាសន៍​ល្អៗ និង​ការណែនាំ របស់លោក កើត សុធា អភិបាលខេត្ត ដោយ​ធ្វើយ៉ាងណា​ការជួសជុល ឲ្យ​ផ្លូវថ្នល់​មាន​គុណភាព ប្រើប្រាស់​បាន​យូរ និង​មាន​សោភ័ណ្ឌភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ មាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​ផងដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ