ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៨នេះ មានការកោះអង្គប្រជុំបន្ទាន់មួយដោះស្រាយអធិករណ៍នៅក្នុងវត្តប៉ាលិលេយ្យក្រោមការចូលរួមពីសំណាក់លោកសាន ស៊ាន ហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតនិងព្រះគ្រូបច្ចឹមសីមាវាសី ប៉ុកចំរើន ព្រះអនុគុណក្រុងប៉ោយប៉ែតទៀតផងដើម្បីបញ្ចប់អធិករណ៍ដែលបានកើតឡើងកន្លងទៅនៅក្នុងទីអារាមដ៏កម្សត់មួយនេះ ។សូមបញ្ជាក់ដែរថា ៖ នៅក្នុងអង្គប្រជុំនោះដែរ មានខ្លឹមសារចំនួន៨ដែលព្រះគ្រូអនុគុណក្រុងប៉ោយប៉ែត បានដាក់ចេញឲ្យព្រះចៅអធិការនឹងគណះកម្មាការអនុវត្តនាពេលខាងមុខនេះ ពីព្រោះកន្លងទៅគណះកម្មាការវត្តខាងលើ មានការអភិវឌ្ឍវត្តដែរតែខុសគោលដៅដែលពុទ្ធបរិស័ទចង់បាន។គួរបញ្ជាក់ដែរថា ៖ មានរឿងរ៉ាវជាច្រើនដែលបានកើតឡើងរួចហើយក្នុងទីអារាមខាងលើនោះដោយសារតែព្រះចៅអធិការនិងគណៈកម្មការមួយចំនួនតូចមិនត្រូវគ្នាជាពិសេសគឺធ្វើឱ្យពុទ្ធបរិស័ទទាំងអស់គ្មានជំនឿទៅលើគណៈកម្មការវត្តនឹងចៅអធិការនោះតទៅទៀតឡើយ ។បើតាមប្រភពព័ត៌មានពីមហាជនជាច្រើនបានរាយការណ៍ជូនទៅអនុគុណក្រុងនិងអភិបាលក្រុងប៉ោយប៉ែតថា៖មានបច្ច័យជាច្រើនតាមរយៈអង្គការកឋិនទានបុណ្យផ្កាប្រាក់ នឹងបុណ្យផ្សេងៗទៀតសម្រាប់យកបច្ច័យមកកសាងព្រះវិហារថ្មីនិងសាលាឆាន់ក្រៅពីនោះក៏ត្រូវអភិវឌ្ឍនូវសោភ័ណ្ឌភាពផ្សេងៗនៅក្នុងទីអារាមនោះផងដែរ។ប្រភពដដែរបន្តទៀតថា ៖ មានកំហុសឆ្គងជាច្រើនដែរចៅអធិការវត្តនឹងគណៈកម្មការបានធ្វើខុសពីនីតិវិធីច្បាប់សាសនានឹងច្បាប់រដ្ឋសព្វថ្ងៃនេះ ត្រង់ថា នៅពេលប្រជុំលើកទិសដៅសម្រាប់អភិវឌ្ឍហើយបានឯកភាពគ្នារវាងគណះកម្មាការនឹងចៅអធិការរួចហើយ លុះដល់ពេលដែលត្រូវអនុវត្តជាក់ស្ដែងបែរជាគេផ្សេងទៅវិញ មើលទៅវាហាក់ដូចជាគ្មានគ្រូអាចារ្យបាធាយណាប្រដៅព្រះអង្គឡើយ។ដោយសារតែមើលឃើញនូវបញ្ហាខាងលើនោះហើយ ទើបព្រះគ្រូប៉ុកចំរើនអនុគុណក្រុងប៉ោយប៉ែត បានដាក់ជាសំនួរឲ្យព្រះចៅអធិការវត្តខាងលើដែលមានព្រះនាមឈ្មោះ ជា សំបូរ ឆ្លើយអោយត្រង់នូវអ្វីដែលបានកើតឡើងកន្លងទៅនៅក្នុងវត្តនេះ ក្រោយពីបានឆ្លើយសំនួរចប់សព្វគ្រប់ព្រះអនុគុណក្រុងបានដាក់គោលការណ៍ចំនួន៨ចំណុចសម្រាប់ឲ្យអនុវត្តនាពេលខាងមុខនេះ ៖ទី១គឺសុំឲ្យរើសថ្ងៃបូជាព្រះសពព្រះចៅអធិការវត្តចាស់ដែលបានសុគតជាង ២០ឆ្នាំរួចមកហើយដែលមីនត្រូវតំកល់ទុកបែបនេះតទៀតទេ។ទី២គណៈកម្មការវត្តនិងចៅអធិការត្រូវសហការគ្នាឈូសឆាយដីនៅក្នុងវត្តនេះឲ្យបានល្អចាប់ពីពេលនេះតទៅ។ទី៣ ចំពោះគម្រោងរូបសំណាកដែលត្រូវធ្វើគ្មានច្បាប់ទម្លាប់នោះត្រូវវាយកម្ទេចចោលទាំងអស់ដោយមិនត្រូវធ្វើតាមការនឹកឃើញទេ។ទី៤ ត្រូវរក្សាខ្លោងទ្វារទាំងបួនទិសអោយនូវរូបភាពដូចដើមដ៏ដែល។ទី៥ មុនធ្វើអ្វីក៏ដោយគឺត្រូវមានកិច្ចប្រជុំរួមគ្នាអោយបានត្រឹមត្រូវមុននឹងសម្រេចលើផែនការអ្វីមួយដែលត្រូវ អនុវត្តមិនត្រូវពេលប្រជុំធ្វើផ្សេងពេលអនុវត្តនាំគ្នាធ្វើផ្សេងនោះទេ។ទី៦ការគ្រោងបើកសាលាវិបស្សនាគឺត្រូវបញ្ឈប់ទាំងអស់ជាបន្ទាន់។ទី៧ ព្រះចៅអធិការវត្តត្រូវតែបន្តកសាងព្រះវិហារនេះអោយរួចជាស្ថាពរដោយខានមិនបាន។ទី៨ ត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងវត្តនេះឲ្យបានល្អបំផុតមីនអាចឲ្យធ្វើដូចមុនតាមតែការនឹកឃើញនោះបានតទៅទៀតបាននោះទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ